ដើមឆ្នាំ២០១៨ Dr. Construction ទទួលបានបានគម្រោងធំៗបីបន្ថែមទៀត

ដើមឆ្នាំ២០១៨ Dr. Construction ទទួលបានបានគម្រោងធំៗបីបន្ថែមទៀត
បន្ទាប់ពីបានក្លាយខ្លួនជាជម្រើសដំបូងរបស់អតិថិនជនអស់ជាច្រើនឆ្នាំ ក្នុងការការពារហានិភ័យពីការជ្រាបទឹកនៅក្នុងអគារ និង លំនៅឋាន នៅក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុន Dr. Construction ទទួលបានគម្រោងធំៗចំនួនបីបន្ថែមទៀត លើការផ្ដល់សេវាកម្ម និងអ្នកជំនាញការពារជម្រាបទឹក។ លោកស្រីក្រាត់ វត្តី នាយកគ្រប់គ្រងក្រុមហ៊ុន Dr. Construction ដែលនាំចូលផ្តាច់មុខនូវ​ផលិត​ផលការពារជម្រាបទឹកម៉ាក Dr.​​​Fixit ពីប្រទេសថៃ បានថ្លែងថា គិតត្រឹមដើមឆ្នាំ២០១៨នេះ ក្រុមហ៊ុនលោកស្រី ទទួលបានគម្រោងធំៗបីបន្ថែមទៀតដូចជា គម្រោង The Mekong Royal គម្រោង Phnom Penh Park និង គម្រោង Chip Mong Land ។ លោកស្រីបន្ដទៀតថា គម្រោងនីមួយៗ Dr. Construction ត្រូវធ្វើការងារច្រើនដូចជាគម្រោងMekong Royal ត្រូវធ្វើការងារលើការការពារជម្រាបទឹកចំនួន200ផ្ទះ។ គម្រោង​Phnom Penh Park ស្ថិតនៅលើផ្លូវជាតិ៦A យើងធ្វើលើផ្ទះទាំងអស់មានវីឡាឃ្វីន ធ្វីន ហ្សបហោស៍ លើផ្ទៃដីជិត៦ហិចតា និងគម្រោង Chip Mong Land យើងធ្វើហ្សបហោស៍ ចំនួន៥០យូនិត។ នាយិការគ្រប់គ្រងក្រុមហ៊ុន Dr. Construction ប្រាប់ទៀតថា គម្រោងទាំងបីខាងលើដែលទទួលបានជាគម្រោងធំ ដូច្នេះមុនម្ចាស់​គម្រោងនីមួយៗបានសម្រេចចិត្ដជ្រើសរើស Dr. Construction ធ្វើជាដៃគូក្នុងការការពារជម្រាបទឹកដល់សំណង់អគារ គឺពួកគាត់បានសិក្សាយ៉ាងលម្អិតពីការងាររបស់ក្រុមហ៊ុនកន្លងមកទៅហើយ ដោយក្រុមហ៊ុនធ្លាប់បានធ្វើការងារលើអគារធំៗជាច្រើន។ ហើយក្រុមហ៊ុនក៏មានមោទនភាពដែរដែលមានដៃគូរធំៗផ្ដល់ទំនុកចិត្ដបែបនេះ។ ដោយឡែកពាក់ព័ន្ធនិងការងារការពារជម្រាបទឹកលើគម្រោងទាំងនេះ ក្រុម៊ុនបានចាប់ផ្ដើមដំណើរការហើយ ដោយ​សារ​មានច្រើនធ្វើឲ្យក្រុមហ៊ុនពិបាកវាយតម្លៃថា នឹងបញ្ចប់នៅពេលណា ប៉ុន្ដែរំពឹងថា ប្រហែល​ជា២ឆ្នាំនឹងអាចធ្វើការងារនេះរួចរាល់។ លោកស្រីបន្ថែមថា​៖«ខ្ញុំជឿថាម្ចាស់​គម្រោង​ទាំងអស់សុទ្ធតែបានដឹងពីការងារ និងស្នាដៃរបស់បុគ្គលិកក្រុមហ៊ុនខ្ញុំទៅហើយ មិនតែប៉ុណ្ណោះ​ក្រុមហ៊ុនខ្ញុំក៏បានឆ្លងកាត់ការធ្វើតេស្ដជាមួយពួកគាត់ហើយដែរ ទើបបានជាពួកគាត់សម្រេចចិត្ដយកខ្ញុំ។ បើមិនដូច្នេះគាត់មិនជ្រើសរើសយើងយកធ្វើដៃគូទេ ព្រោះគាត់រកស៊ីជាមួយអតិថិជនយូរអង្វែងត្រូវការសាងកេរ្ដិ៍ឈ្មោះ និងស្នាដៃធ្វើយ៉ាងណាឱ្យអតិថិជនមានទំនុកចិត្ដ។ ដូច្នេះ Dr. Construction ក៏ត្រូវការទំនុកចិត្ដពីអ្នកវិនិយោគដូចគ្នា អ៊ីចឹងហើយទើបយើងតាំងចិត្ដយ៉ាងមុះមុតធ្វើការងារជូនពួកគាត់ឱ្យបានល្អ»។ លោកស្រីលើកឡើងថា ក្រុមហ៊ុនរបស់លោកស្រីបានដំណើរការលើការងារផ្គត់ផ្គង់ផលិតផលការពារជម្រាបទឹកនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ វាមិនងាយស្រួលនោះទេក្នុងការសាងទំនុកចិត្ដដល់អតិថិជននោះ ព្រោះត្រូវធ្វើរឿងជាច្រើនសម្រាប់អតិថិជន ធ្វើយ៉ាងណា ឱ្យគាត់សប្បាយចិត្ដ ចំណាយតិច ទទួលបានអត្ថប្រយោជន៍ច្រើន និងសំណង់របស់គាត់មានគុណភាពល្អ។ លោកស្រីបញ្ជាក់ថា៖« ទោះបីខ្ញុំជាអ្នកគ្រប់គ្រងគេក៏ដោយ ក៏នៅតែឈ្លាតពេលទៅមើលសំណង់ទាំងនោះនៅពេលណាមានក្រុមការងារចុះទៅបំពេញកិច្ចការ ពេលខ្លះសំណង់ខ្ពស់ មិនទាន់មានផ្លូវស្រួលក៏ត្រូវតែឡើងទៅពិនិត្យ ព្រោះខ្ញុំចង់ឱ្យកាន់តែច្បាស់ប្រាកដក្នុងចិត្ដថាបុគ្គលិករបស់ខ្ញុំពិតជាមានជំនាញ បានផ្ដល់វេកម្មល្អជូនដល់អតិថិជនពិតមែន»។ Dr. Construction ដែលជា​អ្នក​ជំនាញក្នុង​ការផ្គត់ផ្គង់ និង ម៉ៅការលើការងារការពារ ជម្រាបទឹកនៅលើ​គ្រប់គម្រោង​សាងសង់ តាំងពីឆ្នាំ២០០៧មក។តាមរយៈទំនុកចិត្ដពីអតិថិជនកន្លងមកក្រុមហ៊ុនទទួលបានគម្រោងជាច្រើនក្នុងការការពារជម្រាបទឹកលើសំណង់អគារធំដូចជា បុរី ប៉េងហួត បុរីហាយធិក បុរីវិមានសួគ៍ បុរីពិភពថ្មី ធនាគារ AMK និងផ្សារទំនើប AEON Cambodia ជាដើម។  ជាមួយគ្នានេះនាយិការគ្រប់គ្រងក្រុមហ៊ុនរូបនេះក៏បានទទួលស្គាល់ដែរថា បច្ចុប្បន្នប្រជាជនច្រើនបានផ្លាស់ប្ដូរផ្នត់គំនិត និងយល់ដឹងអំពីការប្រើប្រាស់ផលិតផលការពារជម្រាបទឹក នៅតាមលំនៅដ្ឋានសំណង់អគារនានា ខណៈមានប្រជាជនតិចតួចដែល​មិនទាន់យល់ពីអត្ថប្រយោជន៍នេះហើយគិតថា ការការពារជម្រាបទឹកក្នុងសំណង់អគារជារឿងមិន​ចាំបាច់។ ប៉ុន្ដែទីបំផុតក៏មានប្រជាជនជាច្រើនស្ដាយក្រោយ​ដែរជាក់ស្ដែងលោកស្រីខ្លួនឯងក៏ធ្លាប់មានបញ្ហានេះក្នុងផ្ទះដែរ។ លោកស្រីក្រាត់ វត្តី បញ្ជាក់ថា៖«ពេលមុនខ្ញុំគិតដូចបងប្អូនទូទៅអ៊ីចឹង ប៉ុន្ដែក្រោយពីផ្ទះខ្ញុំមានបញ្ហាជ្រាបទឹកទើបខ្ញុំដឹងថា វាមិនមែនធ្វើឱ្យទទួលមកវិញត្រឹមបាត់បង់សោភ័ណ្ឌភាពដើមនៃសំណង់នោះទេ។ ប៉ុន្តែវាធ្វើឱ្យខ្ញុំ និងសមាជិកដទៃរស់នៅមិនសប្បាយចិត្ដ រួមទាំងភ័យព្រួយលើបញ្ហាសុវត្ថិភាព ព្រោះនៅពេលមានជម្រាបទឹកវាធ្វើឱ្យសំណង់អាចពុកផុយមិនមានអាយុកាលវែង ពិសេសងាយជ្រាបចូលប្លុកខ្សែភ្លើងបណ្ដាលឱ្យឆ្លងចរន្ដអគ្គិសនី។ ដូច្នេះទាមទារឱ្យខ្ញុំចំណាយថវិកាយ៉ាងច្រើនក្នុងការជួសជុលឡើងវិញ ព្រោះតាមជញ្ជាំង និង ពីដានត្រូវបានទឹកជ្រាបចូលស្នាមទាំងអស់»។ គួរបញ្ជាក់ថា ដើម្បីផ្ដល់នូវសុខសុវត្ថិភាព និងអត្ថប្រយោជន៍ដល់ម្ចាស់សំណង់ទាំងឡើយកន្លងមក Dr. Construction បានផ្សព្វផ្សាយដល់ម្ចាស់ដេបូលក់គ្រឿងសំណង់នានា នៅទូទាំង​ប្រទេស ដើម្បីឲ្យ​ម្ចាស់ដេបូ ជួយពន្យល់បន្តប្រាប់ទៅជាង​សំណង់​ឲ្យយល់ពី​ផលិត​ផលការពារជម្រាបទឹក។ បច្ចុប្បន្នបុរីស្ទើរទាំងអស់និង គម្រោងខុនដូ មក​ពីបរទេសសុទ្ធសឹងតែបាន​យល់ដឹង​ថាកាប្រើប្រាស់ផលិតផលការពារជម្រាប​ទឹកថា គឺជារឿងចាំបាច់ដែលអ្នកវិនិយោគត្រូវគិតគូរ ពិសេសលើគម្រោងដែលនិយមប្រើដំបូលតេរ៉ាស់តែម្ដង។ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់និងដើម្បីរក្សាបាននូវឧត្តមភាពនៅលើទីផ្សារ លោកស្រីបញ្ជាក់ថា ចំនុចខ្លាំងរបស់ Dr. Construction គឺឯកទេស លើការការពារជម្រាបទឹកនៅក្នុងបន្ទប់ទឹក​ ព្រោះ​ក្រុមហ៊ុនមាន​ស៊ីម៉ង់ត៏ក្រោដ​ ដែលចាក់បំពេញកទុយោ និងកាវបិទកទុយោអាចរងនូវកម្លាំងសង្កត់ខ្ពស់ ដោយបានឆ្លង់កាត់ការ​ធ្វើតេសពីអ្នកជំនាញនៅក្នុងទីពិសោធន៍ច្បាស់លាស់។ ក្រុមហ៊ុនក៏មាន កៅស៊ូ​អ៊ុតដំបូលដែលនាំចូលផ្តាច់មុខពីប្រទេសអ៊ីតាលីផ្ទាល់ ដែលមានគុណភាពខ្ពស់ រួមផ្សំនិងផលិតផលការពារជម្រាបទឹក ជាង១០ម៉ាក​ ដែលនាំចូលផ្ទាល់ពីរោងចក្រប្រទេសថៃ។ លោកស្រីបានសំណូមពរដល់ម្ចាស់គម្រោង ឬអ្នកម៉ៅការមួយចំនួន​សូមគិតគូរឡើងវិញ ពិសេសប្រើប្រាស់ផលិតផលការពារ​ជម្រាប​ទឹកស្របទៅតាមល័ក្ខណៈ បច្ចេកទេសរបស់ផលិតផល។ ខណៈពួកគាត់ចង់ចំណេញច្រើន បែរជាសាង​សង់លួចគុណភាព និងមិនគោរពតាមស្តង់ដារនាំឲ្យខាតបង់ដល់អ្នកប្រើប្រាស់។ នាយិការរូបនេះមានប្រសាសន៍សង្កត់ធ្ងន់ថា៖«ឧទាហរណ៍ថា ផលិតផលយើង តម្រូវឲ្យលាបពីរស្រទាប់ដែលមានចន្លោះពីមួយម៉ោងទៅបីម៉ោង ប៉ុន្តែដោយសារជាងប្រញាប់ចង់ចំណេញពេលវេលាកម្មករ គាត់លាបមួយស្រទាប់ហើយ កន្លះម៉ោងទៀតគាត់លាបមួយ​ស្រទាប់ទៀត ដែលនាំឲ្យផលិផលមិនមានគុណភាពល្អ។ចឹងបើគុណភាព ១០០% នៅសល់ត្រឹម៦០% ទៅ ៧០%ប៉ុណ្ណោះដូច្នេះហើយទើបយើងបន្ថែមបុគ្គលិកជំនាញឱ្យចុះទៅណែនាំដល់មេជាង ឬអ្នកម៉ៅការឱ្យយល់ពីបច្ចេកទេសនៃការប្រើប្រាស់ផលិតផលនោះ ខណៈពួកគាត់សម្រេចចិត្ដប្រើប្រាស់ផលិតផលយើង»៕              
អត្ថបទដោយ: Medikan