អត្ថប្រយោជន៍នៃការប្រើប្រាស់ដ្រូនក្នុងការសាងសង់
នៅសហរដ្ឋអាមេរិក ការប្រើប្រាស់យន្តហោះដ្រូនពាណិជ្ជកម្ម បានកើនឡើងយ៉ាងឆាប់រហ័សតាមគ្រប់ឧស្សាហកម្មជាច្រើន។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ មានយន្តហោះដ្រូនថ្មី១លានគ្រឿងបានចុះបញ្ជីជាមួយរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិច ហើយនៅឆ្នាំ២០២០ អ្នកជំនាញបានរំពឹងថា នឹងមានយន្តហោះដ្រូនចំនួន៧លានគ្រឿង នឹងត្រូវបានប្រើប្រាស់តាមការដ្ឋានសាងសង់នានា។
របាយការណ៍ពីវិស័យទីផ្សារដ្រូនឆ្នាំ២០១៧ បានរកឃើញថា ការសាងសង់ (ការគូសប្លង់ អធិការកិច្ចអគារ ឬការត្រួតពិនិត្យ) គឺស្ថិតនៅក្នុងការប្រើប្រាស់កំពូលទាំងបី សម្រាប់សេវាកម្មដ្រូនពាណិជ្ជកម្ម ដែលតាមពីក្រោយដោយការថតរូបពីលើអាកាស ការសង្កេតនិងការធ្វើផែនទី និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)។ យោងតាមឯកសារមួយ ដែលនិពន្ធដោយលោក Mike Danielak នាយកផ្នែកយុទ្ធសាស្ត្ររបស់អតិថិជននិងការអភិវឌ្ឍន៍អាជីវកម្មនៅក្រុមហ៊ុន Skyward បានឱ្យដឹងថា ចំនួនក្រុមហ៊ុនសំណង់ និងវិស្វកម្ម ដែលប្រើយន្តហោះដ្រូននឹងបន្តកើនឡើង ដែលនឹងផ្ដល់នូវតម្លៃអាជីវកម្ម និងអត្ថប្រយោជន៍ប្រកួតប្រជែងសម្រាប់ក្រុមហ៊ុនដែលមានកម្មវិធីយន្តហោះដ្រូន។
ក្រុមហ៊ុនសំណង់ និងវិស្វកម្ម គឺញាំងឲ្យក្រុមហ៊ុនផ្សេងៗក្នុងឧស្សាហកម្មដទៃទៀត បែរមកប្រើប្រាស់យន្តហោះដ្រូន។ ក្រុមហ៊ុនសំណង់ធំៗមួយចំនួន បានជួលអាកាសយានិករាប់សិបនាក់រួចហើយដើម្បីបង្កើនការប្រមូលទិន្នន័យតាមដ្រូន នៅគ្រប់ជំហាននៃដំណើរការសាងសង់ ចាប់តាំងពីការធ្វើទីផ្សារសេវាកម្មរបស់ខ្លួន ដើម្បីគូសប្លង់ និងគម្រោងសាងសង់ បន្តរហូតដល់ការត្រួតពិនិត្យ។ ក្រុមហ៊ុនសាងសង់គ្រប់ប្រភេទទាំងអស់គួរមានបច្ចេកវិទ្យាដ្រូន ឬជំនួសមកវិញជាមួយនឹងបច្ចេកវិទ្យាដ្រូនទាំងស្រុង។ យន្តហោះដ្រូន កំពុងក្លាយជាផ្នែកមួយដ៏សំខាន់នៃការគូសប្លង់ និងសំណង់និម្មិត (VDC) ដែលផ្ដល់ឱ្យស្ថាបត្យករ និងវិស្វករនូវវិធីថ្មីៗនិងប្រសិទ្ធភាព ក្នុងការមើលឃើញ និងវិភាគតម្រូវការពីលើដល់ក្រោម។ ទិន្នន័យឆៅដែលបានចាប់យកដោយយន្តហោះដ្រូនជួយឱ្យអ្នកគូសប្លង់បង្កើតគំរូ 3D និងផែនទី ដែលអាចត្រូវបានវេចខ្ចប់ និងលក់នៅក្រោមរចនាសម្ព័ន្ធតម្លៃផ្សេងៗ។ វាមិនត្រឹមតែជាវិធីដ៏មានប្រសិទ្ធភាពមួយ ដើម្បីបង្ហាញអតិថិជន អំពីរបៀបដំណើរការគម្រោងនោះទេ ប៉ុន្តែវាក៏អាចជួយកំណត់តំបន់សក្ដានុពល ឬបញ្ហាប្លង់ផងដែរ។ការសង្កេត និងឬការគូសប្លង់ជាធម្មតាតម្រូវឲ្យឱ្យមានយន្តហោះ ឡានស្ទូច ឬឧទ្ធម្ភាគចក្រ ក៏ដូចជាបុគ្គលិកនៃអ្នកវិទ្យាសាស្ត្រទិន្នន័យ។ យន្តហោះដ្រូនផ្ដល់សេវាកម្មទាំងនេះក្នុងអត្រាប្រកួតប្រជែងជាង ជាមួយនឹងការប្រមូលទិន្នន័យប្រកបដោយសុវត្ថិភាព ដែលជាអាទិភាពចម្បងមួយសម្រាប់ក្រុមហ៊ុនសំណង់ និងវិស្វកម្ម។
ឃើញថាដ្រូនអាចជួយឱ្យការប្រតិបត្តិមានសុវត្ថិភាព ប្រសិទ្ធផលគម្រោង និងទិន្នន័យត្រឹមត្រូវ។ នៅផ្នែកទីផ្សារ រូបថតនិងវីដេអូពីលើអាកាសសម្រាប់ទីផ្សារអចលនទ្រព្យលំនៅឋាន និងពាណិជ្ជកម្ម គឺជាកម្មវិធីមួយដែលគេត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់យន្តហោះដ្រូន។ ជាជាងការជួលរថយន្តស្ទូច ឬឧទ្ធម្ភាគចក្រ ក្រុមហ៊ុនជាច្រើនបានជ្រើសរើសចំណាយតិចតួចក្នុងការជួលយន្តហោះដ្រូន ជាមួយនឹងកាមេរ៉ាគុណភាពខ្ពស់ និងមានសមត្ថភាពថតរូប ដើម្បីបង្ហាញអំពីសក្ដានុពលនៃការិយាល័យដែលបានផ្ដល់ជូន សូម្បីមុនពេលអគារការិយាល័យត្រូវបានសាងសង់។
ជាមួយនឹងដ្រូន ក្រុមហ៊ុនអាចសម្រេចបានផែនការមិនធម្មតា ចាប់យកទិដ្ឋភាពពីលើអាកាស ដែលធម្មតាមិនអាចធ្វើអាច ឬមិនអាចទៅរួច។ នេះបង្កើតឱ្យមានអត្ថប្រយោជន៍ប្រកួតប្រជែង នៅពេលនិយាយពីការលើកកម្ពស់គម្រោង និងសេវាកម្មរបស់ក្រុមហ៊ុន។
ដ្រូនអាចមានតម្លៃបាននៅពេលហោះហើរឡើងលើអាកាស ដូច្នេះនៅពេលដែលក្រុមហ៊ុនធ្វើការវិនិយោគដំបូង គួរតែរកវិធីប្រើប្រាស់វាឲ្យបានច្រើនកម្មវិធីតាមតែអាចធ្វើបាន ដើម្បីបង្កើនការវិនិយោគ និងជំរុញឱ្យក្រុមការងារច្នៃប្រឌិតដំណើរការ និងសេវាកម្មព្រមគ្នានោះ។