(មានវីដេអូ) អូស្ត្រាលីនឹង​ជួយ​កសាង​ទីក្រុង​ឆ្លាតវៃជាច្រើន​នៅ​អាស៊ីអាគ្នេយ៍

(មានវីដេអូ) អូស្ត្រាលីនឹង​ជួយ​កសាង​ទីក្រុង​ឆ្លាតវៃជាច្រើន​នៅ​អាស៊ីអាគ្នេយ៍

យោង​តាមគេហទំព័រ PropertyGuru អូស្ត្រាលី​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​ប្រជាជាតិ​អាស៊ាន ក្នុង​​ការ​ពន្លឿន​​​គោលដៅ​ទីក្រុង​ឆ្លាតវៃ​របស់​ពួកគេ និង​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​ទូទាំង​តំបន់។ លោកនាយករដ្ឋមន្ត្រី អូស្រ្តាលី លោក Julie Bishop ​បាន​​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ចប្រជុំ​​កំពូល​ពិសេស​អាស៊ាន​អូស្ត្រាលី ក្នុង​ទីក្រុង​ស៊ីដនី កាលពី​​​ថ្មីៗ​នេះថា រដ្ឋាភិបាលទីក្រុងកង់បេរ៉ា​នឹង​ចាក់​បញ្ចូល​​ថវិកា​ចំនួន​៣០​ពាន់​​លាន​អូស្ត្រាលី (៣២ពាន់លាន​ដុល្លារ​អាមេរិក) ទៅ​ក្នុង​គំនិត​ផ្ដួចផ្ដើម​ទីក្រុង​ឆ្លាតវៃ​​អាស៊ាន​​​អូស្ត្រាលី។ គំនិត​ផ្ដួចផ្ដើម​នេះ​នឹង​ផ្ដល់​នូវ​ "ការ​បណ្ដុះបណ្ដាល ជំនួយ​បច្ចេកទេស ដើម្បី​កសាង​សហគមន៍​​​ប្រកប​ដោយ​ភាព​​ជឿជាក់​​​និង​ការ​ប្រកួតប្រជែង" នៅ​ទូទាំង​តំបន់ រួម​មាន​ការ​អភិវឌ្ឍន៍​បណ្ដាញ​ទីក្រុង​ឆ្លាតវៃ​អាស៊ាន។ លោក​ Bishop បាន​​ឲ្យ​ដឹងក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា មនុស្ស​ជាង៩០លាន​នាក់​រំពឹង​​​នឹង​ប្ដូរ​ទៅ​រស់នៅ​​តំបន់​ទីក្រុង​ទូទាំង​អាស៊ីអាគ្នេយ៍​នៅ​ឆ្នាំ២០៣០។ នៅ​ពេល​ទីក្រុង​ប្រសើរឡើង វិបុលសុខ ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ក៏​មាន​កំណើន​ដូច​គ្នា​ដែរ។ ក្នុង​ឱកាស​នេះ ទីក្រុង​ចាំបាច់​ត្រូវតែ​មាន​ដំណោះស្រាយ​ប្រកប​ដោយ​​គំនិតច្នៃប្រឌិត ផែនការ​​​​ឆ្លាតវៃ និង​​​អភិបាល​កិច្ច​ល្អ។ នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក Lee Hsien Loong បាន​សរសើរ​ផែនការ​មេ ស្ដីពី​ការ​តភ្ជាប់​អាស៊ាន​នៅ​ឆ្នាំ២០២៥។ លោក​បាន​និយាយ​ថា "យើង​កំពុង​ទន្ទឹង​ធ្វើការ​ជាមួយ​នឹង​អូស្ត្រាលី និង​អ្នក​វិនិយោគ ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​ទីក្រុង​ និង​គំនិត​ផ្ដួចផ្ដើម​ទូទាំង​តំបន់" លោក​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ថា ជាង​៥០ឆ្នាំ​មក​នេះ អាស៊ាន​បាន​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន ដើម្បី​ទប់ទល់​នឹង​ភាព​តានតឹង កសាង​សន្តិភាព ជំរុញ​កិច្ចសហការ​សេដ្ឋកិច្ច និង​គាំទ្រ​​​នីតិរដ្ឋ "យើង​ប្ដេជ្ញា​​គាំទ្រ​អាស៊ាន​យ៉ាង​ពេញលេញ ជា​តំណាង​យុទ្ធសាស្ត្រ​នៃ​តំបន់​របស់​យើង"។ សហគមន៍ ការ​អប់រំ វប្បធម៌ កីឡា កំពុង​ត្រូវ​បាន​ផ្សារភ្ជាប់​គ្នា និង​រៀន​ពី​គ្នា​ទៅវិញ​ទៅ​មក​ក្នុង​អត្ថប្រយោជន៍​ស្មើភាព។ https://youtu.be/X4c8eIPBYCI

អត្ថបទដោយ: Dara