អគារខ្ពស់បំផុតទី២លើលោកស្ថិតនៅប្រទេសចិន
ដោយ:
Dara
28 មិថុនា 2019 04:06 PM
យោងតាមគេហទំព័រ travelchinaguide.com បានឱ្យដឹងថា អគារសៀងហៃ (Shanghai Tower) នេះមានកម្ពស់ ៦៣២ម៉ែត្រ និង១២៨ជាន់ ដែលស្ថិតនៅតំបន់ហិរញ្ញវត្ថុ និងតំបន់ពាណិជ្ជកម្ម Lujiazui នៃស្រុក Pudong ជាមួយនឹងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក នៅសៀងហៃនៅប៉ែកខាងកើត និងអគារ Jin Mao នៅខាងជើង។
ការសាងសង់អគារនេះបានចាប់ផ្ដើមនៅខែវិច្ឆិកា ឆ្នាំ២០០៨ និងសាងសង់ដល់កំពូលនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៣ ហើយត្រូវបានបញ្ចប់ពេញលេញនៅក្នុងខែកញ្ញា ឆ្នាំ២០១៥។ ការសាងសង់នេះមានបីដំណាក់កាល ដែលត្រូវបានរចនាឡើងដោយមានការសន្សំសំចៃថាមពលខ្ពស់ មានតំបន់ខុសគ្នាចំនួន៩ ខណ្ឌចែកដោយការិយាល័យ កន្លែងលក់រាយ និងកន្លែងលំហែកម្សាន្ត។
ក្រុមវិស្វករដំបូងបានបុកសសរគ្រឹះចំនួន៩៨០នៅក្រោមដីក្នុងជម្រៅ៨៦ម៉ែត្រ ហើយបន្ទាប់មកចាក់បេតុង៦១.០០០ម៉ែត្រគូបបង្កើតជាបន្ទះក្ដារកម្រាស៦ម៉ែត្រ ដើម្បីភ្ជាប់អាគារមេ។ ផ្នែកខាងក្រៅនៃសំណង់អគារឡើងលើដូចជាពស់។ វារមួលប្រហែលមួយដឺក្រេក្នុងមួយជាន់ ដើម្បីបញ្ចៀសកម្លាំងខ្យល់លើរយៈកម្ពស់ខ្ពស់។
អគារនេះអាចឲ្យមនុស្សរស់នៅបានរហូតដល់១៦.០០០នាក់។ មានសណ្ឋាគារចំនួន៣២០បន្ទប់ និងចំណតរថយន្តចំនួន១.១០០កន្លែង ហើយនៅលើកំពូលអាចមើលឃើញទេសភាពទីក្រុងសៀងហៃទាំងមូល។ យោងតាម Wikipedia សំណង់នេះបានចំណាយអស់ថវិកា ១៥,៧ពាន់លានដុល្លារ ហើយត្រូវបានគូសប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្មអន្តរជាតិ Gensler និងគ្រប់គ្រងដោយរដ្ឋាភិបាលស៊ាងហៃ។
វាជាអាគារដែលខ្ពស់ជាងបំផុតនៅប្រទេសចិន និងខ្ពស់ជាងគេលំដាប់ទី២ក្នុងលោក។ វាក៏មានកន្លែងមើលទេសភាពខ្ពស់បំផុតក្នុងលោក នៅក្នុងអគារកម្រិតកម្ពស់១២១.៥៦១,២៥ម៉ែត្រ និងមានជណ្ដើរយន្តលឿនបំផុតក្នុងលោក ក្នុងល្បឿនេហូតដល់៧៤គីឡូម៉ែត្រ/ម៉ោង ដែលចំណាយពេលត្រឹមតែ៥៥វិនាទី ដើម្បីឈានដល់ជាន់ទី១១៩។
អត្ថបទដោយ:
Dara
អត្ថបទទាក់ទង
Vanda
12 មិនា 2020 09:52 AM
Dara
28 មិថុនា 2019 04:06 PM