បុរីធីវីស្តានឹងបញ្ចប់ការលក់គម្រោងទី៥នៅឆ្នាំ២០២១

បុរីធីវីស្តា និងសម្រេចបញ្ចប់ការលក់គម្រោង ទី៥របស់ខ្លួននៅពាក់កណ្តាលឆ្នាំ២០២១មុខនេះក្រោយពីលទ្ធផលនៃការលក់សម្រេចបាន ៦៥ភាគរយ។
គម្រោងទី៥របស់បុរីធីវីស្តាដែលគ្រោងបញ្ចប់ការលក់ទាំងស្រុងនៅក្នុងឆ្នាំខាងមុខនេះក្រោយពីការលក់នៅសល់ត្រឹមតែ៣៥ ភាគ រយ ហើយការលក់ដំណើរជាធម្មតានៅឡើយមិនមានការប្រែប្រួលនោះទេ។នេះបើតាមការការឱ្យដឹងពីអ្នកចាត់ការទូទៅរបស់បុរីធីវីស្តា។
គួររំលឹកថា បុរីធីវីស្តា មានលំនៅឋានសរុបមាន១៦៥ ល្វែង ដោយចែកចេញជា ២ ប្រភេ ទ ប្រភេទផ្ទះ អាជីវកម្ម និងប្រភេទផ្ទះវីឡាកូនកាត់ដោយ ផ្ទះអាជីវកម្ម ៖ ទំហំ 4.3m X 16m , មាន 3ជាន់, 5 បន្ទប់គេង និង 6 បន្ទប់ទឹក! ផ្ទះវីឡា៖ ទំហំ 5.7m X 12.5m, មាន 3 ជាន់, 4 បន្ទប់គេង, 5 បន្ទប់ទឹក)ហើយ លំនៅឋានទាំងអស់នោះ ត្រូវបានសាងសង់លើផ្ទៃដីចំនួន ២ហិកតា។
លោក កូយសីហា ប្រធានផ្នែកលក់ និងអ្នកចាត់ការទូទៅបុរីធីវីស្តា បាននិយាយថា បច្ចុប្បន្នបុរីបានលក់ជូនអតិថិជនអស់ចំនួន៦៥ភាគរយហើយ ហើយបុរី គឺមានការលក់ជូនអតិថិជនជារៀងរាល់ថ្ងៃ និងមានដំណើរការយ៉ាងសកម្មបំផុត។
លោកសីហា មានប្រសាសន៍ថា៖« បរិមាណលក់ចំនួន៣៥ភាគរយនៃចំនួនផ្ទះទាំងអស់នោះគឺបុរីនិងធ្វើការលកឱ្យអស់ទាំងស្រុងនៅពាក់កណ្តាលឆ្នាំ២០២១ ដើម្បីបន្តការសាង សង់គម្រោងទី៦បន្ថែមទៀតដោយគម្រោងបន្ទាប់គឺមានការកើនឡើងបន្ថែមទៀតនូវ ទំហំចំនួនផ្ទះ និងតម្លៃជាពិសេស។»
លោកបន្តថា៖«ការដាក់ផែនការបញ្ចប់គម្រោងទី៥នៅឆ្នាំខាងក្រោយនេះ គឺដោយសារកត្តាមួយចំនួន គឺ គុណភាព តម្លៃសមរម្យ និងស្ថិតនៅតំបន់អភិវឌ្ឍន៍ខ្ពស់ដែលមានទីតាំងនៅផ្លូវ៦០ម៉ែត្រ។»
លោកប្រធានចាត់ការទូទៅរបស់បុរីធីវីស្តាបានបញ្ជាក់ថា៖« លក្ខណៈពិសេសរបស់លំនៅឋានដែលបុរីបានសាងសង់គឺអតិថិជនអាចគ្រប់រូបអាចប្រកបអាជីវកម្មបានយ៉ាងងាយស្រួល និងមានទីធ្លាធំទូលាយ។ គ្រប់លំនៅឋាន ដែលអតិថិជនទិញហើយលក់វិញមិនបង្កការខាតបង់នោះទេ។»
សូមជម្រាបថាគម្រោងទី៥របស់បុរី ដែលស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ( ព្រៃស) ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញដែលជាចំណុចប្រសព្វនៃផ្លូវ២០ម៉ែត្រ ផ្លូវ៥០ម៉ែត្រ និង៦០ម៉ែត្រ៕