ស្តេចប្រដាល់ Pacquiao គ្រោងសាងសង់មជ្ឈមណ្ឌលសុខភាពដ៏ធំលំដាប់ពិភពលោក

Manny Pacquiao ដែលជាស្តេចប្រដាល់លំដាប់ពិភពលោក គ្រោងនឹងសាងសង់មជ្ឈមណ្ឌលសុខភាពដ៏ធំលំដាប់ពិភពលោកមួយ សម្រាប់ប្រជាជនក្រីក្រ នៅក្នុងទីក្រុង General Santos នៃប្រទេស ហ្វីលីពីន ដែលជាទីកន្លែងកំណើតរបស់លោក។
គម្រោងមួយនេះមានឈ្មោះថា Manny Pacquiao Medical Center ដែលនឹងរចនាឡើងជាអគារដ៏គួរឱ្យទាក់ទាញ ប្រៀបបានទៅនឹងសណ្ឋាគារលំដាប់ផ្កាយផុតលេខ។ កត្តាដែលជម្រុញឱ្យស្តេចប្រដាល់ Pacquiao សម្រេចដាក់ចេញគម្រោងសាងសង់ដ៏ធំនេះ ព្រោះលោកសម្លឹងឃើញពីភាពលំបាករបស់ប្រជាជនក្រីក្រក្នុងស្រុកកំណើតរបស់លោក នៅពេលមានជំងឺម្តងៗ។ ដោយឡែកការចំណាយទៅលើគម្រោងនេះ ពុំទាន់ត្រូវបានបង្ហើបឲ្យដឹងនៅឡើយទេ។
គួរបញ្ជាក់ថា Manny Pacquiao ជាបុគ្គលមួយរូបដែលមានប្រាក់ប្រមាណ ៦៧.៤លានដុល្លារអាមេរិក។ មិនតែប៉ុណ្ណោះលោកតែងតែជួយទុក្ខធុរៈអ្នកជិតខ្លួនជារឿយៗ។ ជាក់ស្តែង លោកក៏ធ្លាប់បានសាងសង់ផ្ទះជាច្រើនខ្នងជូនប្រជាពលរដ្ឋហ្វីលីពីនដែលមានជីភាពទាល់ក្រផងដែរ៕