អ្វីដែលលោកអ្នកគួរដឹងពីការប្រើប្រាស់ការ៉ូឡា និង ឥដ្ឋការ៉ូ  ឬបេតុង!

អ្វីដែលលោកអ្នកគួរដឹងពីការប្រើប្រាស់ការ៉ូឡា និង ឥដ្ឋការ៉ូ  ឬបេតុង!

ភ្នំពេញ៖ បច្ចុប្បន្ននេះ ការប្រើប្រាស់ការ៉ូឡាថ្មដុះ កំពុងពេញនិយមពីសំណាក់ម្ចាស់សំណង់អគារ ដោយសារតែការ៉ូឡាថ្មដុះនេះ បង្កើនសោភ័ណភាព សុវត្ថិភាព ភាពរឹងមាំ និងមានអាយុកាលបានរហូតដល់៣០ឆ្នាំ។ នេះបើ យោងតាមអ្នកជំនាញផ្នែកការ៉ូឡា។

លោកស្រី យូ ស្រីស្រស់ អគ្គនាយិកាក្រុមហ៊ុនរាជសីហ៍ការ៉ូឡា បានឲ្យដឹងថា ការ៉ូឡាថ្មដុះ មានទម្ងន់ធ្ងន់បន្តិច ប៉ុន្តែ​វាធន់នឹងកម្លាំង  ធន់សម្ពាធផ្ទៃខាងលើដូចជារថយន្ត ឬទម្ងន់សង្កត់នានា។ លោកថា ក្នុងនោះ ការ៉ូឡាថ្មដុះ អាចទ្រទម្ងន់សង្កត់បានល្អជាឥដ្ឋការ៉ូ  ឬបេតុង ព្រោះវាមានកម្រាស់ ៣ហ៊ុន រួមជាមួយសាច់កំបោរ ៥ហ៊ុន អាចមានកម្រាស់សរុបរហូតដល់ទៅ ៨ហ៊ុន។

ដោយឡែក ការប្រើឥដ្ឋការ៉ូជាមួយនឹងសាច់កំបោរ មានកម្រាស់ត្រឹមតែ ៥ហ៊ុនប៉ុណ្ណោះ។ អ្នកជំនាញរូបនេះថា ការប្រើការ៉ូឡា មានមុខងារការពារនូវការរអិល រក្សាភាពត្រជាក់ ងាយស្រួលសម្អាត ព្រមទាំងងាយស្រួលក្នុងការដំឡើង។ វាអាចក្រាលជំនួសឥដ្ឋការ៉ូ និងរំលេចនូវភាពស្រស់ស្អាតនៅផ្ទៃខាងមុខ ឬជុំវិញគេហដ្ឋាន ព្រមទាំងសំណង់អគារផ្សេងៗ។

នាយិការូបនេះអះអាងថា៖ «ការប្រើប្រាស់ការ៉ូឡាថ្មដុសនេះ អាចនឹងឱ្យមានជ្រុងហើបអណ្តែតឡើង ឬអាចផុងដាបចុះខ្ពស់-ទាបមិនស្មើគ្នា បើសិនជាការដំឡើង មិនបានត្រឹមត្រូវតាមបច្ចេកទេសទេនោះ  ពោលគឺត្រូវចៀសវាងការប្រើខ្សាច់សុទ្ធមកប្រើ វាមិនបានត្រឹមត្រូវទេ ព្រោះខ្សាច់វាហាប់នៅពេលដែលចាំទឹក ពេលខ្សាច់បាតបង់ជាតិទឹកធ្វើឲ្យ ការ៉ូឡាហើបឡើង  រលុងមិនហាប់ណែន ធ្វើឱ្យការប្រើប្រាស់មិនបានល្អ។

លោកស្រីថា៖"ដើម្បីដំឡើងឱ្យត្រូវតាមបច្ចេកទេស ត្រូវលាយជាមួយ ខ្សាច់ ស៊ីម៉ង់ត៍ និងទឹក ទើបត្រឹមត្រូវតាមបច្ចេកទេស"។

ដើម្បីធានាឱ្យបាននូវគុណភាព និងអាយុកាលរបស់ការ៉ូឡាថ្មដុសបានយូរអង្វែង លោកស្រី យូ ស្រីស្រស់ បានណែនាំឱ្យអ្នកដែលស្រឡាញ់ និងចង់លម្អគេហដ្ឋាន សួនច្បារ ខឿនផ្លូវ ឬទីធ្លានានា គួរតែប្រើប្រាស់ស៊ីម៉ង់ត៍ជំនួសខ្សាច់សុទ្ធវិញ សម្រាប់បៀកភ្ជាប់ជាមួយការ៉ូឡានៅផ្ទៃគ្រឹះខាងក្រោម។ ការធ្វើបែបនេះ អាចរក្សាបាននូវលំនឹងខ្ពស់-ទាបនៃការ៉ូឡា ព្រមទាំងភាពរឹងមាំជាមួយកម្លាំងសង្កត់នានា។

នៅពេលដែលយើងរៀប ឬដំឡើង ដោយប្រើបេតុងស៊ីម៉ង់ត៍បូកបៀកនៅផ្ទៃគ្រឹះខាងក្រោមដូចឥដ្ឋការ៉ូ នោះ វារក្សារគុណភាពរឹងមាំជាប់បានយូរ មានអាយុកាលពី ១០ ទៅ ២០ឆ្នាំ ឬរហូតដល់ ៣០ឆ្នាំ គឺអាស្រ័យទៅតាមការប្រើប្រាស់ជាក់ស្តែងប្រចាំថ្ងៃរបស់មនុស្ស និងបច្ចេកទេសដំឡើងរបស់ជាងផង។

ការ៉ូឡាថ្មដុះ ដែលមានទម្រង់រចនាបថបែបខ្មែរ ស័ក្តិសមបំផុតសម្រាប់ក្រាលជំនួសឥដ្ឋការ៉ូ ឬបេតុង នៅបរិវេណផ្ទះ បុរី វីឡាទំនើបៗ លំនៅឋានលំហែកាយ កន្លែងកម្សាន្ត ភោជនីយដ្ឋាន ខុនដូ សណ្ឋាគារ អគារក្រុមហ៊ុន ខឿនផ្លូវ សួនច្បារ ចំណតយានយន្ត និងផ្លូវថ្មើជើងជាដើម។ 

ជាមួយគ្នានេះ ចំពោះការប្រើប្រាស់ការ៉ូឡា សម្រាប់ក្រាលជំនួសបេតុង ឬឥដ្ឋការ៉ូនេះ ត្រូវបានគេរចនាឡើង មានគ្រប់ទម្រង់ គ្រប់ពណ៍ ដោយអ្នកប្រើប្រាស់អាចជ្រើសរើសបានតាមចំណង់ចំណូលចិត្ត ដែលបង្ហាញពីរចនាបថបែបខ្មែរ។

សម្រាប់ជាការបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុនរាជសីហ៍ការ៉ូឡា មានផ្តល់ជូនការ៉ូឡាចំនួន ២០ប្រភេទ ទៅតាមពណ៍ និងម៉ូត ដែលមានគុណភាពខ្ពស់ អាចស្វែងរកបានជាមួយនឹងរាជសីហ៍ការ៉ូឡា ដោយរាល់ការកម្មង់ទិញចាប់ពី ១០០ម៉ែត្រការ៉េឡើងទៅ  នឹងមានការដឹកជញ្ជូនដោយមិនគិតថ្លៃសេវា សម្រាប់អតិថិជនដែលស្ថិនៅជុំវិញក្រុងប៉ោយប៉ែត ទៅតាមទីតាំងជាក់ស្តែង។ ចំណែកឯក្រុមហ៊ុន គឺស្ថិតនៅទល់មុខសាលាបឋមសិក្សារ ព្រំនិមិត្ត ផ្លូវនាគទិព្វ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 095 707778 /092 777078

 

អត្ថបទដោយ: Rath