ក្រុងយ៉ាងហ្គូនទាក់ទាញការវិនិយោគខ្លាំង

ក្រុងយ៉ាងហ្គូនទាក់ទាញការវិនិយោគខ្លាំង

យោង​តាម​គេហទំព័រ Construction Index ក្រុមហ៊ុន​ Bouygues និងក្រុមហ៊ុនTaisei បាន​ឈ្នះ​​សិទ្ធិ​ក្នុង​ការ​ផ្ដល់​ការងារ​សាងសង់​ សម្រាប់​គម្រោង​ធំ​​ពីរ​នៅ​​ភាគ​​អាស៊ីអាគ្នេយ៍ នៃ​ប្រទេស​មីយ៉ាន់ម៉ា។ គម្រោង​សាងសង់​ខ្នាត​ធំ​ទាំងពីរ​នេះ មាន​តម្លៃ​សរុប​ជាង៤០០លាន​ដុល្លារ​អាមេរិក។ វា​​ជា​​​គម្រោង​​អភិវឌ្ឍន៍​ចម្រុះ​មួយ​ហៅថា Yoma Central និង​ការ​បង្កើត​សណ្ឋាគារ Peninsula ដែល​នឹង​​ប្រែក្លាយ​មុខមាត់​ថ្មី​មួយ ​នៃ​អតីត​ការិយាល័យ​ផ្លូវដែក​មួយ​នេះ​​ នៅ​ក្នុង​ទីក្រុង​យ៉ាងហ្គូន។ v យោង​តាម Construction Index ​បាន​ឱ្យ​ដឹង​ថា គម្រោង​ទាំងនេះ​ស្ថិត​នៅ​តំបន់​មួយ​​លើ​ផ្ទៃដី​ប្រហែល១០ហិចតា នៅ​កណ្ដាល​ទីក្រុង​យ៉ាំងហ្គោន។ តំបន់​ទីប្រជុំជន​មួយ​​​នេះ​ត្រូវ​បាន​អភិវឌ្ឍ ដោយ​ក្រុមហ៊ុន Yoma Strategic Holdings ក្រុមហ៊ុន Hongkong & Shanghai Hotels និង​ក្រុមហ៊ុនFMI​​។ គម្រោង​ The Yoma Central ត្រូវ​បាន​ចុះ​កិច្ច​សន្យា​ដោយ​ក្រុមហ៊ុន BTJV Myanmar ដែល​ជា​ការ​​វិនិយោគ​រួម​ ​រវាង​ក្រុមហ៊ុន Bouygues ​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ Dragages Singapore និង​ក្រុមហ៊ុន Taisei របស់​ជប៉ុន។ សណ្ឋាគារ Peninsula នឹង​ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន BYMA ដែល​ជា​ការ​វិនិយោគ​រួម​​គ្នា ​រវាង​ក្រុមហ៊ុន Dragages Singapore និង​​ក្រុមហ៊ុន Yoma Strategic។ ការអភិវឌ្ឍន៍៤០០លាន​ដុល្លារ​​នេះ​​នឹង​​តម្រូវឲ្យ​មាន​​កិច្ចសន្យា​បន្ថែម​ទៀត​​ រួមមាន៖ ការងារ​សំណង់​ស៊ីវិល រចនាសម្ព័ន្ធ ស្ថាបត្យកម្ម មេកានិច អគ្គិសនី ទឹក និង​បេតិកភណ្ឌ។ យោង​តាម​​គេហទំព័រ Construction Index នាយក​ប្រតិបត្តិ​​ក្រុមហ៊ុនYoma Strategic លោក Cyrus Pun បាន​​​និយាយ​ អំពី​បទពិសោធន៍​របស់​ពួកគេ​នៅ​ក្នុង​​ឧស្សាហកម្ម​​សំណងនេះ។

អត្ថបទដោយ: Vutha