(មានវីដេអូ) British Airways i360 ជាម៉មមើលទេសភាពខ្ពស់បំផុតក្នុងលោក
ប៉មមើលទេសភាពដែលខ្ពស់ជាងគេបំផុតរបស់ពិភពលោក British Airways i360 បានបើកដំណើរការនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។ យោងតាម Wikipedia វាជាប៉មមើលទេសភាពដ៏ខ្ពស់មួយ ដែលមានកម្ពស់១៦២ម៉ែត្រ នៅឆ្នេរសមុទ្រប៊ីតុន ស្រុក East Sussex ប្រទេសអង់គ្លេស។ ប៉ម i360 ត្រូវបានគូសប្លង់ដោយក្រុមហ៊ុនស្ថាបត្យករ Marks Barfield ដែលជាក្រុមហ៊ុនមួយនៅពីក្រោយការសាងសង់ម៉ម London Eye ដែលវាអាចនាំអ្នកទេសចរចំនួន២០០នាក់ក្នុងពេលតែមួយ ដើម្បីមើលទេសភាពនៃទីក្រុងប៊្រីតុន ទីក្រុងហូវ ឆ្នេរស៊ុសិក និងប្រព័ន្ធផ្លូវទឹក English Channel។ ជាមួយនឹងកម្ពស់ទល់នឹងទទឹង៤០:១ សំណង់នេះត្រូវបានគេចាត់ទុកជាប៉មមានរាងស្ដើងបំផុតក្នុងលោក ដោយបានចុះក្នុងសៀវភៅកំណត់ត្រាពិភពលោកហ្គីណេស ក្រោយពីការសាងសង់បានដល់កំពូលក្នុងខែកុម្ភៈ ឆ្នាំ២០១៦។ ប៉មមានរាងរលោង កន្លែងផតមើលទេសភាពត្រូវបានសាងសង់ដោយក្ដោបកញ្ចក់ពីរជាន់ ដែលអាចឲ្យមើលទេសភាពជុំវិញពេញ៣៦០ដឺក្រេ។ អ្នកដំណើរត្រូវបានអនុញ្ញាតឲ្យដើរជុំវិញដោយសេរី នៅខាងក្នុងផត ឬអង្គុយ និងដើរមើលទេសភាព។ អង្កត់ផ្ចិតមានប្រវែង១៨ម៉ែត្រ និងមានទម្ងន់៩៤តោន ផតមើលទេសភាពមានទំហំធំជាងម៉ម London Eye ១០ដង។ ផតនេះត្រូវបានយោងមនុស្សចុះឡើង ដោយប្រើបច្ចេកវិទ្យារថយន្តខ្សែកាបទំនើប ខណៈបច្ចេកវិទ្យាចាប់យកថាមពលឡើងវិញបានសកម្មដោយខ្លួនវា អាចឲ្យប៉មនេះបង្កើតថាមពលអគ្គិសនី សម្រាប់ផ្គត់ផ្គង់ថាមពលខ្លួនឯងបានជិតពាក់កណ្ដាល។ នៅជាន់ផ្ទាល់ដី អគារ "Beach Building" ដែលក្ដោបជុំវិញប៉ម ជាមណ្ឌលបច្ចេកទេសនិងរដ្ឋបាលរបស់ប៉មនេះ ដោយមានភោជនីយដ្ឋានផ្ទុកមនុស្សបាន៤០០នាក់ កន្លែងលក់រាយ កន្លែងលេងសម្រាប់កុមារ កន្លែងតាំងពិព័រណ៍ បន្ទប់តែ និងកន្លែងរៀបចំព្រឹត្តិការណ៍។ ដំបូលអគារលយឆ្ពោះទៅមាត់សមុទ្រ ដើម្បីក្លាយកន្លែងភ្ញៀវរង់ចាំសម្រាប់ឡើងទៅក្នុងផត និងមានការិយាល័យលក់សំបុត្រ និងបន្ទប់ហូបតែ។