(មានវីដេអូ) អគារ​​ត្រាំ​បាន​ចាប់ផ្ដើម​គម្រោង​ទី៤នៅ​ឥណ្ឌា

(មានវីដេអូ) អគារ​​ត្រាំ​បាន​ចាប់ផ្ដើម​គម្រោង​ទី៤នៅ​ឥណ្ឌា
អង្គការត្រាំ បាន​បើក​ដំណើរការ​គម្រោង​ថ្មី​បំផុត​របស់​ខ្លួន​នៅ​ប្រទេស​ឥណ្ឌា ដែល​ជា​ប៉ម​លំនៅឋាន​ប្រណីត​​កម្ពស់៧៥ជាន់ នៅ​ក្នុង​ទីក្រុង Gurugram​ ក្រុមហ៊ុន​របស់​ប្រធានាធិបតី​អាមេរិក ឌូណាល់ ត្រាំ បាន​ទទួល​​អាជ្ញាប័ណ្ណ​​ លើ​គម្រោងដែលមានខុនដូ​៣០០​យូនីត ដែល​ជា​ការ​វិនិយោគ​​រួមគ្នា​មួយ រវាង​ក្រុមហ៊ុន​អភិវឌ្ឍន៍ Tribeca ជា​អ្នកតំណាង​ឥណ្ឌា​របស់​ខ្លួន និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្នុងស្រុក M3M India Pvt Ltd។ ឥណ្ឌា​គ្រាន់តែ​​ទទួល​បាន​យីហោ​​ត្រាំ​ប៉ុណ្ណោះ ប៉ុន្តែ​​មិន​មែន​លុយ​វិនិយោគ​ផ្ទាល់​របស់​គាត់​ទេ។ យោង​តាមគេហទំព័រ Indian Time គម្រោង​នេះ​​បាន​ចាប់ផ្ដើម​សាងសង់​ក្នុង​ដើម​ខែ​មីនា ក្នុង​ផែនការ​បញ្ចប់​​រយៈពេលឆ្នាំ ដែលមាន​តម្លៃ១.៥ពាន់​លាន​ដុល្លារ។ អគារ​ត្រាំ​ទី៤​នេះ​នឹង​​​ផ្ដល់​នូវ​​អឹផាតមិន​ជម្រើស​៣​បន្ទប់ និង​៤បន្ទប់ ក្នុង​ទំហំ​ចន្លោះ​ពី​៣២៥ម៉ែត្រ​ការ៉េ និង៥៥៧ម៉ែត្រ​ការ៉េ ដែល​មាន​បរិវេណ​ជុំវិញ​​៣.២៥២​​ម៉ែត្រ​ការ៉េ។ នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ប្រណីត​​​ឥណ្ឌា​ យីហោ​ត្រាំ​​​​បាន​នាំ​មក​នូវ​​អឹផានមិន​ដែល​មាន​តម្លៃ​​លំដាប់​ខ្ពស់ ដោយ​អង្គការ​ត្រាំ​អាច​រក​លុយ​បាន​​រាប់​លាន​ដុល្លារ ​គ្រាន់តែ​ផ្ដល់​អាជ្ញាប័ណ្ណ ​មិន​បាច់​​ចំណាយ​វិនិយោគ​ផ្ទាល់​មួយ​កាក់​មួយ​សេន។ នៅ​ក្នុង​កម្មវិធី​លើក​ទឹកចិត្ត អតិថិជន​១០០នាក់​ដំបូង​ត្រូវ​បាន​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ហោះ​ទៅ​សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​ក្នុង​ពិធី​​អាហារ​សាមគ្គី​មួយ ក្រោម​​បដិសណ្ឋារកិច្ចរបស់​លោក​ប្រធានាធិបតី​ត្រាំ​ ជា​ប្រធាន​អង្គការ​ត្រាំ។
អត្ថបទដោយ: Dara