អចលនទ្រព្យ​នៅតាមឆ្នេរសមុទ្រ៦ បាន​ទទួល​​ពាន់​​នៅ​អាស៊ីអាគ្នេយ៍

អចលនទ្រព្យ​នៅតាមឆ្នេរសមុទ្រ៦ បាន​ទទួល​​ពាន់​​នៅ​អាស៊ីអាគ្នេយ៍
ឆ្នេរ​សមុទ្រ​អាស៊ីអាគ្នេយ៍​ពិត​ជា​ស្រស់​ស្អាត ហើយឆ្នេរមួយចំនួន​បាន​ជាប់​ជា​ឆ្នេរ​ដែល​ស្រស់​ស្អាត​បំផុត​នៅ​លើ​ភព​ផែនដី ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​ជា​រៀងរាល់​ឆ្នាំ។ យោង​តាម​ Property​Guru ក្នុងរយៈពេល​១៣ឆ្នាំ​មក​នេះ ពាន់​រង្វាន់​អចលនទ្រព្យ​របស់​​ខ្លួន​បាន​ទទួលស្គាល់​អចលនទ្រព្យ​​លំនៅឋាន​មាត់​សមុទ្រ​​ដែល​មាន​រចនាបថ​​ល្អ​បំផុត​ និង​មាន​និរន្តរភាព នៅ​​​​កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន ថៃ និង​វៀតណាម។ ​ខាងក្រោម​ជា​គម្រោង​មាត់ទឹក​ចំនួន៦ ដែល​បាន​ទទួល​ពាន់​រង្វាន់​អចលនទ្រព្យ​អាស៊ី PropertyGuru នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ . គម្រោង Twinpalms Residences MontAzure ​​ឈ្នះ​ពាន់​រង្វាន់​អចលនទ្រព្យ​ថៃ​ពី​ឆ្នាំមុន ស្ដីពី​ការអភិវឌ្ឍន៍​ចម្រុះ​​ល្អ​បំផុត និង​ការ​ទទួល​ស្គាល់​ពិសេស​ក្នុង​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព​កាល ជា​គម្រោង៧២ហិកតាតាម​បណ្ដោយ​ឆ្នេរ​ខ្សាច់​កាម៉ាឡា ក្នុង​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​​ភូកេត។ គម្រោង​លំនៅឋាន TwinPalms បាន​ឈ្នះ​ពាន​ផ្នែក​​អភិវឌ្ឍន៍​​ខុនដូ​ល្អ​បំផុត​​សម្រាប់​ភូកេត​​ឆ្នាំ២០១៦ ដែល​ជា​ការអភិវឌ្ឍន៍​លំនៅឋាន​ដំណាក់កាល​​ដំបូង​​ ​ផ្ដល់​​នូវ​ខុនដូ​​កម្ពស់​ទាប​ចំនួន៧៥យូនីត ដោយ​មាន​ឆ្នេរ​១០០ម៉ែត្រ​នៅ​ខាង​មុខ។ . គម្រោង The Residences នៅ Mandarin Oriental កោះ​បាលី Mandarin Mandarin Oriental Bali គឺ​ជា​​​បណ្ដុំ​នៃ​វិឡា​ចំនួន៩១ ដែល​លាត​សន្ធឹង​​នៅ​លើ​កំពូល​ភ្នំ​ក្នុង​ឧបទ្វីប​ប៊ូគីត នៃ​កោះ​បាលី។ ​ទីតាំង​ស្ថិត​នៅ​ចំណុច​ចុង​ខាងត្បូង​នៃ​កោះ ​វិឡា​​​បើក​ចំហ​​អាច​​​​មើល​​​ឃើញ​ទេសភាព​​នៃ​សមុទ្រ​ឥណ្ឌា​​​​ដោយ​​គ្មាន​​ការ​​បិទបាំង។ The Residences ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ចម្រុះ​១៥០​ហិកតា Bukit Pandawa Resort & Golf ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ផ្នែក​រចនាបថ​ជាច្រើន​ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់​អចលនទ្រព្យ​ឥណ្ឌូណេស៊ី​កាលពី​ឆ្នាំ​មុន ​រួមមាន​​​រចនាបថ​ស្ថាបត្យកម្ម​ទេសភាព​​ល្អ​​បំផុត។ . គម្រោង The Seagate Suite ស្ថិត​ក្នុង​ខេត្ត​ព្រះសីហនុ​​​​ ជា​ក្រុង​មាន​​​​ឆ្នេរ​​ស្អាត​​​បំផុត​ក្នុង​លោក គម្រោង​ Seagate Suite បាន​បង្កើន​​ទាំង​​ទេសភាព​សមុទ្រ និង​ក្រុង។ គម្រោង​នេះ​មាន​​៤៣ជាន់ និង​​១.១១៨យូនីត ត្រូវ​បាន​រចនា​ឡើង​ក្នុង​រចនាបថ​​បែប​អឺរ៉ុប​ខាងកើត និង​បែប​ភូមិ​គ្រឹះ​​ប្រណិត​​តូចៗ ដែល​គ្រប់​ដណ្ដប់​ដោយ​ខ្យល់​ត្រូពិក​ដ៏​បរិសុទ្ធ​។ បាន​​ឈ្នះ​ពាន​រង្វាន់​​ផ្នែក​​អភិវឌ្ឍន៍​លំនៅឋាន​ល្អ​បំផុត​សម្រាប់​ខេត្ត​ព្រះសីហនុ នៅ​ឯ​​​ពានរង្វាន់​អចលនទ្រព្យ​​កម្ពុជា។ Seagate Suite ត្រូវ​បាន​បំពាក់​ផលិតផល​ផ្ទះ​ឆ្លាតវៃ​ និង​មាន​​អាង​ហែល​ទឹក​​ជាន់​ទី៨ ជាមួយ​នឹង​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ក្រុង​សមុទ្រ។ . គម្រោង 8 Newport Boulevard Nactan Newtown គឺ​ជា​គម្រោង​​អភិវឌ្ឍន៍​ក្រុង​រណប​​ដ៏​ធំ​​លើក​ដំបូង ដោយ​មាន​ឆ្នេរ​ផ្ទាល់ខ្លួន​​នៅ​ខាង​ក្រៅ​ក្រុង​ម៉ានីល។ ជា​ផ្នែក​មួយ​នៃ​​ការ​អភិវឌ្ឍន៍​សហគមន៍​រស់នៅ ធ្វើការ​ និង​លេង ​ក្នុង​ប្រទេស​ហ្វីលីពីន ដែល​ក្រុង​រណប​​ទំហំ៣០ហិកតា​នេះ​ផ្ដល់​នូវ​​ខុនដូ​កម្ពស់​ទាប​ចំនួន៩។ ក្រុម​លំនៅឋាន​ដំបូង​​នៅ​ក្នុង​ក្រុង​រណប​នេះ បាន​ឈ្នះ​ពាន​រង្វាន់​​អចលនទ្រព្យ​ហ្វីលីពីន​ឆ្នាំ២០១៦ ផ្នែក​​អភិវឌ្ឍន៍​ខុនដូ​ល្អ​បំផុត​នៅ​សេប៊ូ ព្រមទាំង​ពាន់​​កិត្តិយស​ពីរ​ទៀត​​។ . គម្រោង Queens Residences Q1 Queens Residences Q1 បាន​ឈ្នះ​ពានផ្នែក​​អភិវឌ្ឍន៍​ខុនដូ​ល្អ​បំផុត​សម្រាប់ Penang នៅ​ឯ​ពាន់​រង្វាន់​អចលនទ្រព្យ​អាស៊ី​ PropertyGuru ម៉ាឡេស៊ី កាលពីឆ្នាំមុន។ មាន​ទីតាំង​នៅ​ទល់​មុខ​​ឆ្នេរ Bayan ដែល​គម្រោង៥០០យូនីត​នេះ ផ្ដល់​ឱ្យ​អ្នកស្រុក​នូវ​ទេសភាព​​ដ៏​ស្រស់​ស្អាត នៃ​ស្ពាន​ប្រវត្តិសាស្ត្រ Pulau Jerejak និង Penang។ គម្រោង​នេះ​​មាន​កំពង់ផែ​ផ្ទាល់​​ខ្លួន ដោយ​មាន​​តាក់​ស៊ី​ផ្លូវ​ទឹក​ដឹក​ជញ្ជូន​អ្នកស្រុក​ទៅ​កាន់ Straits Quay ​និង​ចំណុច​ផ្សេង​ទៀត​​តាម​​បណ្ដោយ​ឆ្នេរ​។ . គម្រោង Panorama Nha Trang Panorama Nha Trang បាន​ទទួល​​​ពាន​ផ្នែក​​​អភិវឌ្ឍន៍​ខុនដូ​​ល្អ​បំផុត​ នៅ​ឯ​ពាន​រង្វាន់​អចលនទ្រព្យ​វៀតណាម កាលពី​ឆ្នាំមុន។ គម្រោង​នេះ​ពិត​ជា​មាន​លក្ខណៈ​ពិសេស​គ្មាន​ពីរ ​ដែល​ផ្ដល់​នូវ​ខុនដូ១.១១២យូនីត នៅ​លើ​ឈូងសមុទ្រ Nha Trang។ អគារ​​នេះ​មាន​ចម្ងាយ​តែ​ពីរ​បី​ជំហាន​ប៉ុណ្ណោះ​ពី​ឆ្នេរ ប៉ុន្តែ​អ្នក​រស់នៅ​ទំនង​ចូលចិត្ត​​អាងទឹក​​អាកាស​ច្រើនជាង ជាមួយ​នឹង​​ទស្សនីយភាព​ដ៏​ស្រស់​ស្អាត​បំផុត។  
អត្ថបទដោយ: Dara