(មានវីដេអូ) អាគារ​ឈើ​​​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​លោក

(មានវីដេអូ) អាគារ​ឈើ​​​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​លោក
យោង​តាមគេហទំព័រ PropertyGuru ក្រុមហ៊ុន​ដ៏​ចំណាស់​មួយ​របស់​ជប៉ុន​​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មីរបស់​ខ្លួន​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​មួយ​ ដោយ​ពួកគេនឹងសង់​អគារ​ធ្វើ​ពី​ឈឺ​ដែល​ធំ​បំផុត និង​ខ្ពស់​បំផុត​​លើ​ពិភពលោក ហើយ​អាច​ទប់ទល់​នឹង​ការ​រញ្ជួយ​កម្រិត​ខ្ពស់បានទៀតផង។ ក្រុមហ៊ុន Sumitomo0 Forestry បាន​បង្ហាញ​​ឲ្យ​ដឹង​កាលពី​ដើម​ខែ​កុម្ភៈ​នេះថា ដើម្បី​រំលឹក​ខួប៣៥០ឆ្នាំ​នៃ​ការ​បង្កើត​ក្រុមហ៊ុន ខ្លួន​​នឹង​សាងសង់​អគារ​​កប់​ពពក​ដែល​ធ្វើ​ពី​ឈើ​មួយ ​ដែលមាន​ឈ្មោះ​ថា "គម្រោងW350" ដែល​​ជា​អាគារ​ឈើ​ខ្ពស់​ជាងគេ​បំផុត​ក្នុង​លោក មាន៧០ជាន់ និង​កម្ពស់​៣៥០​ម៉ែត្រ ស្ថិត​នៅ​ទី​រួម​ស្រុក Marounouchi។ បច្ចុប្បន្ន​អគារ​ឈើ​ដែល​គ្រង​តំណែង​​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​លោក​ឈ្មោះ​ អគារ Abeno Harukas ដែលមាន​កម្ពស់៣០០ម៉ែត្រ ស្ថិតនៅ​​ទីក្រុង​សាកា ​ប្រទេស​ជប៉ុន។ ជា​ប្រភេទអាគារ​កូនកាត់​ឈើ​​និង​ដែក ដែល​ស្ថាបត្យកម្ម​​​​​សំណង់​ត្រូវ​បាន​​ដឹកនាំ​ដោយ​ក្រុមហ៊ុន Kikken Sekkei ក្នុង​​​តម្លៃ​ប៉ាន់ប្រមាណ​​​វិនិយោគចំនួន៦០០លានយ៉េន (,ពាន់​លាន​ដុល្លារ) ដេលអាចជួយ​កាត់បន្ថយ​ផល​ប៉ះពាល់​​កាបោន​ពី​ការ​ប្រើប្រាស់​ស៊ីម៉ង់​ជា​​អតិបរមា ដោយ​ជំនួស​​មក​វិញ​នូវ​ប្រភព​ឈើ​ប្រកប​ដោយ​និរន្តរភាព។ ផ្នែក​ខាងក្នុង​របស់​អគារ​ជា​ចម្បង​ធ្វើ​ពី​ឈើ មាន​មូលដ្ឋាន​លើ​គ្រោង​​សសរ​​បំពង់​ជុំវិញ ដែល​ធ្វើ​ឲ្យ​​សំណង់​​ស្រាល អាច​ទប់​ទល់​​នឹង​កម្រិត​រញ្ជួយ​ដី​​ខ្ពស់​បំផុត កម្លាំង​ខ្យល់​ខ្លាំង និង​កម្លាំង​បំផ្លាញ​ផ្សេងៗ​។ ក្នុង​ផែនការ​មេ គម្រោង W350 នឹង​ត្រូវ​ប្រើប្រាស់​ឈើ​អស់​ចំនួន១៨៥.០០០ម៉ែត្រ​គីប។ ផ្នែក​ខាងក្រៅ​របស់​អគារ​​នឹង​មាន​យ៉​លម្អ​ដោយ​រុក្ខជាតិ​បៃតង ក្នុង​​លំហ​ដែល​មាន​ខ្យល់​អាកាសចេញចូល​ស្រស់ស្រាយ និង​ពន្លឺ​ថ្ងៃពេញលេញ។ គម្រោង​នេះ​ក៏​មាន​បំណង​ធ្វើ​ជា​កន្លែង​សម្រាប់​គយគន់សត្វព្រៃ​គ្រប់​ប្រភេទ​ដែលមករស់នៅ​ជុំវិញ ដែល​​​ញាំង​ឲ្យ​មាន​អារម្មណ៍​ធម្មជាតិ​ពិតៗ។   https://youtu.be/O-gdwHSiZLo  
អត្ថបទដោយ: Dara