CRUCG ជាក្រុមហ៊ុនម៉ៅការសាងសង់ចិនទទួលបានភាពជោគជ័យក្នុងការបង្កើនវឌ្ឍនភាពនៃសំណង់ THE PEAK

CRUCG ជាក្រុមហ៊ុនម៉ៅការសាងសង់ចិនទទួលបានភាពជោគជ័យក្នុងការបង្កើនវឌ្ឍនភាពនៃសំណង់ THE PEAK

ភ្នំពេញ៖ បើទោះបីជាមានការប្រឈមនឹងកម្លាំងពលកម្ម និងការពន្យាពេលផ្គត់ផ្គង់ក្នុងទីផ្សារ​យ៉ាងណា​ក៏ដោយ ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. (CRUCG) បានដោះស្រាយដោយជោគជ័យនឹងបញ្ហានេះតាមរយៈការនាំមកនូវធនធានចាំបាច់នានា ដើម្បីពន្លឿនវឌ្ឍនភាពនៃការសាងសង់សម្រាប់គម្រោង The Peak

យោងតាមការដកស្រង់សម្ដីរបស់ លោក Jia Ruo Hua អគ្គនាយក​នៃ​សាខា​ក្រុមហ៊ុន CRUCG ប្រចាំ​នៅ​កម្ពុជាបានលើកឡើងថាក្រុមហ៊ុន CRUCG បានអរគុណចំពោះក្រុមហ៊ុន អកស៍ឡី ជេម Oxley Gem (Cambodia) Co., Ltd (“Oxley Gem”) ដែលបានផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុន CRUCG ជាមួយនិងឱកាសក្នុងការគ្របគ្រងគំរោងដ៏អស្ចារ្យនេះ។

ការគាំទ្រនិងការណែនាំជាបន្តបន្ទាប់របស់ពួកគេបានផ្ដល់ជាឥទ្ធិពលដ៏មានសារៈសំខាន់ក្នុងការជួយឱ្យយើងទទួលបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងរយៈពេលត្រឹមតែពីរខែចាប់តាំងពីយើងបានចាប់ផ្តើមធ្វើការងារនេះកាលពីខែមីនាឆ្នាំ ២០២០។

ដោយឡែកអគ្គនាយកក្រុមហ៊ុន Worldbridgeland (Cambodia) Co., Ltd លោក ឧកញ៉ា សៀ ឬទ្ធី បានមានប្រសាសន៍ថា វាមានភាពងាយស្រួលក្នុងការធ្វើការសន្យាក្នុងពេលវេលាដ៏ល្អ ប៉ុន្តែពិបាកចេញជាលទ្ធផល ជាពិសេសនៅក្នុងបរិយា​កាសដែលកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។ ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ខ្លាំងនិងមានបទពិសោធន៍ ដូចជាដៃគូរបស់យើងគឺក្រុមហ៊ុន Oxley Holdings Limited យើងអាចបង្វែរស្ថានភាពបានយ៉ាងឆាប់រហ័សដើម្បីធ្វើការឆ្ពោះទៅរកការបញ្ចប់គម្រោងនេះ ប្រកបដោយភាពជោគជ័យ។

លោកបន្តថា៖«ក្រុមហ៊ុន អកស៍ឡី ជេម Oxley Gem សូមធ្វើការកោតសរសើរយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន CRUCG ចំពោះការប្តេជ្ញាចិត្តខ្ពស់និងការខិតខំប្រឹងប្រែង របស់ពួកគេក្នុងការផ្តោតលើការងារគម្រោង ហើយយើងមានសេចក្តីសោមនស្សដោយដឹងថា​ ក្រុមហ៊ុន CRUCG បានអនុវត្តវិធានការសុវត្ថិភាពយ៉ាងហ្មត់ចត់ ដើម្បីផ្តល់នូវកន្លែងធ្វើការដែលមានសុវត្ថិភាពក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩»។

ជាមួយគ្នានេះផងដែរ លោក Ching Chiat Kwong អគ្គនាយកនិងជានាយកប្រតិបត្ដិនៃក្រុមហ៊ុន Oxley Holdings Limited ក៏បានសម្តែងនូវការកោតសរសើរចំពោះដៃគូកម្ពុជារបស់ខ្លួនផងដែរថា៖ «ក្រុមហ៊ុន Worldbridge Land តែងតែជាដៃគូដែលគួរឱ្យទុកចិត្តបំផុតរបស់យើង។ យើងវាយតម្លៃខ្ពស់ ចំពោះភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Worldbridge  Land ខណៈដែលយើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកគេដើម្បីទទួលបានលទ្ធផលល្អសម្រាប់គម្រោងរបស់យើងនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដោយ: Nary