ទំនោរ​​​លំនៅឋាន​សហកម្មសិទ្ធិ​កើន​ឡើង​នៅ​វៀតណាម

ទំនោរ​​​លំនៅឋាន​សហកម្មសិទ្ធិ​កើន​ឡើង​នៅ​វៀតណាម
ការ​រស់នៅ​ក្នុង​លំនៅឋាន​សហកម្មសិទ្ធិ​បាន​ក្លាយ​​ជា​និន្នាការ​ថ្មី​របស់​ពិភពលោក ហើយ​​បើ​យោង​តាមគេហទំព័រ​ Vietnam Investment Review ទីផ្សារ​នេះ​បាន​កំពុងតែ​ចាក់ឫស​នៅ​ក្នុង​ប្រទេស​វៀតណាម។ លោក​ឌុយ ដួង ​នាយក​ជាន់​ខ្ពស់​ នៃ​ក្រុមហ៊ុន​អចលនទ្រព្យ CBRE វៀតណាម បាន​មាន​ប្រសាសន៍​ថា "ទំនោរ​រស់នៅ​លំនៅឋាន​សហកម្មសិទ្ធិ​​កំពុង​​កើន​ឡើង ហើយ​​​ប្រភេទ​ទីផ្សារ​បែបនេះ​រំពឹង​នឹង​ត្រូវ​បាន​អភិវឌ្ឍ​ច្រើន​ឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់ នៅ​វៀតណាម។ ទន្ទឹម​​​នេះ​ដែរក្រុមហ៊ុនអចលទ្រព្យ JLL ក៏​បាន​បញ្ជាក់​​ដែរ​ថា ឥឡូវ​នៅ​ទ្វីប​អាស៊ី​​​ ការ​ប្រើប្រាស់​កន្លែងធ្វើការ និង​​មធ្យោបាយ​​ដឹកជញ្ជូន​រួមគ្នា មាន​ការ​កើន​ឡើង​ច្រើន។ ពួកគេ​បាន​ប្រែ​ទៅ​រស់នៅ​ជាមួយគ្នា​​ក្នុង​ទម្រង់​​ថ្មី​មួយ ​នៃ​លំនៅឋាន​រួម ដែល​​មាន​ផលប្រយោជន៍​​និង​របៀបរស់នៅ​រួម​។ ពួកគេ​រៀបចំ​​កន្លែង​រស់នៅ​រួមគ្នា​ប្រកប​ដោយ​វិជ្ជាជីវៈ ជាជាង​ការ​គ្រប់គ្រង។ ក្រៅតែ​ពី​​ផ្ដល់​នូវ​​ដំណោះស្រាយ​តម្លៃ​សមរម្យ​មួយ សហ​រស់នៅ​ក៏​ជួយ​បង្កើត​សុខុមាលភាព​​ទូទៅ​​របស់​ពួកគេ​ផង​ដែរ។ សហ​រស់នៅ​បាន​កំពុង​កើត​ឡើង​ក្នុង​ប្រទេស​ជាច្រើន ​ដូចជា​ចិន ហុងកុង សិង្ហបុរី ឥណ្ឌា និង​បន្ទាប់មក​នេះ​នៅ​វៀតណាម។ ដោយសារតែ​​បញ្ហា​​លំនៅឋានដែលមាន​តម្លៃសមរម្យ និង​កង្វះខាត​ការ​ផ្គត់ផ្គង់​ ​ទីផ្សារ​លំនៅឋាន​សហ​កម្មសិទ្ធិ​​កំពុង​បង្ហាញ​នូវ​​ភាព​ទាក់ទាញ​ដល់​វិនិយោគិន និង​ម្ចាស់​អចលនទ្រព្យ ​ជាពិសេស​នៅ​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច។ លោក​​​​បន្ថែម​ថា ​​ការ​រស់នៅ​រួមគ្នា​​ត្រូវ​បាន​កំណត់​ថា ជា​ប្រភេទ​នៃ​ការ​រស់នៅ​​បែប​ទំនើប​និង​ក្រុង​ ដូច្នេះ​វា​មិន​ចម្លែក​អ្វី​ទេ ដែល​វា​កំពុង​ចាប់ផ្ដើម​ទទួល​បាន​ការ​​ទាក់ទាញ។
អត្ថបទដោយ: Dara