ក្រុមហ៊ុនម៉ាឡេស៊ី-កម្ពុជាចាប់ដៃគូវិនិយោគគម្រោងអភិវឌ្ឍន៍ចម្រុះមានតម្លៃជាង ១២០លានដុល្លារនៅភ្នំពេញ

ក្រុមហ៊ុនផ្តល់សេវានិងដំណោះស្រាយផ្នែកព័ត៌មានវិទ្យារបស់ម៉ាឡេស៊ី ARB Bhd បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាពីរ កាលពីម្សិលមិញសម្រាប់គម្រោងដែលមានតម្លៃយ៉ាងហោចណាស់ ១២០លានដុល្លារអាមេរិក។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន ARB បានឱ្យដឹងថាអនុស្សារណៈយោគយល់គ្នា ទីមួយបានចុះហត្ថលេខាជាមួយក្រុមហ៊ុនផ្នែកអចលនទ្រព្យ ជៀន ឈួង ថៃគ្រុប (Chean Chhoeng Thai Group Co. Ltd—CCTG) គឺដើម្បីដំឡើងប្រព័ន្ធអ៊ិនធើណិតសម្រាប់អ្វីៗទាំងអស់ (IoT) និងបច្ចេកវិទ្យាព័ត៌មានវិទ្យាដល់គម្រោងអភិវឌ្ឍន៍ចម្រុះក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។
យោងតាមអនុស្សរណៈនៃការយោគយល់នេះ គម្រោង IoT និង IT របស់ក្រុមហ៊ុន ARBIOT Sdn Bhdដែលជាបុត្តសម្ព័ន្ធរបស់ ARB មានតម្លៃមិនតិចជាង ១០០ លានដុល្លារនោះទេ។ សរុបមកក្នុង គម្រោងអភិវឌ្ឍន៍ចម្រុះទាំងមូលមានតម្លៃ ១,៥ ពាន់លានដុល្លារអាមេរិក (៦,២ ពាន់លានរីងហ្គីត) ។
គម្រោងនោះមានឈ្មោះថា "ឌឹ ស៊ីធី ហ្គេត (The City Gate)" ដោយរួមបញ្ជូលអគារការិយាល័យ សណ្ឋាគារផ្កាយប្រាំ រមណីយដ្ឋាន ខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលសិល្បៈនិងពិព័រណ៍និងសួនសាធារណៈ តាមដងទន្លេសាប។
លោក Larry Liew Kok Leong អគ្គនាយកក្រុមហ៊ុន ARB បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថាក្រុមហ៊ុននេះមានការរំភើបក្នុងការធ្វើការជាមួយក្រុមហ៊ុន CCTG ដែលក្រុមហ៊ុនឯកជនដែលភាគទុនិកធំៗជាច្រើនដូចជា Guangzhou Yuetai Group ដែលជាក្រុមហ៊ុនចុះបញ្ជីផ្សារហ៊ុននៅទីក្រុង សៀងហៃ។
លោកបន្តថា៖«នៅក្នុងសករាជ នៃសម័យឌីជីថល អ៊ីនធើណីតសម្រាប់អ្វីៗទាំងអស់ IoT គឺស្ថិតនៅគៀកនឹងមនុស្សគ្រប់គ្នា ហើយវាសាមញ្ញ ប៉ុន្តែអាចបត់បែនបានដែលមានគោលបំណងដើម្បីបង្កើនគុណភាពនៃការងារ [ជីវិត] និងការលេង។
លោកបន្តថា៖«គោលបំណងរបស់យើងគឺដើម្បីបញ្ចូលធាតុផ្សំនៃ IoT ដែលរួមមានឧបករណ៍ឆ្លាតវៃ ការថែទាំសុខភាពទំនើបនិងវៃឆ្លាត កាមេរ៉ាសន្តិសុខ វីដេអូអន្តរភ្ជាប់សន្និសីទ វីដេអូ HD ប្រព័ន្ធតភ្ជាប់ AV និងប្រព័ន្ធបណ្តាញក្នុងផ្ទះ។ វានឹងអនុញាតឲ្យអ្នកប្រើប្រាស់ ដើម្បីបង្កើតជីវិតឆ្លាតវៃ»។
ទន្ទឹមនេះ អនុស្សារណៈយោគយល់គ្នាទី ២ ត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Yue Tai (HKYT) របស់ហុងកុង ដែលមានតម្លៃមិនតិចជាង ២០ លានដុល្លារអាមេរិកឬប្រមាណ ៨២,៨២ លានរីងហ្គីតសម្រាប់ផ្គត់ផ្គង់ប្រព័ន្ធ ERP និងដំណោះស្រាយ។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន HKYT ដែលត្រូវបានដាក់បញ្ចូលនៅក្នុងប្រទេសកម្ពុជាបានចូលរួមយ៉ាងសំខាន់ក្នុងការផ្តល់ជូននូវផលិតផលធានារ៉ាប់រងអាយុជីវិតដល់បុគ្គល។
ក្នុង MoU នេះ ARB Development Sdn Bhd នឹងដាក់ពង្រាយប្រព័ន្ធ ERP និងផ្នែក Hardware និង Software ទាក់ទងនឹងការធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន HKYT ហើយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន HKYT នឹងផ្តល់ធនធានហិរញ្ញវត្ថុពីគម្រោងគ្រប់គ្រងព័ត៌មានវិទ្យាដល់ ARB Development ៕