ម៉ូទ័រស្វានឥតខ្សែដើរដោយថាមពលថ្មអគ្គិសនី ជាឧបករណ៍ជាងដ៏ជំនាញ ផ្តល់នូវសុវត្ថិភាពដល់អ្នកប្រើប្រាស់

ម៉ូទ័រស្វានឥតខ្សែដើរដោយថាមពលថ្មអគ្គិសនី ជាឧបករណ៍ជាងដ៏ជំនាញ ផ្តល់នូវសុវត្ថិភាពដល់អ្នកប្រើប្រាស់

ភ្នំពេញ៖ ម៉ូទ័រស្វានសាកថ្ម ឬ​ ឥតខ្សែ ដើរដោយថាមពលថ្មអគ្គិសនីម៉ាកនីកាថិច (NIKATEC) គឺជាឧបករណ៍ជាងដ៏ជំនាញក្នុងការដ្ឋានសាងសង និងការប្រើប្រាស់តាមតម្រូវការនានា ដោយម៉ូទ័រស្វាននេះ ផ្តល់នូវភាពងាយស្រួល ចំណេញពេលវេលា ថវិកា មានគុណភាព និងសុវត្ថិភាពខ្ពស់។

តាមការបញ្ជាក់របស់លោក តាន់ លីវណ្ណ អ្នកឯកទេសផលិតផលនីកាថិច នៃក្រុមហ៊ុន ម៉េងឡេងអ៊ីវគ្រុប បានឱ្យដឹថា ម៉ូទ័រស្វានសាកថ្មម៉ាកនីកាថិច (NIKATEC) ជាប្រភេទម៉ូទ័រឥតខ្សែដើរដោយថាមពលថ្មអគ្គិសនី ដែលមានសមត្ថភាពជួយសម្រួលការងារ ជំនួសកម្លាំងពលកម្មមនុស្សទ្វេរដងក្នុងស្វានដែកទំហំ ១០លី ឈើទំហំ ២០លី និងការមួលវីស ប្រកដោយសុវត្ថិភាពដល់អ្នកប្រើប្រាស់។

លោកបង្ហាញថា ម៉ូទ័រស្វានសាកថ្ម ម៉ាកនីកាថិចនេះ មានទំហំ ៣ប្រភេទ សម្រាប់ការជ្រើសរើស ប្រភេទទី១ ទំហំ ២១វ៉ុល មានសមត្ថភាពអាចស្វានរហូតដល់ ១.២៥០ជុំ ក្នុងមួយនាទី និងមានភាពងាយស្រួលក្នុងប្រើប្រាស់។ ចំណែកឯ ប្រភេទទី២ គឺមានទំហំ ១២វ៉ុល អាចស្វានបាន ៩០០ជុំក្នុងមួយនាទី ហើយសម្រាប់ប្រភេទទី៣ ជាម៉ូទ័រខ្នាតតូច មានទំហំ ៤វ៉ុល មានសមត្ថភាពមួលវីស ​និងសម្រាប់ប្រើប្រាស់នៅទីខ្ពស់ ដើម្បីជៀសវាងពីហានិភ័យនានា។

ដើម្បីប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងចំណេញពេលវេលា ម៉ូទ័រស្វានសាកថ្មនីកាថិច មានបំពាក់អំពូល LED ទំនើប នៅក្បែរផ្លែស្វាន ក្នុងការបំភ្លឺទីតាំងស្វានយ៉ាងត្រឹមត្រូវនៅតំបន់ចង្អៀត ឬងងឹតជាដើម។

បន្ថែមទៅលើផលិតផល ដែលមានគុណភាពខ្ពស់ ក្រុមហ៊ុនមានការធានាជូនទៅលើគ្រឿងបន្លាស់រយៈពេល ៦ខែ និង ១ឆ្នាំ ទៅតាមប្រភេទផលិតផលដោយធានាជូនទៅលើសេវាកម្មជួសជុលរយៈពេល ៣ឆ្នាំ។

ផលិតផលនីកាថិច (NIKATEC) គឺជាម៉ាកយីហោ ដែលបង្កើតឡើង ដើម្បីផ្តល់នូ​វផលិតផល មានគុណភាពខ្ពស់ លក្ខណះស្តង់ដាអន្តជាតិ ជាមួយតំលៃសមរម្យ សំរាប់អ្នកប្រើប្រាស់សម័យថ្មី ដោយផ្តោតទៅលើភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានប្រសិទ្ធភាពខ្ពស់។

សូមជម្រាបថា បច្ចុប្បន្ន ផលិតម៉ាកនីកាថិច (NIKATEC) ត្រូវបាននាំចូលផ្តាច់មុខដោយក្រុមហ៊ុន ម៉េងឡេងអ៊ីវគ្រុប ជាក្រុមហ៊ុនចែកចាយឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងឧបករណ៍សំណង់ ឧស្សាហកម្ម និងកសិកម្ម ដែលមានគុណភាពខ្ពស់ ព្រមទាំងគ្រឿងបន្លាស់ម៉ាស៊ីនដែលមានម៉ាកល្បីៗនៅលើពិភពលោក៕

ទំនាក់ទំនងពត៏មានបន្ថែម ០៩៣ ៩៥៦ ០៦០

ទំនាក់ទំនងអាគារតាំងបង្ហាញនិងសេវាកម្មជួសជុល ០៨៥/០៨៦ ៥៦៧ ១១១

ទំនាក់ទំនងលក់បន្ត ០១២ ៨៥៧ ៥៩៧  

 

 

 

អត្ថបទដោយ: Rath