ស្ពានឆ្លងកាត់ទន្លេមេគង្គទី២បានសម្ភោធបើកការដ្ឋានជាផ្ឡវការហើយ

ស្ពានឆ្លងកាត់ទន្លេមេគង្គទី២បានសម្ភោធបើកការដ្ឋានជាផ្ឡវការហើយ
ស្ពានឆ្លងកាត់ទន្លេមេគង្គទី២ ដែលនឹងតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ដែលមានឈ្មោះថា «ស្ពានមិត្តភាព​កម្ពុជា- ចិន ស្ទឹងត្រង់ ក្រូចឆ្នា» ត្រូវបានសម្ភោធបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅព្រឹកថ្ងៃសុក្រទី ៩ កុម្ភះនេះ។ យោងតាមគេហទំព័ររបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ពានដែលត្រូវសាងសង់នេះគឺចាប់ផ្តើមពីត្រើយខាងលិច​ស្ថិត នៅត្រង់ចំណុច​ភូមិបឹង​ដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គ ទៅត្រើយខាងកើត ស្ថិតនៅភូមិ ក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។​ស្ពាននេះមានប្រវែងសរុប ១,១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទ ស្ពានបេតុងសរសៃដែក ដែលត្រូវចំណាយថវិកា ចំនួន ៥៦, ៩៩៨ លាន​ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិ បាលចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសំអាត យុទ្ធភ័ណ្ ឌមិនទាន់ផ្ទុះ។ អញ្ជើញជាអធិបតីនៅក្នុងពិធីសម្ភោធនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់ក្រូចឆ្នាំនេះ គឺស្ពានទី៨ហើយដែលរដ្ឋាភិបាលចិនបានឧបត្តម្ភ ដែលកន្លងមកចិនបានជួយសាងសង់ស្ពាន នៅ កម្ពុជាចំនួន៧រួច ហើយដូចជា ស្ពានកោះធំ​នៅ​ខេត្តកណ្តាល ស្ពានជ្រោយចង្វា២ ស្ពានសេកុងខេត្តស្ទឹងត្រែង ស្ពានព្រែកក្តាម ស្ពានព្រែតាម៉ាក់ ស្ពានមេគង្គស្ទឹងត្រែង និងស្ពានព្រែកសំរោង​ក្រុង​តាខ្មៅ។ បើតាមការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្រ្តី ស្ពានដែលកំពុងបើកការដ្ឋាននេះ មិនមែនជាស្ពានចុងក្រោយទេ ដោយ រាជរដ្ឋាភិបាលត្រូវការស្ពាន​ឆ្លង​កាត់​ទន្លេចំនួន៣ទៀតគឺ៖ ទី១)ស្ពានឆ្លងកាត់ទន្លេសាបជ្រោយចង្វារ ទី២)ឆ្លងកាត់ទន្លសាប ស្វាយជ្រំ ទី៣) ស្ពានទន្លេសាប ក្តីតាកុយ សំរាប់បំរើ​សេចក្តី​ត្រូវការ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ស្ពានគីហ្សូណា ដែលជាស្ពានឆ្លងកាត់ទន្លេមេគង្គទីមួយនៅរួមខេត្តកំពង់ចាម ដែលជាជំនួនឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
នៅឆ្នាំ ២០១៧ កន្លងទៅ កម្ពុជាបានទទួលភ្ញៀវទេសចរណ៍ចិនមានប្រមាណ១លាន ២សែននាក់ ហើយនឹងអាចទទួលបាន បានភ្ញៀវទេសចរណ៍ចិន​២លាននាក់ក្នុងឆ្នាំនេះ ផងដែរ។ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថាប្រជាពលរដ្ឋនៅទីនេះ ពិតជាមានការលំបាកក្នុងការរស់នៅនៅពេលដែល មិនទាន់មានស្ពាន ពីព្រោះ​ពេលដែលគាត់ត្រូវឆ្លងកាត់នៅត្រើយម្ខាង គឺត្រូវឆ្លងសាឡាង និងត្រូវចំណាយលុយកាក់យ៉ាង ច្រើនផងដែរ។ ក៏ប៉ុន្តែនៅពេលដែលពួកគាត់ទទួល​បានស្ពានថ្មីនេះ​គឺពួកគាត់នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរ ការដឹកជញ្ជូនទំនិញកសិផល និងការទំនាក់ទំនងគ្នាកាន់តែមានភាព​ល្អប្រសើរ​ឡើង។
អត្ថបទដោយ: Vutha