ក្រសួងរៀបចំដែនដី រកចំណូលចូលរដ្ឋបានជាង១១៤លានដុល្លារ​សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០១៩

ក្រសួងរៀបចំដែនដី រកចំណូលចូលរដ្ឋបានជាង១១៤លានដុល្លារ​សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០១៩

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  បានរក​ចំណូល​ចូលជាតិ​ពាក់ព័ន្ធនឹងការងារចំណូល និងលទ្ធកម្ម​ ក្នុង​ឆ្នាំ​២០១៩​នេះបាន​ចំនួនជាង ១១៤លានដុល្លា​សហរដ្ឋអាមេរិកឬ​ប្រមាណ​៤៥៦,៦១៧,៦៨៦,០៧៧​រៀល​។ នេះបើយោងតាមរបាយការណ៍​បូក​សរុបលទ្ធផល​ការងារ​ឆ្នាំ២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២០ នាថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញក្នុង​របាយ​ការណ៍ថា ក្រសួង​​​​​​បានប្រមូលចំណូលចូលថវិកាជាតិនៅក្នុងឆ្នាំ២០១៩ បាន​ចំនួនជាង ១១៤លានដុល្លា​សហរដ្ឋអាមេរិកគិត​​​​ទាំង​​​ពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យ រួមមាន ៖ចំណូលរបស់រដ្ឋបាលកណ្តាល បានចំនួន ២៩ ១០៧ ៧៣៦ ៣៧៤រៀល  ដោយក្នុងនោះ៖ សេវាសំណង់ទូទៅ​​ ចំនួន ១៤ ៤០៩ ៤៨៩ ៧៥៨រៀល សេវាសំណង់លើសសន្ទស្សន៍ ចំនួន ១៤ ៤១៧ ៧៨០ ០០០រៀល ការជួលអចលនទ្រព្យចំនួ ២៨០ ៤៦៦ ៦១៦រៀល។

នៅក្នុងនោះដែរ ចំណូលរបស់មន្ទីរ ដ.ន.ស.ស.រាជធានី ខេត្ត មានចំនួន ៨០ ២៣៤ ៨០៣ ២២៧រៀល ក្នុងនោះ​៖ សេវាសុរិយោដី ចំនួន ៥០ ០២៥ ៧៨២ ៥១៤រៀល លក្ខណៈជាប្រព័ន្ធ ចំនួន១១ ៧៧១ ៥០៨ ៣០០រៀល លក្ខណៈដាច់ដោយដុំ ចំនួន៣៨ ២៥៤ ២៧៤ ២១៤រៀល និងសេវាសំណង់ទូទៅ ចំនួន ៣០ ២០៩ ០២០ ៧១៣រៀល។

ដោយឡែក ក្រសួងរៀបចំដែនដីបានឲ្យដឹងទៀតថាការងារលទ្ធកម្មវិញ   មានគម្រោងលទ្ធកម្មសរុបសម្រាប់ឆ្នាំ២០១ មានចំនួន៣គម្រោង ក្នុងនោះបានអនុវត្តនីតិវិធីទូទាត់ចំនួន២៩គម្រោង ស្មើនឹង​៩០,៦២ % ហើយបន្តអនុវត្តចំនួន១គម្រោង ស្មើនឹង៣,១% និងគម្រោងដែលមិនអាចអនុវត្តបានចំនួនគម្រោង ស្មើនឹង​,២៥ %។

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ក៏បានចាត់ទុកថា ឆ្នាំ២០១៩គឺជា​ឆ្នាំ​ទី១នៃការ​អនុវត្ត​យុទ្ធសាស្រ្តចតុកោណ ដើម្បី​កំណើន ការងារ​ សមធម៌ ​និង​ប្រសិទ្ធភាព៖ កសាង​មូលដ្ឋាន​ឆ្ពោះទៅសម្រេច​ចក្ខុវិស័យ​កម្ពុជាឆ្នាំ​២០៥០ ដំណាក់​កាល​​ទី៤ របស់​រាជរដ្ឋាភិបាល​ ក្រោមការដឹកនាំដោយប្រមុខរដ្ឋាភិបាល​កម្ពុជា។

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រូបនេះ អះអាងថា វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ​កំពុង​បន្ត​​រក្សា​​បាន​យ៉ាង​គត់​មត់ និងរឹងមាំ ដោយ​ធានា​បាននូវស្ថិរភាពសេដ្ឋកិច្ច-សង្គម ការកាត់បន្ថយភាពក្រីក្រ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​​វិស័យ បង្កើន​បាន​​​​នូវ​កិត្យានុភាពជាតិនៅ​​​ក្នុងតំបន់និងនៅលើ​ឆាក​អន្តរជាតិផងដែរ៕

អត្ថបទដោយ: Pisey