(មានវីដេអូ) វត្ថុចម្លែក១២ ដែលបានរកឃើញនៅតាមការដ្ឋានសាងសង់ទូទាំងពិភពលោក

(មានវីដេអូ) វត្ថុចម្លែក១២ ដែលបានរកឃើញនៅតាមការដ្ឋានសាងសង់ទូទាំងពិភពលោក

ផែនដី​នេះ​​​បាន​លាក់​ទុក​នូវអាថ៌កំបាំង​ជាច្រើន​កាលពី​អតីតកាល ដែល​មនុស្ស​ជាច្រើន​មិន​ដែល​បាន​ឃើញនៅឡើយទេ​។ ប៉ុន្តែ​​វត្ថុ​អាថ៌​កំបាំង​ជាច្រើន​ត្រូវ​បាន​រកឃើញ តាមរយៈការ​ជីកកកាយ​​របស់​គ្រឿងចក្រ​ក្នុង​គម្រោង​សាងសង់​ជាច្រើននៅទូទាំងពិភពលោក។ យ៉ាងណាក៏ដោយ ពួកគេ​ត្រូវ​បង្ខំចិត្ត​មិន​អើពើ​ជាមួយ​នឹង​​វត្ថុ​ទាំង​នោះ​ ដោយសារវា​​​រំខានដល់​ដំណើរការ​សាងសង់​របស់ខ្លួន។ យោង​តាមគេហទំព័រ CONSTRUCTION JUNKIE  ​វត្ថុ​ចម្លែកខាងក្រោម​ត្រូវ​បាន​រកឃើញ​ក្នុង​ការ​សាងសង់នានាលើលោក។ ១. ឆ្អឹង​ចំឡែក​ធំៗ ខណៈ​​កំពុង​ធ្វើការ​ពង្រីក​​កីឡាដ្ឋាន​បាល់ទាត់​របស់​រដ្ឋ Oregon ក្រុមនាវិក​បាន​រកឃើញ​​ឆ្អឹង​ចម្លែក​​ធំ​ៗ​​ដែល​មាន​អាយុប្រហែល​១០.០០០​ឆ្នាំ ដែល​មើល​ទៅ​ដូចជា​ឆ្អឹង​​​សត្វដំរីម៉ាមូតដែលបានផុតពូជទៅហើយ។ ២. ទូដែក​ស្ដេច​គ្រឿងញៀនដ៏ល្បីល្បាញម្នាក់ កាលពី២៩ឆ្នាំមុន រដ្ឋាភិបាល​បាន​រឹបអូស​​ផ្ទះ​ស្ដេច​គ្រឿង​​ Pablo Escobar នៅ​ឆ្នេរ​សមុទ្រMiami រដ្ឋ Florida។ ចុងក្រោយ​​ម្ចាស់ផ្ទះ​ថ្មី​បាន​សម្រេច​​វាយ​កម្ទេច​ផ្ទះ​នេះ ហើយ​ខណៈ​​កំពុង​វាយកម្ទេច គេ​បាន​​រកឃើញ​របស់​គួរ​អារម្មណ៍​មួយ គឺ​ទូដែក​ពណ៌​ប្រផេះ ប៉ុន្តែ​ជា​អកុសល​ពួកគេ​​មិន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​មាន​អ្វី​ក្នុង​ហ្នឹង​ទេ។ មួយ​សប្ដាហ៍​ក្រោយ​មក​ស្បោង​មួយ​ត្រូវ​បាន​រកឃើញ ដែល​ម្ចាស់​ផ្ទះ​ថ្មី​ជឿ​ថា​មាន​កូកាអ៊ីន​។ ៣. កប៉ាល់​ចំបាំងសតវត្សទី១៨ ក្នុង​ដំណើរការ​នៃ​ការ​សាងសង់​​សណ្ឋាគារ​ថ្មី​មួយ​នៅ​តាម​មាត់​ទន្លេ​អាឡិចសាន់ឌ័រ រដ្ឋវីជីនៀ គេបាន​រកឃើញ​នាវា​សម័យ​សង្គ្រាម​​បដិវត្តន៍​មួយ​​​កប់​នៅ​ក្រោម​ដី ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ត្រូវ​បាន​លិច​​នៅ​ចន្លោះ​ឆ្នាំ១៧៧៥ និង១៧៩៨។ ៤. ឆ្អឹង​មនុស្ស កម្មករ​ម្នាក់​នៅ​ឯ​កន្លែង​សាងសង់ Hillsdale​ រដ្ឋ Missouri បាន​រក​ឃើញ​​ឆ្អឹង​ជើង​មនុស្ស​ដ៏​ភ្ញាក់ផ្អើល​មួយ​ ក្នុង​ពេល​ដែល​ឡាន​​បាន​ជាប់​ផុង។ អាជ្ញាធរ​ក៏​បាន​ចាប់ផ្ដើម​ធ្វើការ​ស៊ើប​អង្កេត ដោយ​​​​​​ឆ្កែ​ហិត​ក្លិន និងអ្នកពិនិត្យ​វេជ្ជសាស្ត្រ​ម្នាក់ និង​បាន​រក​ឃើញ​លលា​ក្បាល​មនុស្ស​មួយ​ផ្សេង​ទៀត។ ពួកគេ​ជឿ​ថា បុរស​នោះ​ត្រូវ​បាន​បុក​ស្លាប់​ដោយ​រថភ្លើង ដែល​ក្បាល​​បាន​​ដាច់​ជាប់​ស្ពាន។ . ថ្ម​មុខ​ផ្នូរ អ្នកម៉ៅការ​ម្នាក់​នៅ​ទីក្រុង Oakbrook Terrace រដ្ឋIllinois បាន​​រំលាយ​​កន្លែង​មួយ ដើម្បី​ធ្វើ​ផ្លូវ​សម្រាប់​ខុនដូ ហើយ​អ្នកជិតខាង​ម្នាក់​ក៏​​​បាន​ឃើញ​ថ្ម​មុខ​ថ្នូរ និង​បំណែក​ឈើ​​ដែល​មើល​ទៅ​ដូច​មឈូស។ ក្រោយ​ការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ​ មិន​បាន​រកឃើញ​មាន​សាកសព​ក្នុង​ហ្នឹង​ទេ ប៉ុន្តែ​ដំណើរ​ការងារ​ត្រូវ​បាន​អាជ្ញាធរ​​ស្នើ​ឲ្យ​ផ្អាក។ . សត្វ​ភេ ក្នុង​គម្រោង​ឈូស​ឆាយ​ផ្លូវ​លំនៅឋាន​មួយ​នៅ​ទីក្រុង Titusville រដ្ឋ Florida បាន​ឃើញ​រូង​មួយ​ និង​ភេ​អាយុ៥សប្ដាហ៍។ ភេ​បាន​រត់​ចេញ​ពី​រូង​នោះ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​ចាប់​បាន​ និង​យក​ទៅ​​​មន្ទីរពេទ្យ​​សត្វព្រៃ​ Florida សម្រាប់​ធ្វើការ​ថែទាំ។ . សត្វ​ពស់​ធំ​វែង បន្ទាប់ពី​បំផ្ទុះ​​រូង​ភ្នំ​មួយ​ដើម្បីធ្វើ​ការ​រៀបចំ​ទំនប់អគ្គិសនី Belo Monte រដ្ឋ Para ប្រទេស​ប្រេស៊ីល ស្រាប់តែ​មាន​ពស់ដ៏ធំមួយដែលមាន​ប្រវែង១០ម៉ែត្រ ទម្ងន់៤០០គីឡូក្រាម អង្គត់​ផ្ចិត១ម៉ែត្រ បាន​លេចឡើង​ចេញ​ពី​កន្លែង​ងងឹត។ គេ​មិន​បាន​បញ្ជាក់​ថា ពស់​នោះ​ជាប្រភេទពស់អ្វី​ទេ ប៉ុន្តែ​វាជា​សត្វ​ល្មូន​ដ៏​មួយ និង​មិន​ដឹង​ថា​វា​ស្លាប់​ ដោយសារ​តែ​ការ​បំផ្ទុះរបស់​ក្រុម​ការងារ​សាងសង់ ​ឬ​ដោយសារ​មូលហេតុអ្វី​ផ្សេង។ . សំណង់​វិហា​របុរាណ នៅ​ពេល​អគ្គ​មេបញ្ជាការ​មូស្លីម ឈ្មោះ​ Amr ibn al-As បាន​សញ្ជ័យ​តំបន់​ហ្គាហ្សា នៅ​ប៉ាឡេស្ទីន​​ឆ្នាំ ៦៣៧គ.ស ដែល​កាលណោះ​​ប្រជាជន​ភាគច្រើន​បាន​កាន់​​សាសនា​អិស្លាម។ បន្ទាប់​មក​នេះ​​នាំ​ឱ្យ​វិហា​គ្រិស្តបរិស័ទ​​ជាច្រើន​ត្រូវ​បាន​គេ​បោះបង់​ចោល។ កន្លែង​​​វិហារ​បុរាណ​​មួយ​ត្រូវ​បានគេ​ជីក​សម្រាប់​ការ​សាងសង់​កាលពី​ឆ្នាំ​មុន និង​បាន​រកឃើញ​​វត្ថុបុរាណ​មួយ​ចំនួន រួមមាន​សសរ​កែវ​ដែល​បាន​នាំចូល​ពី​ក្រិក​កាលពី​១៥០០ឆ្នាំ​មុនមកម្លេះ។ ជា​អកុសល ក្រសួង​​វត្ថុ​បុរាណ​របស់​​ប៉ាឡេស្ទីន​​តូច​ពេក​និង​ខ្វះ​មូលនិធិ​ដើម្បី​ស្វែងរក និង​ថែរក្សា​វត្ថុបុរាណ​ទាំងអស់​ឲ្យ​បាន​​ត្រឹមត្រូវ ដែល​ធ្វើ​ឲ្យ​ប្រវត្តិ​នៃ​ព្រះវិហារ​ទាំងនេះ​អាច​នឹង​​​បាត់បង់។ https://youtu.be/ocTDVOqv2Tw ៩. ​កាក់​រ៉ូម៉ាំង​បុរាណចំនួន១,៣០០ផោន ក្រុម​ការងារ​សាងសង់​ក្នុង​ប្រទេស​អេស្ប៉ាញ​ បាន​រំភើប​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ២០១៦ នៅ​ពេល​​​ពួកគេ​បាន​រកឃើញ​ កាក់​រ៉ូម៉ាំង​ប្រាក់​និង​សម្រិត​ចំនួន៦០០គីឡូក្រាម ដែល​បាន​កប់​ក្នុង​ដី​ជម្រៅប្រហែល១ម៉ែត្រ។ កាក់​ទាំងនេះ​មិន​ដែល​បាន​ប្រើប្រាស់​ទេ និង​បាន​កប់​នៅ​ក្នុង​ក្រឡ​រ៉ូម៉ាំង ​ជា​ប្រភេទ​​ធុង​សេរ៉ាមិច​ដែល​​​​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​សម័យ​បុរាណ។ សារមន្ទីរ​បុរាណ​វិទ្យា Seville បាន​រំភើប​រីករាយ​​យ៉ាង​ខ្លាំង​ចំពោះ​ការ​រកឃើញ​នេះ ហើយ​ពួកគេ​​ជឿ​ថា កាក់​នេះ​​មាន​តាំង​​ពី​សតវត្សទី៤ និង​​​មិន​ធ្លាប់​ឃើញ​មាន​នៅ​កន្លែង​ណា​ផ្សេង​ទៀត​ទេ ដែល​​​​​តម្លៃ​របស់​ពួកវា​មិន​អាច​​កាត់​ថ្លៃ​បាន។ ១០. គ្រាប់បែក​ចំណាស់ ក្រុមការងារ​សាងសង់​នៃរដ្ឋ​​ម៉ាសាឈូសេត បាន​ភ័យ​ស្លន់ស្លោ​មិន​ស្ទើរ ​នៅ​ពេល​ដែល​ពួកគេ​បាន​រកឃើញ​គ្រាប់បែកដ៏ចំណាស់មួយ​នៅ​​​ការដ្ឋាន​សាងសង់របស់​ខ្លួន។ ភ្លាម​នោះ​​ប៉ូលិស​ក៏​បាន​មក​ដល់​និង​យកវា​​ចេញ។ សំណាង​​ណាស់​គ្រាប់​នេះ​ស្អុយ ​ហើយ​ប៉ូលិស​ជឿ​ថា​ វា​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​ហ្វឹកហាត់។ ១១. មឈូស​សព​ក្មេង​ស្រី ខណៈ​អ្នកម៉ៅការ​កំពុង​ធ្វើការ​ជួស​ជុល​ផ្ទះ​នៅ​ San Francisco រដ្ឋ​ California ពួកគេ​បាន​រកឃើញ​មឈូស​​តូច​មួយ។ ទីតាំង​លំនៅឋាន​នេះ​​ជា​​អតីត​កន្លែង​បញ្ចុះ​សព ដែល​បាន​ប្ដូរ​ទៅ​ Colma ក្នុង​ឆ្នាំ១៩៣០។ មឈូស​ទាំងនេះ​បាន​បញ្ចុះ​ប្រហែល១២០ឆ្នាំកន្លង​មក​ហើយ ដែល​ក្រោយ​មក​ទីតាំង​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ទៅ​ជា​​តំបន់​លំនៅឋាន។ ម្ចាស់ផ្ទះ​បាន​ធ្វើការ​ជាមួយ​អង្គការ Garden of Innocence ដើម្បី​បញ្ចុះ​សព​កុមារ​​ដែល​មិន​មាន​​អត្តសញ្ញាណ​​នេះ​ឡើងវិញ បន្ទាប់ពី​ទីក្រុង​មិន​អនុញ្ញាត​ឱ្យ​បញ្ចុះសព​ដោយ​គ្មាន​លិខិតបញ្ជាក់មរណភាព។ ១២. ពង​ដាយណូស័រ ទីក្រុង​​ហឺយួន ប្រទេស​ចិន ​មាន​មោទនភាព​​ណាស់ ដែល​​ពួកគេ​បាន​រកឃើញ​ស៊ុត​ដាយណូស័រ​​រាប់ម៉ឺន​នៅ​ក្នុង​រយៈពេល២ទសវត្សរ៍​កន្លង​មក​នេះ។ តាំងពី​ឆ្នាំ១៩៩៦ ទីក្រុង​បាន​រកឃើញ​ហ្វូស៊ីល​ស៊ុត​ជា១៧.០០០គ្រាប់ ដែល​ភាគ​ច្រើនត្រូវ​បាន​រកឃើញ​ដោយ​ជនស៊ីវិល ជា​ជាង​អ្នក​វិទ្យាសាស្ត្រ។ សំបុក​ស៊ុត​ដែល​ទើប​រកឃើញ​ថ្មី​មាន​ចំនួន៤៣គ្រាប់ នៅ​ពេល​​ធ្វើការ​ជួសជុល​ផ្លូវ​មួយ។ អ្នកវិទ្យាសាស្ត្រ​បាន​ធ្វើតេស្ត​ស៊ុត​ទាំងនេះ និង​រកឃើញ​ថា ជា​ប្រភេទ​ដាយណូស័រ Oviraptorid និង Duck-billed dinosaurs ដែល​មាន​អាយុកាល​នៅ​លើ​ផែនដី​៨៩​លាន​​ឆ្នាំ​​កន្លង​​មក​ហើយ។

អត្ថបទដោយ: Vutha