ចុបៃស៍ II (Jubail II)៖ គម្រោងវិស្វកម្មសំណង់ស៊ីវិលធំបំផុតក្នុងលោក

ចុបៃស៍ II (Jubail II)៖ គម្រោងវិស្វកម្មសំណង់ស៊ីវិលធំបំផុតក្នុងលោក
ទីក្រុង​ឧស្សាហកម្ម​ចុបៃល៍ (Jubail Industrial City) ត្រូវ​បាន​សាងសង់​ដំបូង​កាលពី​ជាង៣០ឆ្នាំ​មុន​ ប៉ុន្តែ​ឥឡូវនេះ​វា​ត្រូវ​បាន​​​ពង្រីក​ទំហំ​ទ្វេដង។ ក្រុមហ៊ុន​វិស្វកម្ម Bechtel បាន​គ្រប់គ្រង​គម្រោង​ចុបៃស៍ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​ភាគ​ខាង​កើត នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ចាប់ តាំង​ពី​វា​បាន​​បង្កើត​នៅ​ពាក់​កណ្ដាល​ទសវត្ស​ឆ្នាំ១៩៧០។ ក្រោយមក​គណៈកម្មការ​ក្រុង​ចុបែស៍ និង​ក្រុង​យានប៊ុ (Yanbu) បាន​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​នេះ​គ្រប់គ្រង​គម្រោង​ចុបៃស៍ II ក្នុង​​ការពង្រីក​តំបន់​ឧស្សាហកម្ម​ និង​លំនៅឋាន​របស់​ទីក្រុង​តម្លៃ១១ពាន់ លានដុល្លារ (២០០៦ - ២០១៦)។ គម្រោង​នេះ​ត្រូវ​បាន​ពង្រីក​៥ឆ្នាំ​បន្ថែម​ទៀត​នៅ​ឆ្នាំ២០១៦ ដែល​ការងារ​របស់​ក្រុមហ៊ុន Bechtel ផ្លោត​លើ​ការ​ផ្ដល់​កន្លែង​ស្នាក់ នៅ និង​កន្លែង​អប់រំ រួមមាន​សាកលវិទ្យាល័យ​បៃតង​របស់​និស្សិត១៨.០០០នាក់ ព្រមទាំង​ផ្លូវថ្នល់ ស្ពាន មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ និង​​រោងចក្យថាមពល​ទឹក និង​កាកសំណល់។ គម្រោង​នេះ​នឹង​បង្កើន​ទំហំ​​​ទីក្រុង​ឧស្សាហកម្ម​ចុបៃស៍​ទ្វេដង ដល់៦.២០០ហិតា។ យោង​តាម PROJECTENGINEER.NET  គម្រោងពង្រីកនេះ ​​​ធ្វើ​ឱ្យ​ចុបៃស៍ II​ ក្លាយ​ជា​គម្រោង​វិស្វកម្ម​ស៊ីវិល​​ធំ​បំផុត​​ក្នុង​លោក។  
អត្ថបទដោយ: Vutha