(មានវីដេអូ) ក្រុង​ទន្លេសិប្បនិមិត្ត Dubai Marina នឹង​បញ្ចប់ឆ្នាំ២០១៩

(មានវីដេអូ) ក្រុង​ទន្លេសិប្បនិមិត្ត Dubai Marina នឹង​បញ្ចប់ឆ្នាំ២០១៩
​​Dubai Marina ជា​ទីក្រុង​ទន្លេ​សិប្បនិមិត្ត​មួយ ដែល​បាន​សាងសង់​​តាម​បណ្ដោយ​មាត់​ទឹក​ដែលមានបណ្តោយប្រវែង ៣,២​គីឡូម៉ែត្រ ស្ថិត​នៅ​ក្នុង​ស្រុក​ឌូបៃ ម៉ារីណា ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់​រួម។​ នៅ​ពេល​ដែល​គម្រោង​ទាំងមូល​បាន​បញ្ចប់​វា​នឹង​ផ្ដល់​លំនៅឋាន​ដល់​មនុស្សជាង ១២០.០០០នាក់។ យោង​តាមគេហទំព័រ Arabian Business គម្រោង​​ដំណាក់កាល​ទី​មួយ​បាន​បញ្ចប់​ហើយ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍ LIV Real Estate Development បាន​ប្រកាស​អំពី​ភាព​ជោគជ័យ​ នៃ​ការ​លក់​ដំណាក់កាល​ទី​មួយ​របស់​ខ្លួន​ ដែល​​ប្រើ​ពេល​មិន​ដល់៦សប្ដាហ៍​​បន្ទាប់​ពី​​ចាប់ផ្ដើម​បើក​លក់។ ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ឥឡូវនេះ​ ខ្លួន​បាន​​បញ្ចេញ​គម្រោង​ដំណាក់​កាល​ទី២ហើយ ដោយ​​មាន​​រួម​ទាំង​ជម្រើស​បន្ទប់​ដេក​គ្រែ​ពីរ ដែល​មាន​ទិដ្ឋភាព​មាត់​ទន្លេ​ទាំងស្រុង ​តម្លៃ​ចាប់ផ្ដើម១,៧៩លាន​ឌៀហាម (៤៨៧.៣០០ដុល្លារ) អគារ LIV Residence Dubai Marina មាន​២៧ជាន់ ស្ថិត​នៅ​ទីតាំង​ដ៏​ល្អ​ ​នៃ​គម្រោង​ Dubai Marina ហើយ​មាន​ជម្រើស​​​ស្ទូឌីយោ អឹផាតមិន​មាន​គ្រែ១ គ្រែ និង​គ្រែ៣ និង​ផ្ទះ​ប្រណិត​ ដែល​មាន​តម្លៃ​ចាប់ពី​៧៤៩.០០០ឌៀហាម (២០៣.៩០០ដុល្លារ)។ វា​ត្រូវ​បាន​គ្រោង​នឹង​បញ្ចប់​នៅ​ត្រីមាស​ទី២ ឆ្នាំ២០១៩ ដើម្បី​បង្កើន​ការ​លក់​របស់​ខ្លួន ក្រុមហ៊ុនក៏​បាន​ផ្ដល់​ជូន​​របៀប​រស់នៅ​ប្រណិត ដោយ​មាន​ឆ្នេរ​លំដាប់​ផ្កាយ៥ និង​​ក្លាយជា​សមាជិក​ភាព​កីឡា​វាយ​កូន​បាល់​នៅ​រមណីយដ្ឋាន ដែល​បាន​រួមបញ្ចូល​ជាមួយ​នឹង​​ការ​ទិញ​​អឹផាតមិន​​មួយ។ ក្រុមហ៊ុន​និយាយ​ថា ភាព​ជោគជ័យ​ក្នុងការលក់​ចេញ​នៃ​ដំណាក់កាល​ដំបូង​របស់​គម្រោង LIV Residence Dubai Marin បង្ហាញ​ពី​តម្រូវការ​ខ្លាំង ដែល​ការ​រួមបញ្ចូល​គ្នា​នៃ​គម្រោង​ទាំងពីរ​នឹង​កាន់តែ​ទាក់ទាញ​ដល់​​អតិថិជន និង​អ្នក​វិនិយោគ​​គ្រប់​ជាតិសាសន៍​។ ការ​សាងសង់​លឿន​ជាង​ផែនការ ដែល​គម្រោង​​នឹង​បញ្ចប់​ត្រីមាសទី២ ឆ្នាំ២០១៩។ https://youtu.be/dXvH70FpUG8
អត្ថបទដោយ: Medikan