សាលាអចលនទ្រព្យកម្ពុជា រួមចំណែកអ្វីខ្លះដល់វិស័យអចលទ្រព្យនៅកម្ពុជា?
ភ្នំពេញ៖ សាលាអចលនទ្រព្យកម្ពុជា (Real Estate School of Cambodia) បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យ ជាពិសេសទៅលើការបណ្តុះ បណ្តាលធនធានមនុស្ស ឱ្យក្លាយជាអ្នកទិញលក់ដ៏ពូកែ មានសមត្ថភាពវិជ្ជាជីវៈ និងអាចបង្កើតប្រាក់ចំណូលខ្ពស់ក្នុងវិស័យមួយនេះ។
លោក ខាត់ បូរ៉ា នាយកសាលាអចលនទ្រព្យកម្ពុជា (Real Estate School of Cambodia) បានប្រាប់ KHB Media ថា សាលាអចលនទ្រព្យកម្ពុជា បានធ្វើកិច្ចការធំៗចំនួន៥ ដែលជាកិច្ចការសំខាន់ៗ ជួយដល់វិស័យអចលនទ្រព្យដើម្បីឲ្យរីកចម្រើនទៅមុខបានយ៉ាងឆាប់រហ័ស។
១. ការសិក្សាស្រាវជ្រាវ៖ ការប្រមូលយកឯកសារព័ត៍មាន គំនិតល្អៗពីអ្នកជោគជ័យ ដែលពាក់ព័ន្ធជាមួយនឹងវិស័យអចលនទ្រព្យទាំងអស់ ដើម្បីចងក្រង ជាមេរៀនមួយដ៏ល្អាសម្រាប់អ្នកសិក្សាលើវិស័យអចលនទ្រព្យនេះនៅថ្ងៃក្រោយ។
២. ការផ្សព្វផ្សាយ៖ បន្ទាប់ពីបានចងក្រងជាមេរៀនរួចហើយ សាលានឹងយកទៅផ្សព្វផ្សាយបង្ហាញជូនដល់អ្នកដែលចង់រៀនសូត្របន្ថែមពីវិស័យអចលនទ្រព្យនេះ ដើម្បីពង្រីកអាជីវកម្មឱ្យកាន់តែធំ តាមរយៈគន្លឹះល្អៗពីគ្រូបង្វឹក។
៣. បង្កើតស្តង់ដារការងារ៖ សាលាអចលនទ្រព្យកម្ពុជា បានមើលឃើញថា បច្ចប្បន្ននេះ ការប្រកបអាជីវកម្មរបស់ក្រុមហ៊ុនអចលនទ្រព្យ មានភាពខុសៗគ្នា។ ដូច្នេះ សាលាចង់ចូលរួមចំណែកនៅក្នុងវិស័យអចលនទ្រព្យនេះ ដោយបង្កើតទម្រង់ស្តង់ដារការងារមួយ សម្រាប់បម្រើក្នុងស្រុក ដែលមានសមត្ថភាពប្រកួតប្រជែងក្នុងពិភពអាជីវកម្មអចលនទ្រព្យមានវិជ្ជាជីវៈ មានភាពច្បាស់លាស់ សម្រាប់បម្រើជូនអតិថិជន ប្រកបដោយទំនុកចិត្ត។
៤. វគ្គបណ្តុះបណ្តាល៖ សាលាអចលនទ្រព្យ ចង់ឱ្យអ្នកដែលមានគំនិតចង់បង្កើតអាជីវកម្ម ទាំងអស់ ហ៊ានលូកឱ្យជ្រៅ យល់ឱ្យច្បាស់ពីរបៀបនៃការវិនិយោគក្នុងវិស័យអចលនទ្រព្យ។ ដូច្នេះ សាលានឹងមានការបង្ហាត់បង្ហាញទាំងទ្រឹស្តី និងការអនុវត្ត ឱ្យកា្លយជាភ្នាក់ងារអចលនទ្រព្យដ៏ពូកែក្នុងអាជីពមួយនេះ។ មិនតែប៉ុណ្ណោះ ម្ចាស់អាជីវកម្មនឹងទទួលបានការបង្វឹក និងការប្រឹក្សាយោបល់អំពីការរកស៊ីក្នុងវិស័យអចលនទ្រព្យសម្រាប់រយៈពេលពេញមួយជីវិត។
៥. ការបង្កើតជាបណ្តាញ៖ ជាមួយនឹងការបង្កើតបណ្តាញទិញលក់អចលនទ្រព្យឱ្យកាន់តែធំទូលាយទូទាំងប្រទេស ដើម្បីបង្កើនប្រាក់ចំណូលឲ្យបានកាន់តែលឿន។ ដូច្នេះសាលានឹងបង្កើតជាបណ្តាញមួយនៅក្នុងសមាជិកអចលនទ្រព្យ ដើម្បីជួយដល់ពួកគេ ក្នុងការដោះស្រាយបញ្ហានៅក្នុងវិស័យអចលនទ្រព្យ ដែលតែងតែជួប ដូចជាការលក់ជាដើម ដោយរកវិធីសាស្រ្តយ៉ាងណាត្រូវលក់ឱ្យបាន តាមរយៈការសហការជាមួយគ្នាទៅវិញទៅមក។
ជាមួយគ្នានោះ លោក ខាត់ បូរ៉ា បានបង្ហាញថា សាលាអចនទ្រព្យកម្ពុជា មានវគ្គសិក្សាចំនួន ១២វគ្គ ដែលបានរៀបចំជាលំដាប់ សម្រាប់បុគ្គលដែលជាសមាជិករបស់សាលាអចលនទ្រព្យ អាចបានពេញមួយជីវិត ដោយទទួលបានការប្រឹក្សា ការលក់ ការស្វែករកបណ្តាញការងារផ្សេងៗ។
សូមជម្រាបថា សាលសអចលនទ្រព្យកម្ពុជា (Real Estate School of Cambodia) គឺជាសាលាបណ្តុះបណ្តាលដល់លោកអ្នកឱ្យក្លាយជាអ្នកអាជីពរកស៊ីក្នុងវិស័យអចលនទ្រព្យ មានសមត្ថភាពខ្ពស់ក្នុងការចាប់យកឱកាស ការបង្កើតបណ្តាញទិញលក់អចលនទ្រព្យ បង្កើនទ្រព្យសម្បត្តិ និងទទួលបានការបង្វឹក ព្រមទាំងការប្រឹក្សាយោបល់អំពីការរកស៊ីក្នុងវិស័យអចលនទ្រព្យសម្រាប់រយៈពេលពេញមួយជីវិត៕