ក្រុមហ៊ុនអាងហែលទឹកមួយជួយរចនាប្លង់ជូនអតិជនមិនគិតថ្លៃ

ក្រុមហ៊ុនអាងហែលទឹកមួយជួយរចនាប្លង់ជូនអតិជនមិនគិតថ្លៃ
ខណៈដែលកម្រិតស្តង់ដារ និងជីវភាពរបស់ប្រជាជននៅកម្ពុជាកាន់តែប្រសើរឡើង មានម្ចាស់លំនៅឋាន និងគម្រោងអគារពាណិជ្ជកម្មជាច្រើន ដូចជា វីឡា សណ្ឋាគារ ខុនដូរ និងអាផាតមិនជាដើម នឹងមិនរីករាយនោះទេ​ ប្រសិនបើក្នុងលំនៅឋាន ឬ អគារមិនមានអាងហែលទឹក។ លោក សេង សុផល អគ្គនាយកក្រុមហ៊ុន រតនៈភូល ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈអាងទឹក បន្ទប់ស្ទីម និង​សូណា  ដែល​ផ្តោតសំខាន់លើម៉ូទ័រ និងឧបករណ៍ចម្រោះទឹក (Filter) ម៉ាកល្បីមកពីប្រទេសអូស្រ្តាលី លើកឡើងថា ខណៈមនុស្សមួយចំនួនយល់ថា ការស្ថាបនាអាងទឹកគឺជាកិច្ចកាងាយស្រួល តែពេលធ្វើជាក់ស្តែងមិនងាយស្រួលនោះទេ ឲ្យតែប្រហែសនឹងមានបញ្ហាកើតឡើង ដែលនឹងក្លាយជាកង្វល់របស់អតិថិជន។ តាមរយៈបទពិសោធន៍របស់លោក នៅក្នុងវិស័យស្ថាបនាអាងហែលទឹកជាង១០ឆ្នាំមកនេះ លោកសង្កេតឃើញថា ហានិភ័យទាក់ទងនឹងការស្ថាបនាអាងហែលទឹកមានពីរយ៉ាងគឺ៖ បញ្ហាសំណង់បេតុងអាង និង​បញ្ហាប្រព័ន្ធទុយយោ ដែលនេះតែងតែជាបញ្ហារបស់អតិថិជនដែលគាត់ជួបប្រទះច្រើន។ ប្រធានក្រុមហ៊ុនរតនៈភូល លោក សុផល លើកឡើងថា បើសិនជាជួលគេរចនាឲ្យ ត្រូវចំណាយថវិកា តែចំពោះលោកគឺមិនគិតថ្លៃទេ ទោះជាគាត់មិនប្រើសេវាកម្មរបស់គាត់ក៏មិនគិតថវិកាដែរ។ ពាក់ព័ន្ធនឹងការសាងសង់អាងនៅផ្ទាល់នឹងដី​ និងលើអគារខ្ពស់ៗ លោកលើកឡើងថា ធម្មតាការស្ថាបនាអាងទឹកដែលនៅផ្ទាល់នឹងដីមិនសូវជាបញ្ហាទេ ព្រោះបើវាលេច រឺ ជ្រាបវាទៅក្នុងដី ប៉ុន្តែការសាងសង់អាងនៅលើអគារខ្ពស់ៗទើបជាបញ្ហាដែលត្រូវប្រុងប្រយ័ត្នខ្ពស់។ លោកសុផលប្រាប់ថា អ្នកខ្លះបានមើលរំលងការងារថែទាំទឹក សូមយកចិត្ដទុកដាក់ទៅលើការថែទាំអាង និងទឹកឱ្យបានល្អ។ ទឹកដែលយើងហែលលេងកម្សាន្តមានសារធាតុគីមីទើបធ្វើឱ្យទឹកស្អាត។ លោកពន្យល់ថា ប្រសិនមើលថែទឹកមិនល្អ មិនបាន​ដិត​​ដល់វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ អគ្គនាយករូបនេះបន្ថែមថា៖«មានអ្នកខ្លះគាត់យកសន្ដិសុខ ឬ បុគ្គលិកថ្មីៗគ្មានជំនាញមកថែទាំងអាង ដូច្នេះវាធ្វើឱ្យប៉ះពាល់ខ្លាំង។ ក្នុងករណីលោកអ្នកមិនមានភាពច្បាស់លាស់ក្នុងការថែទាំ ខ្ញុំសូមឱ្យអតិថិជនមកប្រើប្រាស់លើសេវាថែទាំពីក្រុមហ៊ុនមានជំនាញ។ បើមិនដូចនេះទេ វានឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកហែលទឹកនោះ តាមរយៈបទពិសោធន៍យើងអាចមើលឃើញថា ដោយសារ​តែ​​ថែទាំទឹកមិនល្អ ធ្វើឱ្យអ្នកចុះលេងទឹកទៅជាអាឡាក់ស៊ីស្បែកជាដើម។ ដូច្នេះបើលោកអ្នកចង់ថែទាំដោយខ្លួនឯងសូមមកប្រឹក្សាជាមួយក្រុមហ៊ុនគឺយើងពុំគិតថ្លៃសេវាឡើយ»។ ប្រធានក្រុមហ៊ុនរតនៈភូល លោក សុផល បានបញ្ចប់ការសិក្សាលើផ្នែកស្ថាបត្យកម្ម និងទទួលការងារជាច្រើនឆ្នាំលើផ្នែកសាងសង់ និងរចនា។ លោកជាអ្នកផ្គត់ផ្គង់សម្ភារៈអាងហែលទឹកតាំងពីឆ្នាំ២០០៥មក ដោយមានផ្តល់សេវាកម្មគូសប្លង់អាង​ហែលទឹកដោយឥតគិតថ្លៃជូនអតិថិជន រហូតដល់អតិថិជនមានទំនុកចិត្ត និងបានបង្កើតក្រុមហ៊ុនរហូតដល់បច្ចុប្បន្ន។ ដោយសារលោកមានចំណេះដឹងផ្នែកស្ថាប័ត្យកម្មស្រាប់ នាំឲ្យការងារផ្នែកបច្ចេកទេសសំណង់អាង និងប្រព័ន្ធអាងគឺមានភាពងាយស្រួលសម្រាប់លោក។ តាមការសិក្សារបស់លោក បច្ចុប្បន្ននៅកម្ពុជា មានក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈអាងហែលទឹកប្រហែល៣០ ប៉ុន្តែក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះត្រឹមត្រូវ មានមិនដល់១០​ទេ ខណៈក្រុមហ៊ុនម៉ៅការស្ថាបនាអាងហែលទឹកមានប្រហែល ៦០រួមទាំងក្រុមជាងម៉ៅការផងដែរ។ លោកសង្កេតឃើញថា ទីផ្សារមានការប្រកួតប្រជែងខ្លាំងលើវិស័យនេះ ដោយបច្ចុប្បន្នឃើញមានក្រុមហ៊ុនមកពីវៀតណាម ចិន ថៃ និង​ ម៉ាឡេស៊ីក៏បានមកដល់ទីផ្សារកម្ពុជាដែរ។ ប៉ុន្តែរតនៈភូលនៅតែរក្សាបានចំណែកទីផ្សាររបស់ខ្លួន ដោយសារកេរ្តិ៍ឈ្មោះ ភាពទទួលខុសត្រូវ និងគុណតម្លៃ ដែលក្រុមហ៊ុនផ្តល់ជូនអតិថិជន៕
អត្ថបទដោយ: Medikan