ផ្ទះឆ្កួតដ៏ល្បីល្បាញនៅវៀតណាម
ផ្ទះសំណាក់ Hằng Nga ដែលត្រូវបានគេស្គាល់ជាទូទៅថាជា "ផ្ទះឆ្កួត" (Crazy House) គឺជាអគារដ៏ចម្លែកមួយ ដែលត្រូវបានរចនានិងសាងសង់ ដោយស្ថាបត្យករវៀតណាម លោកដៀន វៀង នៅខេត្តដាឡាត ប្រទេសវៀតណាម។
ផ្ទះសំណាក់នេះត្រូវបានគេប្រៀបធៀបទៅនឹងស្នាដៃដ៏អស្ចារ្យរបស់ដាលី និងហ្គាអាឌី ដែលអាគារដ៏ធំនេះត្រូវបានផ្សំឡើងដោយរចនាសម្ព័ន្ធធម្មជាតិ និងបរិស្ថានជុំវិញ។
យោងតាម Wikipedia រចនាបថជារួមរបស់អគារនេះប្រហាក់ប្រហែលទៅនឹងដើមឈើដ៏ធំមួយ ដោយរួមបញ្ចូលសមាភាគរចនាបថចម្លាក់ ដែលបង្ហាញអំពីទម្រង់ធម្មជាតិដូចជាសត្វ ផ្សិត រទេះ ពីងពាង និងរូងភ្នំ។ ស្ថាបត្យកម្មរបស់វាមានភាពស្មុគស្មាញ សរីរាង្គ និងទ្រង់ទ្រាយគ្មានរាងចតុរង្គ ត្រូវបានគេពិពណ៌នាថា ជាអ្នកសម្ដែងមតិនិយម។
ចាប់តាំងពីការបើកសម្ពោធឆ្នាំ១៩៩០ អគារនេះទទួលបានការទទួលស្គាល់ចំពោះស្ថាបត្យកម្មគ្មានពីរ ដែលកំពុងត្រូវបានបញ្ចូលទៅក្នុងសៀវភៅមគ្គុទ្ទេសក៍ជាច្រើន និងត្រូវបានចុះបញ្ជីជាអគារមួយក្នុងចំណោមអាគារប្លែកៗបំផុតនៅក្នុងពិភពលោក នៅក្នុងទស្សនាវដ្ដី Chinese People's Daily។
ផ្ទះសំណាក់នេះមាន១០បន្ទប់សម្រាប់ភ្ញៀវស្ទាក់នៅ ដែលបន្ទប់នីមួយៗមានការតុបតែងផ្ទៃរបៀបជាសត្វ។ ភាគច្រើននៃបន្ទប់រួមបញ្ចូលការបន្ថែមនិមិត្តរូបសត្វ ដោយផ្ទៃបន្ទប់ត្រូវភ្ជាប់ទៅនឹងប្រភេទសត្វណាមួយដែលជានិមិត្តរូបរបស់វា។ បច្ចុប្បន្ន ថ្លៃចូលទស្សនាផ្ទះសំណាក់នេះចំនួន៤០.០០០ដុងក្នុងមួយដង។ តម្លៃបន្ទប់ចាប់ពី២៩០.០០០ដុង ដល់៦៣០.០០០ដុងក្នុងមួយបន្ទប់ សម្រាប់ភ្ញៀវវៀតណាមក្នុងមួយយប់ និងពី២៩ – ៦៣ដុល្លារសម្រាប់ជនបរទេស។
អត្ថបទដោយ:
Dara