ឥណ្ឌាសាងសង់ស្ពានរថភ្លើងខ្ពស់បំផុតក្នុងលោក

យោងតាមរបាយការណ៍មួយដែលចុះផ្សាយនៅគេហទំព័រ Economic Times ឥណ្ឌានឹងមានស្ពានរថភ្លើងខ្ពស់បំផុតមួយនៅលើពិភពលោក។ ការស្ថាបនាស្ពាននេះ ឥឡូវនេះកំពុងស្ថិតនៅក្នុងស្ថានភាពដ៏ពេញលេញ។ ស្ពាននេះនឹងគ្របដណ្តប់លើទន្លេ Chenab នៅក្នុងតំបន់ដែលមានភាពជម្លោះរវាងរដ្ឋចាមូ និងកាស្មៀរ។
វិស្វកម្មដ៏គួរអោយចាប់អារម្មណ៍នេះ ត្រូវបានរចនាឡើងពីអ្នកកុងស៊ុលតង់ជំនាញពីប្រទេសហ្វាំងឡង់ និងអាល្លឺម៉ង់ ដែលបានរចនាស្ពានដើម្បីពង្រីកផ្លូវដែលមានប្រវែង 1,315 គីឡូម៉ែត្រតាមបណ្តោយច្រាំងទន្លេ Chenab។ ស្ពាននេះនឹងមានកំពស់ 359 ម៉ែត្រដែលអាចធ្វើឱ្យវាខ្ពស់ជាងប៉មអេហ្វអេលនៅប្រទេសបារាំងរហូតដល់ 35 ម៉ែត្រ។
ស្ពាននេះត្រូវបានគេកំណត់ថាជាស្ពានដ៏អស្ចារ្យ និងជាវិស្វកម្មដ៏អស្ចារ្យមូយនៃពិភពលោក នេះបើយោងតាមវិស្វករជំនាញផ្លូវដែកលោក B B S Tomar ដែលបានចូលរួមនៅក្នុងគម្រោងនេះ ដែលត្រូវបានដកស្រង់ដោយកាសែត Economic Times ។ ស្ពាននេះនឹងបង្កើតបានជាបណ្តាញដ៏សំខាន់ដែលមានប្រវែង 111 គីឡូម៉ែត្រលាតសន្ធឹងរវាង Katra និង Banihal ដែលជាផ្នែកមួយនៃតំបន់ Udhampur-Srinagar-Baramulla នៃគម្រោងផ្លូវរថភ្លើងកាស្មៀ។
កាលពីមុន តំបន់ភូមិសាស្ត្រនេះ មិនអាចចូលទៅដល់បានទេ បើយោងតាមរបាយការណ៍របស់ Economic Times ។ គម្រោងដ៏ធំនេះក៏នឹងមានផលប៉ះពាល់បន្ថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ផងដែរ ដោយសារតែក្រុមហ៊ុនផ្លូវដែកត្រូវបង្កើតផ្លូវប្រវែង 22 គីឡូម៉ែត្រទៀតជាផ្លូវចូលសម្រាប់ការសាងសង់ស្ពាននេះ។
អត្ថបទដោយ:
Vutha


