ស្ពានដែលមានឈ្មោះថា Evergreen Point Floating Bridge ឬអ្វីដែលត្រូវបានគេស្គាល់ជាទូទៅថាស្ពាន 520 ដែលបានលាត សន្ធឹងឆ្លងកាត់បឹង Washington ពីទីក្រុង Seattle ទៅ Medina ។ យោងតាមអត្ថបទថ្មីៗនេះ នៅលើគេហទំព័រ
balance.com បច្ចុប្បន្នស្ពាននេះ គឺជាស្ពានតែមួយគត់ ដែលគ្រងដំណែងជា ស្ពានបណ្តែតទឹកដែលវែងបំផុតលើលោក។
ស្ពាននេះត្រូវបានសាងសង់ឡើងវិញ និងបើកដំណើរឡើងវិញនៅថ្ងៃទី 2 ខែមេសាឆ្នាំ 2016 ។ ស្ពានដើមដំបូង មានប្រវែង 7,500 ហ្វីត ខណៈដែល ស្ពាន 520 ថ្មីមានប្រវែង 7,708.49 ហ្វីត។ ស្ពានចាស់ត្រូវបានជំនួសដោយសារតែភាព ទ្រុឌទ្រោម ទៅតាមអាយុកាលរបស់វា ហើយត្រូវបាន ជំនួស ដោយស្ពានបណ្តែតទឹកថ្មីដែលទំនើបជាងមុន។
បើទោះបីជាមនុស្សជាច្រើន បានលឺ អំពីស្ពាននេះក៏ដោយ ក៏មានមនុស្សតិចតួចទេដែលបានដឹងអំពី រចនាសម្ព័ន្ធមិនគួរឱ្យ ជឿនៃស្ពាននេះ។
ឈ្មោះផ្លូវការនៃស្ពាននេះគឺឈ្មោះស្ពានលោកអភិបាល អាល់ប៊ត រ៉ូសលីនី (Governor Albert D. Rossellini Bridge ) ហើយ ផ្នែកអណ្តែតទឹកនៃស្ពាន ត្រង់ចំនុច SR 520 មានប្រវែង 7,578 ហ្វីត។
ផ្ទៃផ្លូវលើស្ពាន SR-520 នេះ ត្រូវបានលើកឡើងដល់កម្ពស់ 20 ហ្វីត ពីលើផ្ទៃទឹក ដែលវាបានផ្តល់កន្លែងទំនេរបន្ថែមសម្រាប់ ការដំឡើងសម្ភារៈ ផ្សេងៗនៅតាមបណ្តោយស្ពាន និងជារបាំងការពារមិនឲ្យទឹកហូរមកបុកយានយន្ត។ ខណៈដែលស្ពាន នេះត្រូវបានរចនាឡើងដើម្បីទប់ទល់ នឹង កម្លាំងខ្យល់បក់ដែលមានល្បឿនជាង 90 ម៉ែលស៍ ក្នុងមួយម៉ោង នេះគឺជាការរចនា គ្រឿងបង្គុំស្ពានដ៏អស្ចារ្យមួយ ដែលអាចចែកចាយទំងន់របស់វា ស្មើគ្នាលើផ្ទៃស្ពានដ៏ធំនេះ។
យោងតាមគេហទំព័រនេះដែរ នៅខាងក្រោមស្ពាន មានបំពាក់ប្រព័ន្ធការពារអគ្គីភ័យ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទំនាក់ទំនងដឹក ជញ្ជូនដ៏ឆ្លាតវៃ ប្រព័ន្ធខ្សែ កាប អុបទិក និងឧបករណ៍ការពារទឹកជំនន់ដើម្បីព្រមាននៅពេលដែលមានទឹកជន់លិច។