អាំស្ទៃដាំកំពុងស្ថាបនាផ្លូវរថភ្លើងក្រោមដីដ៏វែងបំផុតមួយ

យោងតាមអត្ថបទមួយដែលត្រូវបានចេញផ្សាយនៅក្នុងគេហទំព័រ Urban Ghosts Media ថាទីក្រុងអាំស្ទែរដាំ ដែលជាទីក្រុង ដ៏ស្រស់ស្អាត និងមានខ្យល់កន្រ្តាក់ច្រើននៃប្រទេសហូឡង់ បាននិងកំពុងតែមានការអភិវឌ្ឍន៍ដ៏វែងឆ្ងាយ នៃប្រព័ន្ធរថភ្លើង ក្រោមដីរបស់ខ្លួន។ ការសាងសង់ប្រព័ន្ធរថភ្លើងក្រោមដីនៃទីក្រុងអាំស្ទៃដាំ ទើបតែចាប់ផ្តើមសាងសង់ក្នុងឆ្នាំ 1977 ប៉ុណ្ណោះ ដែលជាពេលវេលាយឺតជាងប្រទេសផ្សេងៗនៅទ្វីបអឺរ៉ុប។
មានតំបន់សំខាន់ៗជាច្រើននៃទីក្រុងនៅអឺរ៉ុបមួយនេះ នៅតែមិនមានលទ្ធភាពប្រើប្រាស់បណ្តាញផ្លូវដែក បាន នៅរយៈពេល ប៉ុន្មានទសវត្សបន្ទាប់ពីការស្ថាបនាបានចាប់ផ្ដើមហើយក៏ដោយ។ យោងតាម Urban Ghosts Media បានឱ្យដឹងថា ផ្លូវរថភ្លើង ក្រោម ដីពីភាគខាងជើងទៅភាគខាងត្បូង កំពុងត្រូវបានពីចារណាអំពី ដំណោះស្រាយលើបញ្ហានានា ពីក្នុងចំណោមអ្នក រស់ នៅទីក្រុងអាំស្ទៃដាំ។
ការងារសាងសង់បានចាប់ផ្តើមនៅលើគម្រោងនេះក្នុងឆ្នាំ 2003 ហើយវាបានចាប់ផ្តើមនៅក្នុងទីតាំងជាច្រើននៅពេល តែ មួយ។ ទោះជាយ៉ាងណាក៏ដោយ ទីតាំងរូងភ្នំនៃរដ្ឋធានីហូឡង់មួយនេះ ក្លាយជាឧបសគ្គធ្ងន់ធ្ងរដែលពន្យឺតដល់ដំណើរ ការអភិវឌ្ឍគម្រោងនេះ។ អ្នកសាងសង់ និងអ្នករៀបចំផែនការសាងសង់ មិនមានស្មានដឹងទេថា ការសាងសង់ជាក់ស្តែងជូប ប្រទះបញ្ហាច្រើនយ៉ាងនេះ។
វាត្រូវបានគេរាយការណ៍កាលពីឆ្នាំមុននៅលើសារព័ត៌មានហូឡង់ថា កាលបរិច្ឆេទបើកដំណើរការខ្សែរថភ្លើងក្រោមដីពីភាគ ខាងជើងទៅខាងត្បូងនេះ នឹងត្រូវបានពន្យារពេលបន្ថែមទៀតរហូតដល់ខែកក្កដាឆ្នាំ 2018។ ការចំណាយបានកើនឡើងពី ប្រហែល 1,4 ពាន់លានអឺរ៉ូដល់ចំនួន 3,1 ពាន់លានអឺរ៉ូ ហើយគម្រោងខ្សែរថភ្លើងក្រោមដីពីខាងជើងទៅខាងត្បូង នេះដ៏មហិ មានេះ ត្រូវបានរាយការណ៍ថាត្រូវបានញាំញីដោយបញ្ហាពីការក្ស័យធនរបស់ក្រុមហ៊ុនម៉ៅការ និង បញ្ហាកម្មវិធីកុំព្យូទ័រខូច។
អត្ថបទដោយ:
Vutha


