(មានវីដេអូ) មជ្ឈមណ្ឌល Suzhou Zhongnan នឹងក្លាយជាអគារ​ខ្ពស់​បំផុត​នៅ​ចិន

(មានវីដេអូ) មជ្ឈមណ្ឌល Suzhou Zhongnan នឹងក្លាយជាអគារ​ខ្ពស់​បំផុត​នៅ​ចិន

មជ្ឈមណ្ឌល Suzhou Zhongnan គឺជា​​​អគារ​កប​ពពក​​ ដែលមានកម្ពស់៧២៩ម៉ែត្រ និង​ចំនួន១៣៨ជាន់ កំពុង​ស្ថិត​ក្រោម​ការ​សាងសង់​ នៅ​ក្នុង​តំបន់​ឧស្សាហកម្ម SIP ស្រុក Suzhou ក្រុង Suhou ខេត្តSuzhou ប្រទេស​ចិន។ យោង​តាមគេហទំព័រ​ Wikipedia គម្រោង​​នេះគឺ​ជា​​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍន៍​ជនបទ​ដ៏​ធំ ដែល​មាន​តម្លៃ​២៨,៥​ពាន់​លាន​យន់ (៤,៤៦ពាន់​លាន​ដុល្លារ)។ គម្រោង​នេះ​បាន​ចាប់ផ្ដើម​នៅ​ក្នុង​ឆ្នាំ២០១៤ ប៉ុន្តែ​បាន​ផ្អាក​នៅ​ក្នុង​ឆ្នាំ២០១៥ និង​បាន​បន្ត​ដំណើរការ​ឡើងវិញ​នៅ​ឆ្នាំ២០១៦។ ទោះបីជា​ដំណើរការ​សាងសង់​​មាន​ការ​រអាក់រអួល​មួយ​រយៈ ក៏​​​​គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​​​ទាំងស្រុង​នៅ​ឆ្នាំ២០២០ផងដែរ។ ត្រូវ​បាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​និង​គំនូស​ប្លង់​អាមេរិក Gensler ជា​គម្រោង​ប្រើប្រាស់​ចម្រុះ​ ដែល​បាន​ឈរ​រះ​យ៉ាង​ត្រដែត​​ ល្អ​ប្លែក​ពី​គេ នៅ​ចំ​​ទីប្រជុំជន​​​អាជីវកម្ម​ស្រុក​ តាម​មាត់​បឹង​ Jinji លើ​ផ្ទៃ​សរុប​ចំនួន៤៩៥.០០០​ម៉ែត្រ​ការ៉េ។ ៨ជាន់​ខាង​ក្រោម​របស់​អគារ​​នឹង​មាន​សាល​ប្រជុំ និង​មជ្ឈមណ្ឌល​សន្និសីទ ហើយ​ជាន់​សល់​ពី​នេះ​​នឹង​មាន​ការិយាល័យ​ លំនៅឋាន​ចំនួន៧០៦យូនីត និង​​សណ្ឋាគារ​​​ចំនួន​​២៧៦​បន្ទប់ កន្លែង​លក់រាយ និង​កន្លែង​កម្សាន្ត។ ជាន់​មើល​ទេសភាព​​​ត្រូវ​បាន​សាងសង់​​​កម្ពស់​៥៩២,៨​ម៉ែត្រ​ សម្រាប់​សាធារណ​ជន​ ដែល​អាច​មើល​ឃើញ​ទេសភាព​នៃ​ក្រុង​ទាំងមូល។ ​មាន​ចំណត​ធំ​ទូលាយ​អាច​ផ្ទុក​រថយន្ត​បាន​រហូតដល់១.៥០០គ្រឿង។ នៅ​ពេល​បញ្ចប់ វា​នឹង​ក្លាយ​ជា​អគារ​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​ប្រទេស​ចិន និង​អគារ​ខ្ពស់​បំផុត​ទី៣​នៅ​លើ​ពិភពលោក។

អត្ថបទដោយ: Dara