Sellafield នៅអង់គ្លេសជារោងចក្រនុយក្លេអ៊ែរធំបំផុតលើលោក

យោងតាមគេហទំព័រ thebalance.com តំបន់នេះគ្របដណ្ដប់លើផ្ទៃដីជាង៧០០អា និងជាកន្លែងកែច្នៃឥន្ធនៈនុយក្លេអ៊ែរជាចម្បងរបស់ចក្រភពអង់គ្លេស។ យោងតាមទស្សនាវដ្ដី Wired រោងចក្រ Sellafield ជាកន្លែងស្តុកកាកសំណល់នុយក្លេអ៊ែរ៨០% របស់ចក្រភពអង់គ្លេស និងជាបណ្តុំអគារដែលមានគ្រោះថ្នាក់បំផុតនៅក្នុងពិភពលោក។ តម្លៃសាងសង់នៃរោងចក្រនេះលើសពី១៥ពាន់លានដុល្លារ។ មុខងារចម្បងនៃកន្លែងដ៏សម្បើមមួយនេះ គឺការកែច្នៃឡើងវិញនូវសារធាតុ Magnox ដែលជាឥន្ធនៈនុយក្លេអ៊ែរម្យ៉ាងពីស្ថានីយថាមពលនុយក្លេអ៊ែរនានារបស់អង់គ្លេស។ យ៉ាងណាក៏ដោយ រោងចក្រនេះមានក្រុមអ្នករិះគន់មួយចំនួន ជាពិសេសការបោះពុម្ពផ្សាយថ្មីៗរបស់ក្រុមអ្នកវិទ្យាសាស្ត្រដែលត្រូវបានគេឲ្យតម្លៃខ្លាំង ដែលបានអះអាងថាជា "ល្អាងដ៏អាថ៌កំបាំង" និងប្រឈមខ្ពស់បំផុតទៅនឹងគ្រោះថ្នាក់នៃការផ្ទុះផ្សេងៗ ហើយទស្សនាវដ្ដី Wired ចាត់ទុកវាជារោងចក្រនុយក្លេអ៊ែរដ៏គ្រោះថ្នាក់បំផុតក្នុងលោកនេះ ដោយអះអាងថា ក្រុមហ៊ុនគ្រប់គ្រងរោងចក្រ Sellafield នេះកំពុងមានជម្លោះ។ ឧស្សាហកម្មសំណង់សកលត្រូវបានគេរំពឹងថានឹងកើនឡើងដល់១០,៥ទ្រីលាន (ពាន់ពាន់លាន)ដុល្លារ នៅត្រឹមឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយក្នុងគេហទំព័រ prnewswire.com ហើយតម្លៃត្រូវបានព្យាករណ៍ថានឹងកើនក្នុងកំណើនប្រចាំឆ្នាំ៤,២% ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។ តាមរយៈរបាយការណ៍១០ដប់ភាគនេះ យើងនឹងរកមើលគម្រោងសាងសង់ធំបំផុតមួយចំនួន (យោងតាម Thebalance.com) ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ។