កំហុស​ទាំង១០ក្នុង​ការ​គ្រប់គ្រង​គម្រោងសាងសង់

កំហុស​ទាំង១០ក្នុង​ការ​គ្រប់គ្រង​គម្រោងសាងសង់
ជាធម្មតាទេ ដែលមនុស្សភាគច្រើនតែង​ចែក​រំលែកពី​រឿង​ជោគជ័យ​របស់​គម្រោង ប៉ុន្តែ​ពួកគេមិន​ដែល​​ចែក​រំលែក​បញ្ហា​ប្រឈម និង​ភាព​តក់​ស្លុតដែលកើតឡើងអំឡុងពេលគ្រប់គ្រងគម្រងនោះទេ។ ដើម្បី​ជៀសវាង​បញ្ហា​មួយ​ចំនួន​ ​តម្រូវ​ឱ្យ​មាន​ការធ្វើផែនការ​ល្អ និង​ភាព​ជា​អ្នក​​ដឹកនាំ​ដែលមានប្រសិទិ្ធភាព។ យោង​តាមគេហទំព័រ ModeSpace ទាំង​នេះ​គឺ​ជា​កំហុស​១០ នៃ​ការ​គ្រប់គ្រង​គម្រោង​ទូទៅ​ក្នុង​ការ​សាងសង់​ ដែល​​អ្នកម៉ៅការ​​គួរ​តែ​ជៀសវាង។ ១.មិន​​បាន​អាន​កុង​ត្រា ការអានកុងត្រាគ្រប់គ្រងគម្រោងនេះ​គួរ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រុងប្រយ័ត្ន មុន​ពេល​ទទួល​យក​គម្រោងណាមួយមកសាងសង់។ ត្រូវ​ប្រាកដ​ថា អ្នក​បាន​យល់​ដឹង​យ៉ាង​ច្បាស់ អំពី​អ្វី​ដែល​ក្រុម​ និង​ក្រុម​ការងារ​របស់​អ្នក​បាន​រំពឹង​ទុក ហើយ​គ្មាន​អ្វី​មួយ​ដែល​​​ធ្វើ​ដោយ​មិន​មាន​នៅ​ក្នុង​កិច្ចសន្យា​នោះ​ទេ។ ២. គ្មាន​ការ​បណ្ដុះបណ្ដាល​សុវត្ថិភាព​ត្រឹមត្រូវ សុវត្ថិភាព​ត្រូវតែ​​ដោះស្រាយ​មុន​​គម្រោង​ចាប់ផ្ដើម ព្រមទាំង​​ពង្រឹង​​ការ​អនុវត្ត​​នៅអំឡុងពេលសាងសង់​​គម្រោងផងដែរ​។ រំលឹក និង​ពិនិត្យ​មើល​ ដើម្បី​ធានា​ថា​កម្មករ និង​និយោជិក​ទាំងអស់ ​បាន​ប្រើប្រាស់​​សម្ភារៈ​ដែល​បាន​តម្រូវ​ឲ្យមាន និង​មាន​សុវត្ថិភាព ដែល​ជា​ជំហាន​តូច​មួយ ប៉ុន្តែ​​មាន​ផល​ប៉ះពាល់​យ៉ាង​​ខ្លាំង។ ៣. បញ្ហា​ដំណើរការ​បញ្ជា​ទិញ ​ការកុម្ម៉ង់​សម្ភារៈ​ស្ដាប់​មើល​ទៅ​ដូចជា​ការងារ​ងាយស្រួល​ណាស់​ ប៉ុន្តែ​ដំណើរការ​ដែល​គ្មាន​ការ​រៀបចំ ​អាច​នាំ​ឱ្យ​មាន​បញ្ហា ឬ​ការ​ពន្យារ​ពេល។ វា​ជា​ការ​សំខាន់​ណាស់​ដែល​ត្រូវ​​ដឹង​ថា សម្ភារៈ​ណា​ចាំបាច់​បន្តបន្ទាប់ និង​ដាក់​ទៅ​ក្នុង​ផែនការ​​។ ស្រាវជ្រាវ និង​បញ្ជា​ទិញ​សម្ភារៈ​ទាំងនេះ​ជាមុន​ ព្រោះ​វា​អាច​ចំណាយ​ពេល​ច្រើន​ខែ​ទើប​មកដល់ ដើម្បីបង្ការកុំឲ្យរាំងស្ទះដល់ដំណើរការសាងសង់។ ៤. មិន​មាន​​ផែនការ​​​ប្រជុំ វាមាន​សារៈសំខាន់​ណាស់​ក្នុង​ការរៀបចំ​​ឲ្យ​មាន​ការ​ប្រជុំ​ជាមួយ​អតិថិជន និង​អ្នកម៉ៅការ​បន្ត​របស់​អ្នក ដើម្បី​​កាត់បន្ថយ​ការ​ពន្យារពេល និង​​​បញ្ហា​ថ្លៃដើម។ កំណត់​ថ្ងៃ​​​ប្រជុំ​ ដើម្បី​ពិនិត្យមើល​ឡើងវិញ​នូវ​សេចក្ដី​លម្អិត​​ទាំងអស់​របស់​គម្រោង និង​ការ​រំពឹង​ទុក​របស់​ពួកគេ។ បន្ទាប់មក​ជួប​ប្រជុំ​ជាមួយ​អ្នកម៉ៅការ​របស់​អ្នក ដើម្បី​ពិនិត្យ​មើល​គម្រោង​ពេល​វេលា ថ្លៃដើម ​វិសាលភាព​ការងារ ។ល។ ៥.គ្មាន​ផែនការ​ទំនាក់ទំនង ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​គម្រោង ត្រូវបង្កើត​ការ​ទំនាក់ទំនង​ប្រកប​ដោយ​ភាព​រឹងមាំ​គឺ​ជា​គន្លឹះ​ដ៏​សំខាន់​។ កំណត់​ពេល​ពេល​ប្រជុំ ឬ​ទូរស័ព្ទ​​​ជួប​ប្រជុំ​​រាល់​សប្ដាហ៍។ ចែក​រំលែក​ការ​រីក​ចម្រើន​របស់​អ្នក​ជាមួយ​អតិថិជន និង​អ្នកម៉ៅការ ដើម្បី​អាច​ឲ្យ​​​ដោះស្រាយ​បញ្ហា​​កើតមាន​​​ទាន់​ពេលវេលា។ ​អតិថិជន​របស់​អ្នក​បាន​​ឃើញ​និង​ស្ដាប់​អំពី​អ្នក​កាន់តែ​ច្រើន ពួកគេ​នឹង​ដឹង​ថា អ្នកមាន​ភាព​ម៉ឺងម៉ាត់​​ចំពោះ​ការងារ​របស់​ខ្លួន។ ៦.បរាជ័យ​គ្រប់គ្រង​ការ​ផ្លាស់ប្ដូរ   ​មិន​អាច​ចៀស​រួច​ទេ ដែល​​​វិសាលភាព​ការងារ​ដំបូង​​នឹង​ត្រូវ​បាន​កែប្រែ​ខ្លះ ដោយ​​ទាំង​អ្នកម៉ៅការ​បន្ត និង​អតិថិជន ហើយ​វា​ចាំបាច់​ណាស់​​ក្នុង​ការ​គ្រប់គ្រង​វា​ឱ្យ​បាន​ត្រឹមត្រូវ។ អ្នក​នឹង​មិន​​ធ្វើ​​​ការងារ​បន្ថែម ដោយ​មិន​មាន​ការ​អនុម័ត​ជាមុន​​នោះ​ទេ ព្រោះ​​អតិថិជន​​​មិន​ចំណាយ​នូវ​អ្វី​ដែល​មិន​មាន​ក្នុង​កិច្ចសន្យា​​ឡើយ។ ​៧.ភាព​យឺតយ៉ាវ​ក្នុង​ការ​បើក​លុយ​ឲ្យ​អ្នក​ម៉ៅការ​បន្ត ការ​បរាជ័យ​បែបនេះ​ពិត​ជា​ផ្ដល់​ឱ្យ​ក្រុមហ៊ុន​របស់​អ្នក​នូវ​កេរ្តិ៍ឈ្មោះ​អាក្រក់​ សម្រាប់​ការងារ​នា​ពេល​អនាគត និង​ប៉ះពាល់​ដល់​គម្រោង​បច្ចុប្បន្ន​របស់​អ្នក។ បើក​ប្រាក់​ឲ្យ​អ្នកម៉ៅការ​របស់​អ្នកឲ្យ​បាន​ទាន់​ពេល ជាមួយ​ការងារ​​ដែល​ពួកគេ​កំពុង​ផ្ដល់​ឲ្យ​។ កុំ​បង់​ប្រាក់​ឱ្យ​ពួកគេ​មុន​ពេល​កំណត់ ប៉ុន្តែ​ក៏​មិន​ត្រូវ​បង់​ប្រាក់​ឱ្យ​ពួកគេ​យឺត​ដែរ។ ៨.វាយ​តម្លៃ​ពេល​វេលា​និង​ថវិកា​មិន​ត្រឹមត្រូវ ដើម្បី​សន្សំសំចៃ​ពេលវេលា​និង​ថវិកា ដូច្នេះ​ត្រូវ​ប្រាកដ​ថា​មាន​​គោលដៅ​ប្រាកដប្រជា។ ត្រូវ​ប្រាកដ​ថា ក្រុមការងារ​និង​អ្នកម៉ៅការ​បន្ត ​យល់​ស្រប​នឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​អ្នក​ចំពោះ​អតិថិជន ដូច្នេះ​​គ្រប់​ភាគី​ទាំងអស់​ចូលរួម​ទទួលខុស​ត្រូវ ហើយ​គម្រោង​នេះ​អាច​បញ្ចប់​បាន​តាម​ពេលវេលា​កំណត់ និង​តាម​ថវិកា​គ្រោង​ទុក។ ៩.​កង្វះ​ការ​គ្រប់គ្រង​​​ការងារ​សេសសល់​ចុងក្រោយ ត្រូវ​ប្រាកដ​ថា គ្រប់​ភាគី​ទាំងអស់​យល់ស្រប​លើ​ព័ត៌មាន​លម្អិត​​របស់​គម្រោង និង​កាលបរិច្ឆេទ​បញ្ចប់ ហើយ​ភ្ជាប់​ទៅ​តាម​ផែនការ​ដើម​តាម​​តែ​​អាច​ធ្វើ​បាន។ ត្រូវ​ប្រាកដ​ថា កិច្ចការ​ទាំងអស់​ដែល​បាន​កំណត់​ដោយ​អតិថិជន​ត្រូវ​បាន​បញ្ចប់ និង​មាន​​ផែនការ​ទូទាត់​ប្រាក់​ច្បាស់លាស់។ ១០.សន្មត​ឯកសារ​បិទ​បញ្ចប់​ទាំងអស់​ដូច​គ្នា គម្រោង​នីមួយៗ​​មាន​ភាព​ខុសគ្នា ហើយ​ការ​​យល់ដឹង​អំពី​ឯកសារ​គឺ​សំខាន់​ណាស់។ ឯកសារ​គម្រោង​​​នឹង​មាន​ភាព​ខុសគ្នា​ពី​ការងារ​មួយ​ទៅ​​ការងារ​មួយ និង​ពី​ឧស្សាហកម្ម​មួយ​ទៅ​​ឧស្សាហកម្ម​មួយ។ រំពឹង​​​​ពី​ភាព​ខុសគ្នា​នៃ​ឯកសារ​ដែល​​តម្រូវ នៅ​ពេល​ធ្វើការ​ជាមួយ​រដ្ឋាភិបាល សំណង់​ពាណិជ្ជកម្ម ក្រុមហ៊ុន​​លំនៅឋាន។ល។ អាន​ដោយ​ប្រុងប្រយ័ត្ន និង​យល់​​នូវ​អ្វី​ដែល​តម្រូវ ព្រោះ​អ្នក​នឹង​ត្រូវ​​ទទួល​បាន​​ការ​ទូទាត់​ប្រាក់។  
អត្ថបទដោយ: Dara