ទីក្រុង​ដែល​ល្អ​បំផុត​ដើម្បី​ទិញ​អចលនទ្រព្យ​ក្នុង​ឆ្នាំ២០១៨

ទីក្រុង​ដែល​ល្អ​បំផុត​ដើម្បី​ទិញ​អចលនទ្រព្យ​ក្នុង​ឆ្នាំ២០១៨
យោង​តាមគេហទំព័រ Global Property Guide វិនិយោគិន​អចលនទ្រព្យ​អន្តរជាតិ​ភាគច្រើន​ជ្រើសរើស​យុទ្ធសាស្ត្រ​ពីរ៖ ទិញ​អចលនទ្រព្យ​ក្នុង​តម្លៃ​ទាប​ដើម្បី​លក់​ក្នុង​រយៈពេល​ពី១ - ២ឆ្នាំ​ក្រោយ​ ឬ​វិនិយោគ​លើ​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន​ជា​លំដាប់ និង​ទទួល​បាន​ចំណូល​ពី​ការ​ជួល​រយៈពេល​ពី៥ - ១៥​ឆ្នាំ​ក្រោយ។ ក្រុមហ៊ុន​ជើង​ផ្សារ Tranio បាន​​វិភាគ​អំពី​សក្ដានុពល​តម្លៃ​ក្នុង​ទីក្រុង​ចំនួន៤០ជុំវិញ​ពិភពលោក ដើម្បី​ស្វែងរក​ទីតាំង​ល្អ​បំផុត សម្រាប់​​​ទិញ​អចលនទ្រព្យ​នៅ​ក្នុង​ឆ្នាំ២០១៨។ ការ​ទិញ​​រយៈពេល​ខ្លី​សម្រាប់​លក់​បន្ត ទីក្រុង​អាថែន​ ប្រទេស​ក្រិក ​ជា​ទីផ្សារ​មួយ​នៅ​អឺរ៉ុប​ ដែល​តម្លៃ​អចលនទ្រព្យ​មិន​បាន​កើន​ឡើង​ចាប់តាំង​ពី​វិបត្តិ២០០៨។ យោង​តាម​ធនាគារ​កណ្ដាល​ក្រិក​នៅ​ចន្លោះ​ឆ្នាំ២០០៨ និង​ត្រីមាស​ទី៣ ឆ្នាំ២០១៧ តម្លៃ​អចលនទ្រព្យ​បាន​ធ្លាក់​ចុះ៤៤%។ យ៉ាងណាក៏ដោយ សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​កំពុងតែ​ងើប​ឡើងវិញ​បន្តិច​ម្តងៗ ហើយ​ចំនួន​ភ្ញៀវ​ទេសចរ​​កំពុង​កើន​ឡើង ដែល​ទំនង​​នឹង​នាំ​ឱ្យ​តម្លៃ​អចលនទ្រព្យ​នៅ​ក្រិក​ កើន​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។ យោង​តាម​ការ​ព្យាករណ៍​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​បាន​បង្ហាញ​ថា តម្លៃ​អចលនទ្រព្យ​ទូទាំង​ប្រទេស​នឹង​កើន​ឡើង២៤% ចន្លោះ​ឆ្នាំ២០១៧ និង​ឆ្នាំ២០២០។ ទីក្រុង​វ៉ាឡេនៀ ប្រទេស​អេស្ប៉ាញ ​យោង​ទៅ​តាមគេហទំព័រ Idealista តម្លៃ​អចលនទ្រព្យ​លំនៅឋាន​បាន​ធ្លាក់​ចុះ​កម្រិត​ខ្ពស់​បំផុត​៤០% នៅ​ឆ្នាំ២០០៧ ដែល​មាន​សក្ដានុពល​​នឹង​កើន​ឡើង​វិញ។ យោង​តាម​ក្រុម​អ្នកវិភាគ រួម​ទាំង​​សមាគម​អភិវឌ្ឍន៍​អចលនទ្រព្យ Asprima នៃ​ទីក្រុង​ម៉ាឌ្រីត និង​ធនាគារ​ពាណិជ្ជ Bankinter តម្លៃ​អចលនទ្រព្យ​អេស្ប៉ាញ​នឹង​​​កើន​ចន្លោះពី៤% ទៅ៨% នៅ​ឆ្នាំ​២០១៨។ អ្នក​វិភាគ​​ពី​សាលា​ពាណិជ្ជកម្ម Instituto de Práctica Empresarial ជឿថា ក្រុង​ម៉ាឌ្រី​ត នឹង​មាន​កំណើន​១០,៨%។ តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង​ប៊ុយការ៉េស ប្រទេស​រ៉ូម៉ានី បាន​ធ្លាក់ចុះ៣០% នៅ​ទីក្រុង​ហ្សាហ្គ្រិប ប្រទេស​​ក្រូអាត បាន​ធ្លាក់ចុះ២០% និង​ទីក្រុង​ឌុបលីន ប្រទេស​​អៀរឡង់ បាន​ធ្លាក់ចុះ១០% ទាប​​ជាង​ឆ្នាំ២០០៨។ ទីក្រុង​វ៉ាសូរី ប្រទេស​ប៉ូឡូញ ដែល​​មាន​សក្ដានុពល​នៃ​ការ​កើន​ឡើង​តិចតួច តម្លៃ​បាន​ធ្លាក់​ចុះ១២% ទាប​ជាង​ក្នុង​២០០៨។ តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង​លីសបូន ប្រទេស​ព័រទុយហ្គាល់​ និង​ទីក្រុង​ញីវយ៉ក​ សហរដ្ឋ​អាមេរិក ដែល​​ជា​ទីក្រុង​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​វិនិយោគិន កាល​មុន​​វិបត្តិ​ឆ្នាំ២០០៨។ យោង​តាម Domik.ua,តម្លៃ​​ផ្អែក​លើ​ប្រាក់​​ដុល្លារ​ បាន​ធ្លាក់​ចុះ​ជិត៦០% ក្នុង​មួយ​ទសវត្ស​មក​នេះ។ ​ទោះជា​តម្លៃ​អចលនទ្រព្យ​លំនៅឋាន​​បាន​កើន​ឡើង១៥% ជាលើកដំបូង​ក្នុង​រយៈពេល​៤ឆ្នាំ នៅឆ្នាំ២០១៧ ក៏​ទីផ្សារ​នៅតែ​ចាត់​ទុក​ថា មាន​ហានិភ័យ​ខ្ពស់​សម្រាប់​ការ​វិនិយោគ។ អចលនទ្រព្យ​សម្រាប់​ដើមទុន​រយៈពេល​វែង អចលនទ្រព្យ​​នៅ​ទីក្រុង​អ៊ីស្តាន់ប៊ុល ប្រទេស​ទួរគី មាន​សក្ដានុពល​ខ្លាំង​បំផុត។ ចន្លោះ​២០០៩ និង​២០១៧ បាន​កើន​​បី​ដង។ ទោះជា​មាន​អស្ថិរភាព​​នយោបាយ និង​ការ​គំរាមកំហែង​​ភេរវកម្ម ក៏​មិន​បាន​ប៉ះពាល់​ដល់​ទីផ្សារ​ទួរគី​ដ៏​ធំ​បំផុត​​នេះ​ដែរ។ តម្លៃ​នេះ​​ត្រូវ​បាន​​រំពឹង​ថា នឹង​បន្ត​កើន​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​នេះ ដោយសារតែ​តម្រូវការ​ក្នុង​ស្រុក​ខ្លាំង ​ចំណូល​នៃ​អ្នកទិញ​​ជនជាតិ​រុស្ស៊ី ការ​ធ្លាក់​ចុះ​តម្លៃ​​រូបិយវត្ថុ និង​កម្មវិធី​​​វិនិយោគ​សម្រាប់​ពលរដ្ឋ​ថ្មី​របស់​ប្រទេស។ ទីផ្សារ​អាល្លឺម៉ង់ មាន​ស្ថិរភាព​បំផុត​ ដែល​តម្លៃ​អចលនទ្រព្យ​នៅ​ប៊ែរឡាំង និង​មុនិច បាន​កើន​ឡើង​ជាលំដាប់​ក្នុង​ទសវត្ស​ចុងក្រោយ​នេះ កើន​ឡើង២,៥ដង​។ ក្រុម​អ្នកវិភាគ​ជឿ​ថា ទីផ្សារ​បន្ត​កើន​ឡើង (៥% ឆ្នាំ​២០១៨)។ ​ខាង​ក្រៅ​អឺរ៉ុប គ្មាន​កន្លែង​ណា​គួរ​ឱ្យ​ទុក​ចិត្ត​ជាង​តូរ៉ុនតូ ប្រទេស​កាណាដា និង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។ តម្លៃ​អចលនទ្រព្យ​បាន​កើន​ឡើង​ទ្វេដង ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ នៅ​ក្នុង​ទីក្រុង​ទាំងពីរ។ ក្រុម​អចលនទ្រព្យ Fitch Ratings ព្យាករ​​ថា អចលនទ្រព្យ​កាណាដា​នឹង​កើន​ឡើង៥% និង​អចលនទ្រព្យ​អូស្ត្រាលី​នឹង​កើន​ឡើង២% នៅ​ឆ្នាំ២០១៨។
អត្ថបទដោយ: Dara