UNIDO នឹងជំរុញឲ្យធនាគារអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) គាំទ្រគម្រោងអភិវឌ្ឍន៍នៅកម្ពុជា

UNIDO នឹងជំរុញឲ្យធនាគារអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) គាំទ្រគម្រោងអភិវឌ្ឍន៍នៅកម្ពុជា

អង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ(UNIDO)នឹងជួយជំរុញឲ្យ ធនាគារអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ឲ្យគាំទ្រនិងជួយសម្រួលដល់ការអភិវឌ្ឍន៏លើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងកម្ពុជា។

ការលើកឡើងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងប្រធានអង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិនៅប្រទេសហុងគ្រី។

លោក លី​ យ៉ុងអគ្គនាយក​ អង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ(UNIDO) នឹងជួយដល់កម្ពុជាក្នុងការសម្របសម្រួលដើម្បីសាងសង់ព្រលានយន្តហោះ​ ផ្លូវល្បឿនលឿន ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធដែលទាំងអស់នេះជាសរសៃរឈាមក្នុងការសេដ្ឋកិច្ចរបស់កម្ពុជា។

ប្រទេសកម្ពុជានាពេលថ្មីៗនេះកំពុងមានការអភិវឌ្ឍទ្វេដងដែលកម្ពុជាកំពុងទទួលបានការវិនិយោគពីសហក្រិន អ្នកវិនិយោគិនមកពីក្រៅប្រទេសជាច្រើនដែលបានបណ្តាក់ទុនលើវិស័យសំណង់ ឧស្សាហកម្ម សិប្បកម្ម និងពហុវិស័យជាច្រើន។​បច្ចុប្បន្នកម្ពុជាកំពុងសាងសង់ផ្លូវល្បឿនលឿននិងផ្លូវមួយចំនួនបានបញ្ចប់ការសាងសង់ច្រើនមកហើយ ការជុសជុលផ្លូវដែក និងកសាងព្រលានយន្តហោះថ្មីក្នុងកម្ពុជា។

លោកប្រធាន អង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិបានជម្រាបជូន សម្តេចតេជោ ថា UNIDO និងបន្តដើរតួនាទីជួយការអភិវឌ្ឍន៏នៅកម្ពុជា។ លោកបានបន្ថែមថា៖​ «នៅឆ្នាំក្រោយលោកគ្រោងនឹងធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសនឹងជំរុញឲ្យមានការគាំទ្រពីប្រទេសចិនពិសេសខេត្តសិនជិនតែម្តង ដើម្បីផ្សាភ្ជាប់ជាមួយនិងការអភិវឌ្ឍកម្ពុជា»។

សម្តេចតេជោហ៊ុនសែនបានស្នើអោយអង្គការ UNIDO បន្តជួយដល់គម្រោងអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចបានមានប្រសាសន៏ថា៖« កម្ពុជាមានការអភិវឌ្ឍច្រើនឡើងៗហើយតម្រូវការរបស់កម្ពុជាត្រូវតែផ្តល់អាទិភាពជាពិសេស មិនត្រឹមតែការគ្រប់គ្រងទឹកកង្វក់ទេគឺវិស័យអគ្គីសនី​ដែលកំពុងមានតម្រូវការខ្លាំង»។

គូសបញ្ចាក់ថាប្រទេសកម្ពុជាមានព្រលានយន្តហោះដែលកំពុងដំណើរការចំនួន៣កន្លែងគឺទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាបហើយកម្ពុជានិងគ្រោងសាងសង់អាកាសយាន្តដ្ឋានខ្លូនបន្តទៀតនៅក្នុងទឹកដីខេត្តកណ្តាល។ ដោយឡែក ផ្លូវរថភ្លើងនៅក្នុងប្រទេសកម្ពុជាមានចំនួន២ខ្សែសម្រាប់បម្រើលើផ្នែកទេសចរណ៍និងដឹកទំនិញ៕

 

អត្ថបទដោយ: Oudom