(មានវីដេអូ) Nanning Resources Center Tower ជាអគារដំបូងគេដែលមានបីជ្រុង

(មានវីដេអូ) Nanning Resources Center Tower ជាអគារដំបូងគេដែលមានបីជ្រុង
មាន​ទីតាំង​នៅ​ណានីង ដែល​ជា​រាជធានី នៃ​ខេត្ត​ក្វាងស៊ី ប្រទេស​ចិន ​អគារ Nanning China Resources Center Tower មាន​កម្ពស់៤០៣ម៉ែត្រ ដែល​​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​មីនស៊ូ នៅ​​​ទីប្រជុំជន​​ស្រុក​ហ្វេងលីង។ អគារ​ប្រើប្រាស់​ចម្រុះ​នេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​​ប្រព័ន្ធ​​​ដឹក​ជញ្ជូន​សាធារណៈ តាមរយៈ​ការ​តភ្ជាប់​ក្រោម​ដី​នៅ​កម្រិត B1 និង​អគារ​ជិត​គ្នា​តាម​ច្រក​ថ្មើរ​ជើង​ក្នុង​ផ្ទះ​នៅ​ជាន់ទី៦។ នៅ​ពេល​បញ្ចប់​អគារ​នេះ​នឹង​ក្លាយ​ជា​អគារ​ខ្ពស់​ជាង​គេ​នៅ​ទីក្រុងណាននីង។ បាន​ចាប់ផ្ដើម​សាង​សង់​នៅ​ឆ្នាំ២០១៤ និង​​គ្រោង​​បើក​ប្រើប្រាស់​នៅ​ឆ្នាំ២០១៨​នេះ។ ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​រូបរាង​ធរណីមាត្រ​​មុំ​បី ក្នុង​ទម្រង់​គ្រីស្តាល់ ក្រោក​ឈរ​ឡើង​ត្រដែត។ ផ្នែក​ខាងក្រៅ​ស្រោប​ទៅ​ដោយ​​កញ្ចក់​​​​គុណភាព​ខ្ពស់ រួម​បញ្ចូល​​នូវ​សមាសភាគ​​ស្រមោល​សេរ៉ាមិច ដែល​​​អាច​គ្រប់គ្រង​​​ពន្លឺ​ថ្ងៃ​មិន​ឲ្យ​ក្ដៅ ប៉ុន្តែ​នៅ​​​រក្សា​ពន្លឺ​ធម្មជាតិ​ឲ្យ​ចូល​មក​ខាង​ក្នុង​ដដែល​​ដោយ​មិនឲ្យងងឹត។ ត្រូវ​បាន​រចនា​ឡើង​តាម​ស្តង់ដារ LEED-CS Gold ប្រកប​ដោយ​​លក្ខណៈ​ពិសេស​បំផុត​ ដែល​​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​របស់​គម្រោង ខណៈ​​​ផ្ដល់​នូវ​​​ផាសុខភាព ​និង​គុណភាព​កម្រិត​ពិភពលោក។ រចនាបថ​របស់​ ប៉ម​នេះ​ក្នុង​បំណង​​ប្រើប្រាស់​​​​ចម្រុះ ដែល​រួមមាន​​ការិយាល័យ​ទំហំ​ជាង១៧០.០០០ ម៉ែត្រ​ការ៉េ ដោយ​អគារ​ការិយាល័យ​លំដាប់ A ជិត​.០០០ម៉ែត្រការ៉េ និង​សណ្ឋាគារ Shangri-La មាន៣៣៦បន្ទប់។ ប៉ម​នេះ​បាន​ដើរតួ​ជា​យុថ្កា​និមិត្តរូប​និង​​ចារឹក សម្រាប់​ការអភិវឌ្ឍន៍​ផែនការ​មេ​ធំៗ​ឡើង​ ដែល​រួម​ទាំង​គម្រោង​លក់រាយ លំនៅឋាន និង​ពាណិជ្ជកម្ម នៅ​តាម​បណ្ដោយ​មហា​វិថី Minzu Avenue ជា​​សរសៃ​ឈាម​ភាគ​​ខាង​កើត​​​និង​ភាគ​​ខាងលិច សម្រាប់​ការ​ពង្រីក​ទីក្រុង​ពេល​អនាគត។
អត្ថបទដោយ: Dara