(មានវីដេអូ) ចិននិងហ្វីលីពីនសហការស្ថាបនាទីក្រុងឆ្លាតវៃប្រចាំអាស៊ីមួយនៅម៉ានីល
ដោយ:
Dara
28 មិថុនា 2019 04:06 PM
យោងតាមគេហទំព័រ Property Guru សមាគមចិនហ្វីលីពីន UAA Kinming នឹងចាប់ផ្ដើមស្ថាបនាគម្រោងដ៏ធំមួយនៅឆ្នាំនេះ ដែលនឹងផ្ដល់នូវការអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះមួយ នៅតាមឆ្នេរសមុទ្រនៃទីក្រុងម៉ានីល។
ទីក្រុង The New Maila Bay- City of Pearl ឬត្រូវបានគេហៅជាទូទៅថា City of Pearl (ទីក្រុងគុជ) នឹងត្រូវបានសាងសង់លើផ្ទៃដីស្វ័យភាព៤០៧ហិកតា ដែលស្ថិតនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
បន្ទាប់ពីការចរចាជាច្រើនឆ្នាំ រវាងក្រុងប៉េកាំង និងម៉ានីល ដែលដឹកនាំដោយសមាគមហ្វីលីពីនចិន UAA Kinming និងអតីតប្រធានាធិបតីហ្វីលីពីន លោកអេស្ត្រាដា ដែលចង់បង្កើត "ទីក្រុងពិភពលោក" មួយ ឥឡូវគម្រោងនេះទទួលបានភ្លើងខៀវពីលោកប្រធានាធិបតីចិន ស៊ី ជីនភីង និងលោកប្រធានាធិបតីហ្វីលីពីន ឌូតឹតេ ហើយ តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយទៅកាន់ទីក្រុងប៉េកាំងរបស់លោកប្រធានាធិបតី ឌូតឺតេ កាលពីខែតុលា ឆ្នាំមុន។ យោងតាមលោកនីកូឡា ហូ អនុប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន Ho & Partners Architects ដែលជាអ្នករចនាប្លង់ល្បីល្បាញនៅហុងកុង វាគឺជាគម្រោង "ផ្លូវមួយ ខ្សែក្រវាត់មួយ" ដ៏ធំបំផុត រវាងចិន និងហ្វីលីពីន។
វាជាគម្រោងតែមួយគត់នៅក្នុងទ្វីបអាស៊ី ដោយមានទីតាំងល្អណាស់ និងកន្លែងលក់រាយដ៏ធំ ដែលបានភ្ជាប់ជាមួយសួនច្បារនៅកណ្ដាល និងមាត់ទន្លេ ជាកន្លែងកម្សាន្តបែបធម្មជាតិ និងទិដ្ឋភាពសមុទ្រ៣៦០ដឺក្រេ។
ធ្វើដំណើរ២០នាទីពីប្រលានយន្តហោះ សហគមន៍មួយនេះមិនរំពឹងឲ្យមានការប្រើប្រាស់រថយន្តច្រើនទេ ដោយមានប្រព័ន្ធរថភ្លើងទំនើបគ្មានអ្នកបើកបរ ដែលលើកទឹកចិត្តឲ្យមនុស្សដើរ ឬជំនួសឱ្យមកប្រើប្រាស់តាក់ស៊ីកាណូត ជាចំណោមជម្រើសមធ្យោបាយដឹកជញ្ជូនសាធារណៈមួយ។ វាជាគម្រោងអភិវឌ្ឍន៍ភាពជាដៃគូរវាងវិស័យសាធារណៈនិងឯកជនពិតប្រាកដ និងមិនតម្រូវឲ្យមានវត្តមានយោធាទេសម្រាប់ទីក្រុងនេះ។
គម្រោងដ៏មហិមាមួយនេះនឹងបង្កើតការងារប្រមាណ៥០.០០០កន្លែង សម្រាប់ប្រជាជនហ្វីលីពីន និងប្រើពេលសាងសង់ប្រហែល២០ឆ្នាំ ដើម្បីបញ្ចប់។
អត្ថបទដោយ:
Dara
អត្ថបទទាក់ទង
Dara
28 មិថុនា 2019 04:06 PM
Vutha
28 មិថុនា 2019 04:06 PM
Vutha
28 មិថុនា 2019 04:06 PM