គម្រោង​សាងសង់​៣បានឆ្លុះបង្ហាញពីស្ថាបត្យកម្មនាពេលអនាគត

គម្រោង​សាងសង់​៣បានឆ្លុះបង្ហាញពីស្ថាបត្យកម្មនាពេលអនាគត
យោង​តាមគេហទំព័រ Home Designing កាលពីឆ្នាំ២០០៨ សមាគម CG Society បាន​រៀបចំ​ការ​ប្រកួត​ប្រជែង​មួយ ដែល​បាន​អញ្ជើញ​ស្ថាបត្យករ​ឌីជីថល​មកពី​ជុំវិញ​ពិភពលោក ដើម្បី​បង្ហាញ​ចក្ខុវិស័យ​នា​ពេល​អនាគត​ដ៏​អស្ចារ្យ​បំផុត​​របស់​ខ្លួន​​សម្រាប់​ពិភព​ថ្មី តាមរយៈ​ស្ថាបត្យកម្ម និង​រចនាបថ​ទេសភាព។ លទ្ធផល​ចុងក្រោយ​គឺ​ពិត​​ជា​គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​គួរ​ឱ្យ​ភ្ញាក់ផ្អើល និង​​ហួស​ពី​​អ្វី​​ដែល​យើង​គិត។ ថ្វីត្បិត​តែ​វា​បាន​បញ្ចប់​អស់​រយៈពេល​មួយ​ទសវត្សរ៍​ទៅ​ហើយ​ក្ដី ប៉ុន្តែ​ KHB Media សូម​នាំ​យក​​អារម្មណ៍​មិត្ត​អ្នកអាន​ត្រឡប់​ទៅ​មើល​​អនាគត​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​ទាំង​នោះ​ឡើងវិញ និង​ក៏​ដូចជា​ទទួល​ស្គាល់​ស្នាដៃ​ម្ចាស់​ជ័យ​លាភី ដែល​ប្រកប​ទៅ​ដោយ​គំនិត​ផ្ដួចផ្ដើម​សាងសង់ និង​អារ្យធម៌។ ជ័យ​លាភី​លេខ១ បាន​ទៅ​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក NVIDIA  ឈ្មោះ​គម្រោង The Complex at the Center of the Universe។ ជ័យ​លាភីលេខ២ បានទៅលើលោក Sergey Skachkov ជនជាតិ​រុស្សី ឈ្មោះ​គម្រោង The Great Bayan។ ជ័យ​លាភីលេខ៣ បានទៅលើលោក Sergey Skachkov ជនជាតិ​រុស្សី ឈ្មោះ​គម្រោង​ភូមិ Mega Village 2108។  
អត្ថបទដោយ: Dara