យោងតាមក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ JLL ការវិនិយោគអចលនទ្រព្យនៅក្នុងតំបន់អាស៊ាន បន្តកើនឡើងគួរឱ្យចាប់អារម្មណ៍ បន្ទាប់ពីការធ្វើសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំ២០១៥ ដោយអាស៊ានឃើញមានភាពប្រសើរឡើងនូវសុខតុមកម្មនៃគោលនយោបាយសេដ្ឋកិច្ច និងបន្តរីកចម្រើន៥ភាគរយក្នុងមួយឆ្នាំ ធៀបនឹងអត្រាកំណើនពិភពលោក៤,៥% ក្នុងមួយឆ្នាំ។
ចន្លោះពីឆ្នាំ២០០៥ និងឆ្នាំ២០១៤ ការវិនិយោគមានចំនួន២៨,១៩ពាន់លានដុល្លារ ដែលភាគច្រើនបានមកពីវិនិយោគិនក្រៅតំបន់។ ការវិនិយោគក្នុងវិស័យនេះបន្តកើនឡើងក្នុងអត្រាគួរឲ្យចាប់អារម្មណ៍នៅប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារតែការរឹតត្បិតលើវិនិយោគិនបរទេសត្រូវបានបន្ធូរបន្ថយ និងការកើនឡើងនៃប្រជាជនជីវភាពមធ្យម។ ការងើបឡើងទីផ្សារវៀតណាម ឥណ្ឌូណេស៊ី និងកម្ពុជា បានកំពុងធ្វើកំណែទម្រង់ទីផ្សារអចលនទ្រព្យរបស់ខ្លួនឱ្យកាន់តែទូលំទូលាយសម្រាប់វិនិយោគិនបរទេស និងបានរីកចម្រើនជាបណ្ដើរៗ។
វៀតណាមជាតារារះត្រដែតមួយនៃការវិនិយោគអចលនទ្រព្យ ដោយមានឱកាសរឹងមាំផ្នែកការិយាល័យ លំនៅឋាន និងវិស័យលក់រាយ។ អត្រាកាន់កាប់ការិយាល័យលំដាប់ A នៅទីក្រុងហូជីមិញបានកើនឡើងលើស៩៥% ក្នុងត្រីមាសទី៤ ឆ្នាំ២០១៦ ខណៈការកាន់កាប់លក់រាយនៅក្នុងទីប្រជុំជនរបស់ក្រុងមានលើសពី៩២% ក្នុងគ្រាដូចគ្នានៃឆ្នាំមុន។ លោឃ្រីស ហ្វសសិក (
Chris Fossick) ជានាយកគ្រប់គ្រងក្រុមហ៊ុន JLLនៅសិង្ហបុរីនិងអាស៊ីអាគ្នេយ៍បានឱ្យដឹងថា ក្នុងវិស័យលំនៅឋាន ចំនួនផ្ទះល្វែងថ្មីបានកើនឡើង៤៦% ចាប់ពីឆ្នាំ២០១៥ ដល់២០១៦។
វិស័យអចលនទ្រព្យនៅវៀតណាមបានឈានដល់ដំណាក់កាលថ្មី តាំងពីឆ្នាំ២០១៥។ ការវិនិយោគផ្ទាល់ពីបរទេសនៅប្រទេសវៀតណាមបានកើនឡើងដល់១៥,៨ពាន់លានដុល្លារក្នុងឆ្នាំ២០១៦ ខណៈការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យអចលនទ្រព្យបានឈានដល់ជិត១,៧ពាន់លានដុល្លារនៅចុងឆ្នាំ២០១៦។

គម្រោងអចលទ្រព្យ Inno City នៅប្រទេសមីយ៉ាន់ម៉ា។