ចិនសាងសង់អាកាសយានដ្ឋានធំបំផុតលើលោក

ចិនសាងសង់អាកាសយានដ្ឋានធំបំផុតលើលោក
យោង​តាម​​គេហទំព័រ balance.com នៅ​ពេល​សំណង់​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េកាំង (Beijing Daxing International Airport ) ​​ត្រូវបាន​បញ្ចប់​រួចរាល់​ អាកាសយានដ្ឋាន​ដ៏មហិមា​មួយ​នេះ​នឹង​​វ៉ា​​ដាច់អាកាសយានដ្ឋាន Al Maktoum នៃ​ទីក្រុង​ឌូបៃ ទាំងលើ​​តម្លៃ​សាងសង់ ទំហំ​​ ​អ្នកដំណើរ​ និង​យន្តហោះ។ យោង​តាម​សារព័ត៌មាន Reuters បាន​ឱ្យ​ដឹង​ថា អកាសយានដ្ឋានមួយនេះ ​នឹង​ជួយបន្ថយ​សម្ពាធ​លើ​អាកាស​យានដ្ឋាន​អន្តរជាតិ​ដែល​មាន​ស្រាប់នៅ​​ក្នុង​​ទីក្រុង​ប៉េកាំង ដែលទៅ​​ភាគ​ឦសាន​​​ប៉េកាំង ហើយ​បច្ចុប្បន្ន​វា​​មាន​​​ចំណុះ​អ្នកដំណើរ​​​ច្រើន​បំផុត​លំដាប់​ទី២​ក្នុង​លោក ដែល​បាន​បើក​ស្ថានីយ​​តម្លៃ៣.៦​ ពាន់​លានដុល្លារ​ក្នុង​ឆ្នាំ២០០៨ មុន​ពេល​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​ក្ដៅ​ប៉េកាំង។ ដំណាក់កាល​ដំបូង​នៃ​ព្រលាន​យន្តហោះ​នេះ​ត្រូវ​បាន​បញ្ចប់​ជាស្ថាពរ ចំ​ពេល​​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ឆ្នាំ២០០៨។ យោង​តាម​មជ្ឈមណ្ឌល​អាកាសចរណ៍​ព្រលាន​យន្តហោះ​ថ្មី​នេះ ​នឹង​មាន​បេតុង១,៦លាន​ម៉ែត្រ​គីប ដែក​ចំនួន៥២.០០០តោន និង​មាន​ប្រវែង​សរុប៤៧គីឡូម៉ែត្រ​ក្រឡា រួម​ទាំង​ផ្លូវ​យន្តហោះ​រត់ជាច្រើន។ វា​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​​មាន​​អ្នកដំណើរ៤៥លាន នាក់​ក្នុង​មួយ​ឆ្នាំ ជាមួយ​នឹង​​​សមត្ថភាព​ផ្ទុក​រហូត​ដល់១០០លាននាក់។ ឧស្សាហកម្ម​សំណង់​​សកល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ដល់១០,៥ទ្រីលាន (​ពាន់​ពាន់​លាន)​ដុល្លារ នៅត្រឹមឆ្នាំ២០២៣។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​ដែល​ចេញ​ផ្សាយ​​ក្នុង​​គេហទំព័រ prnewswire.com ​ហើយ​តម្លៃ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​​ក្នុង​កំណើនប្រចាំឆ្នាំ៤,២% ពី​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២៣។ តាមរយៈ​របាយការណ៍​១០ដប់ភាគនេះ យើង​នឹង​រកមើល​​គម្រោង​សាងសង់​ធំ​បំផុត​មួយ​ចំនួន (យោង​តាម Thebalance.com) ដែល​កំពុង​ដំណើរការ​នា​ពេល​បច្ចុប្បន្ន​នេះ។    
អត្ថបទដោយ: Vutha