គម្រោងលំនៅឋានបែ​បរីសតដំបូងគេនៅកម្ពុជានឹងបើកដំណើរការក្នុងឆ្នាំនេះ

គម្រោងលំនៅឋានបែ​បរីសតដំបូងគេនៅកម្ពុជានឹងបើកដំណើរការក្នុងឆ្នាំនេះ

គម្រោងលំនៅឋានបែបរីសតទំនើបស៊ីវីល័យ The Palms សម្រេចបាន ៦៥ភាគរយហើយ គិតមកទល់ពេលនេះ ហើយគម្រោងនេះគ្រោងនឹងបញ្ចប់ជាស្ថាពរក្នុងឆ្នាំ២០២០នេះផងដែរ។នេះបើយោង​​តាមសេចក្តីប្រកាសព័ត៌​មា​នរបស់ក្រុមហ៊ុន Oxley-Worldbridge

លំនៅឋានបែបរីសតនេះ មានទីតាំងស្ថិតនៅកណ្តាលនៃរាជធានីភ្នំពេញ។ គម្រោងនេះរួមបញ្ជូលផ្ទះប្រភេទ​​វីឡាទីធ្លាដើរកម្សាន្តតាមមាត់ទន្លេ ព្រមទាំងបរិក្ខារនិងកន្លែងកម្សាន្តនិងទស្សនាផ្សេងៗទៀតដែលមាននៅក្នុងគម្រោងទាំងមូល។

លំនៅឋានបែបលំហែកាយ ជាលក្ខណៈបែបរីសតដំបូងគេនៅកម្ពុជាជាគម្រោងលំនៅឋានបែបរីសតប្រណីតនៅកណ្តាលទីក្រុង ដែល​​​ជា​បណ្តុំផ្ទះបែបវីឡាជាង ២០០វីឡាដែលរចនាឡើងដ៏ល្អឥតខ្ចោះសក្តិសមបំផុតចំពោះប្រជាជន កម្ពុជា​ ម្យ៉ាងវិញទៀតគម្រោងទាំងមូលហ៊ុំព័ទ្ធទៅដោយដើមត្នោតខៀវស្រងាត់ ទេសភាពបៃតង ទឹកទន្លេថ្លាឈ្វេង រួមនឹងវីឡាមាត់ទន្លេមាត់ទន្លេនិងកន្លែងកម្សាន្តជាច្រើនផ្សេង​ទៀត។

The Palms ត្រូវបាន​បង្កើតឡើងដោយក្រុមហ៊ុន Oxley-Worldbridge (ខេមបូឌា) ខូអិលធីឌីដែលជាការបណ្តាក់​ទុនរួមគ្នារវាងក្រុមហ៊ុន Worldbridge Land (ខេមបូឌា) ខូអិលធីឌី ដែលជាក្រុមហ៊ុនអចលនទ្រព្យមានមូលដ្ឋាននៅប្រទេសកម្ពុជានិងក្រុមហ៊ុន Oxley Holdings Limited ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។

The Palms ក្លាយជាគម្រោងលំនៅឋានបែបរីសតដែលបូកបញ្ចូលនូវផ្ទះបែបសហគមន៍ឯកជន។ ក្នុងនោះមាន កន្លែងទទួលភ្ញៀវ អាងហែលទឹក និងអាហារដ្ឋានBBQ និងកន្លែងម៉ាស្សានិងកន្លែងកម្សាន្តជាច្រើនផ្សេងទៀត។

សូមជម្រាបថា ទំហំលំនៅឋាននិងវីឡាបែបរីសត របស់ The Palms សាងសង់ឡើងក្នុងទំហំចាប់ពី ៣៧៧ ម៉ែត្រ​ក្រឡា​ដល់ ១ ០៨៦ ម៉ែត្រការ៉េ។ គម្រោងThe Palms ក្លាយជាគម្រោងគំរូដ៏អស្ចារ្យនៃការរស់នៅបែបរីសតប្រណីត។ លំនៅឋាន និងវីឡាបែបរីសតរបស់The Palms នឹងក្លាយជាកន្លែងជួបជុំ ការគយគន់ទេសភាពពេលរាត្រី និងស្រូបយកខ្យល់អាកាសបរិសុទ្ធ ជាពិសេស អតិថិជនអាចដើរលេងកម្សាន្ត​តាមមាត់ទន្លេមេគង្គ។

គួរបញ្ចាក់ថា The Palms គឺស្ថិតនៅទីតាំងសក្តានុពល ពីព្រោះវានៅជាប់នឹងចំណុចកណ្តាលនៃរាជធានីភ្នំពេញដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ប្រមាណជា ៥នាទីពីស្ពានព្រះមុន្នីវង្សច្បារអំពៅ។ អ្វីដែលពិសេសបំផុតនោះ The Palms គឺនៅជិតនឹងផ្សារទំនើបអ៊ីអនម៉ល ដែលបើកនៅឆ្នាំ ២០២៣ បានផ្តល់ឱ្យអ្នករស់នៅក្នុងគម្រោង​The Palmsពិតជាទទួលបានអ្វីៗគ្រប់យ៉ាងដែលពួកគេអាចចង់បាននិងទទួលបានការគយគន់ទេសភាពមាត់ទន្លេបានយ៉ាងល្អប្រសើរ។

សូមជម្រាបថា ក្រុមហ៊ុន Oxley-Worldbridge បានសាងសង់គម្រោងចំនួន២រួចមកហើយដែលទទួលបានជោគ​ជ័យ​នៅក្នុងរាជធានីភ្នំពេញដូចជា The Bridge និង The Peak ៕

 

អត្ថបទដោយ: Oudom