(មានវីដេអូ) អគារ​ចម្លាក់​នៅ​​ឆ្នេរ​មាស​អូស្ត្រាលី​

(មានវីដេអូ) អគារ​ចម្លាក់​នៅ​​ឆ្នេរ​មាស​អូស្ត្រាលី​

អគារ​ចម្លាក់​មួយ​គូរ​​បាន​ឈរ​បង្ហាញ​រាង​យ៉ាង​​ត្រដែត​ក្បែរ​កំពង់ផែ​ Gold Coast រដ្ឋ Queensland នៃ​ប្រទេស​អូស្ត្រាលី ដែលជា​សំណើ​​រមួយ​​​សម្រាប់​គម្រោង Mariner's Cove ដែល​ត្រូវ​បាន​​គូស​ប្លង់​ដោយ​ស្ថាបត្យករ​​ល្បីឈ្មោះ​ដើម​កំណើត​អ៊ីរ៉ាក់ លោក​ស្រី​ហ្សាហា ហាឌីដ ដែល​បាន​ជ្រើសតាំង​ដោយ​ក្រុមហ៊ុន​​​អភិវឌ្ឍន៍ Sunland Group របស់​អូស្ត្រាលី។

អគារ​ភ្លោះ​ដែល​ត្រូវ​បាន​រចនា​ឡើង​ក្នុង​ទម្រង់​ក្បូរក្បាច់ តូច​​​​ក្រោម និង​​​​ទាក់​ភ្នែក​​បំផុត​មួយ​នេះ ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍន៍​របស់​គម្រោង Mariner's Cove ដែល​​ជា​កន្លែងរមណីយដ្ឋាន​សមុទ្រ​ដ៏​ល្បី​បំផុត និង​ជា​គំនូស​ប្លង់​អគារ​កប់​ពពក​អូស្ត្រាលី​ទីពីរ​របស់​លោក​ស្រី ហាឌីដ

យោង​តាម Dezeen ប៉ម​​មួយ​គួរ​នេះ​ជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ ​ចំនួន៤០ជាន់ ដែល​​មាន​អឹផាតមិន​ចំនួន​៣៧០យូនីត ហាង​លក់​រាយ​នៅ​​ជាន់​ក្រោម ភោជនីយដ្ឋាន សណ្ឋាគារ​ប៊ូទិក៦០បន្ទប់ អាង​ហែលទឹក​ក្រោម​ដី វិចិត្រសាល សារមន្ទីរ និង​សួនច្បារ​​ខាង​ក្រៅ។ សំណង់​អាគារ​​ត្រូវ​បាន​រុំ​ព័ទ្ធ​​​ក្នុង​កញ្ចក់​កោង។ សំណើ​រគម្រោង​នេះ​មាន​តម្លៃ៦០០លាន​ដុល្លារ​អូស្ត្រាលី (៤៥៩​ដុល្លារ​​អាមេរិក)

អគារ​នីមួយៗ​ត្រូវ​បាន​រចនា​ឡើង​ជាមួយ​នឹង​​​ទម្រង់​ជីវិត​​រស់នៅ​​​សរីរាង្គ បំពាក់​ដោយ​បច្ចេកវិទ្យា​​និង​សម្ភារៈ​ទំនើប​​ ដែល​សន្សំ​សំចៃ​​ការ​ប្រើប្រាស់​ថាមពល​​ និង​កាត់​បន្ថយ​ការ​ប៉ះពាល់​បរិស្ថាន ស្រោប​កញ្ចក់​នាំ​យក​ពន្លឺ​ថ្ងៃ​ចេញចូល​ទៅ​ផ្ទៃ​ខាងក្នុង​អាគារ និង​បន្ថែម​ជាមួយ​ជំនោរ​​និង​បរិយាកាស​សមុទ្រ​ដ៏​បរិសុទ្ធ​​។

 
អត្ថបទដោយ: Dara