ម្ចាស់អាជីវកម្មគួរដឹង គន្លឹះ ៦ជំហាន ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែប្រសើរឡើង

ម្ចាស់អាជីវកម្មគួរដឹង គន្លឹះ ៦ជំហាន ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែប្រសើរឡើង

ភ្នំពេញ៖ ក្រុមហ៊ុន Action Coach នឹងរៀបចំវេទិកាសិក្ខាសាលាមួយ ស្តីពី ៦ជំហាន ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែប្រសើរឡើង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីជួយដោះស្រាយរាល់បញ្ហារបស់ម្ចាស់អាជីវកម្ម។

លោក ស៊ឺ សុភក្តិ អគ្គនាយកក្រុមហ៊ុន AGB Consulting និងជាគ្រូបង្វឹកអាជីវកម្មនៃក្រុមហ៊ុន Action Coach បានប្រាប់ KHB Media ថា លោកនឹងរៀបចំសិក្ខាសាលាមួយស្តីពី ៦ជំហាន ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែប្រសើរឡើង សម្រាប់ជួយស្វែងរកគន្លឹះលើការពង្រឹងអាជីវកម្មរបស់ក្រុមហ៊ុនទទួលបានប្រសិទ្ធភាព។

ក្នុងសិក្ខាសាលានេះ លោក ស៊ឺ សុភក្តិ នឹងជួយចង្អុលបង្ហាញផ្លូវ ឱ្យម្ចាស់អាជីវកម្មទាំងអស់យល់ដឹងពីរបៀបបង្កើតលុយ បង្កើតពេលវេលា និងបង្កើតក្រុមការងារដ៏រឹងមាំមួយ សម្រាប់ជំរុញឱ្យក្រុមហ៊ុនលូតលាស់យ៉ាងឆាប់រហ័ស។

នៅក្នុងវេទិកាសិក្ខាសាលាស្តីពី«៦ជំហាន ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែប្រសើរឡើង» នេះ រួមាន៖

១-ការបង្កើតមូលដ្ឋានគ្រឹះអាជីវកម្មឱ្យរឹងមាំ៖ អាជីវកម្មដែលរីកចម្រើនលូតលាស់បានល្អ និងយូរអង្វែង ដោយសារតែមានគ្រឹះរឹងមាំ។ ជាមួយនឹងការកសាងគ្រឹះអាជីវកម្ម គឺមានមូលដ្ឋានគ្រឹះចំនួន ៤យ៉ាង ដែលនឹងបង្ហាញនៅក្នុងសិក្ខាសាលានោះតែម្តង។

២-ការបង្កើតលុយ៖ តើធ្វើយ៉ាងណា ដើម្បីឱ្យម្ចាស់អាជីវកម្មបង្កើតលុយ? ជាមួយគ្នានោះ ដើម្បីឱ្យម្ចាស់អាជីវកម្មបង្កើតលុយបាន គឺមានវិធានចំនួន​៥ ដែលទាក់ទងទៅនឹងទីផ្សារ និងការលក់ប្រកបដោយប្រសិទ្ធភាព។

៣-ការ​បង្កើតប្រព័ន្ធគ្រប់គ្រងអាជីវកម្ម៖ តើធ្វើយ៉ាងណា ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងអាជីវកម្មប្រកបដោយប្រសិទ្ធភាព ឱ្យម្ចាស់អាជីវកម្មមានពេលវេលាកាន់តែច្រើន? ធម្មតាម្ចាស់អាជីវកម្ម គឺមានការមមារញឹក ខ្វះខាតពេលវេលា ដោយសារតែមិនមានប្រព័ន្ធគ្រប់គ្រង ដែលធ្វើពួកគេប្រើពេលវេលាច្រើននៅក្នុងការគ្រប់គ្រងអាជីវកម្ម។

៤-ការគ្រប់គ្រងបុគ្គលិក៖ ម្ចាស់អាជីវកម្ម តែងតែមានបញ្ហាប្រឈមក្នុងការគ្រប់គ្រងបុគ្គលិក ឱ្យមានប្រសិទ្ធភាព។​ នៅក្នុងករណីនេះ នឹងលើកយកចំណុច ៦យ៉ាង ដើម្បីធ្វើយ៉ាងណាឱ្យបុគ្កលិកមានភាពខ្លាំង មានសមត្ថភាពក្នុងការធ្វើការប្រកបដោយប្រសិទ្ធភាព។

៥-បង្កើតបាននូវឧត្តមប្រយោជន៍៖ នៅក្នុងចំណុចនេះ ម្ចាស់អាជីវកម្មត្រូវធ្វើយ៉ាងណា ដើម្បីបង្កើតឱ្យបាន (១+១=៤) នៅក្នុងអាជីវកម្មរបស់លោកអ្នក។ ដូច្នេះ វាគ្មិននឹងបង្ហាញជូននៅក្នុងសិក្ខាសាលានោះផងដែរ។

៦-លទ្ធផលការងារ៖ លទ្ធផលនេះ គឺបានមកពីការទទួលបានពីជំហានទាំង៥ ខាងលើរបស់ម្ចាស់អាជីវកម្ម បានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ដំណើរការក្រុមហ៊ុននីមួយៗ។

វេទិកាសិក្ខាសាលានេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅ សណ្ឋាគារ Orussey One Boutique Hotel វេលាម៉ោង ៨:៣០ នាទីព្រឹក រហូតដល់ម៉ោង ១២:០០ រសៀល ក្នុងតម្លៃ $៣០/នាក់។

ដូច្នេះ បើសិនជាម្ចាស់អាជីវកម្មទាំងអស់ មានចំណាប់អារម្មណ៍ចូលរួមក្នុងសិក្ខាសាលាស្តីអំពី ៦ជំហាន ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែប្រសើរឡើងនេះ និងចង់ឱ្យអាជីវកម្មរបស់លោកអ្នកកាន់តែរឹងមាំកាន់តែខ្លាំង ចូលរួមជាមួយនឹងលោក ស៊ឺ សុភក្តិ ដែលជាគ្រូបង្វឹកផ្ទាល់លើជំនាញអាជីវកម្មនេះ។

សម្រាប់ការចុះឈ្មោះចូលរួម៖០១២ ២២៥ ៧៨៨/ ០៩៨ ២២៥ ៧៨៨/ ០៩២ ១២២​ ៥៩០៕

អត្ថបទដោយ: Rath