(មានវីដែអូ) ចិនស្ថាបនាអគារមួយរាងជាព្យាណូនិងវីយូឡុងធំបំផុតលើលោក

(មានវីដែអូ) ចិនស្ថាបនាអគារមួយរាងជាព្យាណូនិងវីយូឡុងធំបំផុតលើលោក
ឈ្មោះ​របស់​អគារនេះ​​គឺ​បាន​ពន្យល់​អំពី​ទម្រង់អគារនេះរួចទៅហើយ ដោយសារ​តែ​អាគារ​នេះ​មាន​រាង​ដូច​ព្យាណូ​ដ៏​ធំ​មួយ ជាមួយ​នឹង​វីយូឡុង​កញ្ចក់​​​ធំ​​​នៅ​ខាង​មុខ​សម្រាប់​ជា​ច្រក​ចូល។ គម្រប​​បើក​ខាង​លើ​​របស់​​ព្យាណូ​​បាន​ដើរតួ​ជា​ក្ដោង​មួយ​សម្រាប់​ជា​​ដំបូល​រាប​ស្មើ​របស់​អាគារ។ វា​មាន​ទីតាំង​នៅ​ទីក្រុង​ហួយណាន ក្នុង​ខេត្ត​អានហ៊ុយ ប្រទេស​ចិន ដែល​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ឆ្នាំ២០០៧ ដោយ​និស្សិត​ស្ថាបត្យ​កម្ម​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Hefei ដើម្បី​អបអរសាទរ​ការ​រីកចម្រើន​នៅ​ក្នុង​ទីក្រុង​មួយ​នេះ។ ព្យាណូ និង​​​ច្រក​ចូល​​វីយូឡុង ត្រូវ​បាន​​សាងសង់​ឡើង​លើ​មាត្រដ្ឋាន​ពិត​៥០:ដែល​​ធ្វើ​ឱ្យ​វា​ក្លាយ​ទៅ​ជា​ឧបករណ៍​​​មាន​ទំហំ​ធំ​បំផុត​​ក្នុង​ពិភព​លោក។ យោង​តាម​សារព័ត៌មាន Architizer អ្នក​អាច​ចូល​​ទៅ​ក្នុង​អាគារ​នេះ​​តាមរយៈ​ជណ្ដើរ​យន្ត​មួយ​នៅ​ក្នុង​វីយូឡុង​កញ្ចក់។ អាគារ​នេះ​មាន​ជណ្ដើរយន្ត​ បន្ទប់​ប្រជុំ និង​ទីកន្លែង​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍ និង​ពិធី​ផ្សេងៗ។ បច្ចុប្បន្ន​នេះ វា​ត្រូវ​បាន​​ប្រើប្រាស់​ជា​បន្ទប់​ពិព័រណ៍​មួយ​​សម្រាប់​អ្នក​រៀបចំ​ផែនការ​ទីក្រុង និង​ជា​កន្លែង​ដ៏​ល្អ​ឥតខ្ចោះ​មួយ​សម្រាប់​តារាប៉ុប​ និង​អ្នក​ស្រឡាញ់​អចលនទ្រព្យ​មក​ជួប​​ជុំ​គ្នា។ នៅ​ពេល​យប់ ព្យាណូ និង​វីយោឡុង​បាន​បញ្ចេញ​ពន្លឺ​​យ៉ាង​ស្រស់​ស្អាត ​ជាមួយ​ពន្លឺ​​ភ្លើង​​​ដែល​បាន​បំពាក់​ក្នុង​​អាគារ​។ អគារ​ទាំងនេះ​ត្រូវ​បាន​​​ប្រជាជន​ក្នុង​តំបន់​ចាត់​ទុក​ថា ជា​​កន្លែង​រ៉ូមែនទិច​​បំផុត​នៅ​ក្នុង​ប្រទេស​ចិន។  
អត្ថបទដោយ: Dara