អាជ្ញាធរអប្សរាប្រកាសឱ្យអ្នកទិញដីលើផ្លូវ 60 ទៅពិនិត្យក្បាលដីរបស់ខ្លួន

អាជ្ញាធរអប្សរាប្រកាសឱ្យអ្នកទិញដីលើផ្លូវ 60 ទៅពិនិត្យក្បាលដីរបស់ខ្លួន
ដើម្បីជៀសវាការការទិញដីជាន់លើដីរបស់រដ្ឋ អាជ្ញាធរអប្សរា ប្រកាសឱ្យអ្នកទិញដីលើផ្លូវ60 ឬតំបន់អង្គរឃ្យូងយូរ ទៅពិនិត្យ​បញ្ជីក្បាលដីរៀងៗខ្លួន ជៀសវាងការរឹបអូសនាំឱ្យខាងបង់ប្រយោជន៍។ ខ្លឹមសារនៃសេចក្តីប្រកាសពត៌មាន របស់អាជ្ញាធរអប្សរាបានលើកឡើងថា កាលពីសប្តាហ៍មុននេះក្រុមការងារចម្រុះ ដែល​មាន​សមាសភាពចូលរួមពីសាលាខេត្តសៀមរាប សាលាក្រុងសៀមរាប មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង​សុរិយោដីខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាបានចុះកំណត់ព្រំដី និងបោះបង្គោលព្រំដី រវាងក្បាលដីរបស់​រដ្ឋដែល​គ្រប់​គ្រង​ដោយអាជ្ញាធរអប្សរា ជាមួយនឹងក្បាលដីលេខ 4985 របស់ឈ្មោះ លី អ៊ំអេង ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៅចណុចផ្លូវ60 ឬអង្គរឃ្យូងយូរ។ នៅពេលអនុវត្តការងារកំណត់ព្រំដី និងបោះបង្គោលព្រំដីនេះ ក្រុមការងារបានសង្កេតឃើញថា មានការចាក់បំពេញអាចម៌ដី និងរៀបចំពុះជាឡូត៌សម្រាប់លក់ ទាំងនៅលើក្បាលដីរបស់ឈ្មោះ លី អ៊ុំអេង និងក្បាលដីរបស់រដ្ឋ ក្រោមគម្រោងពីដីឡូត៌ ផ្ទះល្វែង វីឡា ផ្សាររាត្រី របស់ក្រុមហ៊ុន ហ្គោលឌែន អ៊ីហ្គល រៀលអ៊ីស្ទេត ខូអិលធីឌី។ ដូច្នេះដើម្បីជៀសវាងការខូចផលប្រយោជន៍ ជាយថាហេតុ ដោយសារការទិញដីពីគម្រោងខាងលើប៉ះចំដីរបស់រដ្ឋនោះ សាធារណៈជនទាំងអស់ដែលបានទិញដីឡូត៍ ក្នុងតំបន់នេះ អាចមកធ្វើការត្រួតពិនិត្យផ្ញៀងផ្ទាត់ ជាមួយក្រុមហ៊ុនការងារ​អន្តរក្រសួង ដោះស្រាយគោលនយោបាយដីធ្លីបុរីវប្បធម៌ទេសចរណ៍ មានទីតាំងនៅអាជ្ញាធរអប្សរា រៀងរាល់ម៉ោងធ្វើ​ការថ្ងៃ​នេះតទៅ៕
អត្ថបទដោយ: Vutha