តើឧបករណ៍ជាងឈើប្រភេទណាដែលស័ក្តសមនឹងជាងឈើសម័យថ្មី?

តើឧបករណ៍ជាងឈើប្រភេទណាដែលស័ក្តសមនឹងជាងឈើសម័យថ្មី?

ភ្នំពេញ៖ ឧបករណ៍ម៉ូទ័រឈូសឈើ ដើរដោយថាមពលអគ្គិសនីចំនួន ២ប្រភេទ កំពុងពេញនិយមពីសំណាក់  មេជាង និង ជាងឈូសឈើក្នុងវិស័យសំណង់ ដោយម៉ូទ័រឈូសឈើនេះ បានចូលរួមសម្រួល និង សម្រាលដល់ កម្លាំងពលកម្មបានច្រើន។

ផលិតផលម៉ូទ័របច្ចេកវិទ្យាចំនួន ២ប្រភេទនោះ គឺម៉ូទ័រជ្រៀកឈើម៉ាក នីកាថិច ម៉ូឌែល MC586 ដែលមានទំហំ ១.៨សង់ទីម៉ែត្រ  និងមានកម្លាំង ១.០៥០វ៉ាត់ ដែលមានសមត្ថភាពអាចជ្រៀកឈើក្នុងរង្វិលជុំ ៤៩.០០ជុំក្នុងមួយនាទី  និង ម៉ូទ័រឈូសឈើម៉ាក នីកាថិច​ Planer NC196 ដែលមានរង្វិលជុំរហូតដល់ ១៦.០០០ជុំក្នុងមួយនាទី។

ឧបករណ៍ជាងឈើទាំងនេះ ដើរដោយចរន្តអគ្គីសនី ដែលមានលក្ខណះស្តង់ដារអន្តជាតិ ព្រមជាមួយតម្លៃសមរម្យ សម្រាប់អ្នកប្រើប្រាស់សម័យថ្មី។ ម៉ូទ័រជ្រៀកឈើប្រភេទទាំងពីរនេះមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានប្រសិទ្ធិភាពខ្ពស់។

ម៉ូទ័រជ្រៀកឈើ និងឈូសឈើ ម៉ាក នីកាថិចនេះ នាំចូល និងចែកចាយផ្តាច់មុខដោយ  ក្រុមហ៊ុន ម៉េង​ឡេងអ៊ីវគ្រុប (Meng Leang Eav Group)។ 

ក្រុមហ៊ុន ម៉េងឡេងអ៊ីវគ្រុបជាក្រុមហ៊ុនចែកចាយឈានមុខគេមួយនៅក្នុងប្រទេស​កម្ពុជា ជាមួយនឹងឧបករណ៍សំណង់ ឧស្សាហកម្ម និងកសិកម្ម ដែលមានគុណភាពខ្ពស់ ព្រមទាំងគ្រឿងបន្លាស់ម៉ាស៊ីនដែលមានម៉ាកល្បីៗនៅលើពិភពលោក។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនតែមួយគត់ ដែលបាននាំចូលផ្តាច់មុខនូវផលិតម៉ាក NIKATEC របស់ប្រទេសជប៉ុន។

បន្ថែមទៅលើផលិតផលដែលមានគុណភាពខ្ពស់ និងដើម្បីបង្កើនទំនុកចិត្ដដល់អតិថិជន រាល់ការទិញឧបករណ៍ជាងប្រើដោយចរន្តអគ្គិសនី ក្រុមហ៊ុនក៏មានការធានាជូនរយៈពេល ៦ខែទៅលើគ្រឿងបន្លាស់ និងធានារហូតដល់រយៈពេល ៣ឆ្នាំទៅលើសេវាកម្ម៕

ទំនាក់ទំនងព័ត៏មានបន្ថែម៖ 093 956 060
ទំនាក់ទំនងអាគារតាំងបង្ហាញ និងសេវាកម្មជួសជុល៖ 085/086 567 111
ទំនាក់ទំនងលក់បន្៖ត 012 857 597

អត្ថបទដោយ: Rath