លោក សន សៀប៖ វិស័យខុនដូនិងបុរីនៅកម្ពុជា មានការខ្វះខាតនៅឡើយ

លោក សន សៀប៖ វិស័យខុនដូនិងបុរីនៅកម្ពុជា មានការខ្វះខាតនៅឡើយ

ភ្នំពេញ៖ ទស្សនៈវិស័យរបស់អ្នកជំនាញផ្នែកអចលនទ្រព្យបានលើកឡើងថា វិស័យអលចនទ្រព្យគឺទាក់ទងទៅនឹងវិស័យសេដ្ឋកិច្ច បើកាលណាវិស័យសេដ្ឋកិច្ចមានការធ្លាក់ចុះវិស័យអលចនទ្រព្យក៏មានការធ្លាក់ចុះដូចគ្នា ប៉ុន្តែគេសង្គេតឃើញថា វិស័យសំណង់ខុនដូ និងបុរីនៅកម្ពុជា មានលក្ខណៈខ្វះខាតនៅឡើយ។

នេះគឺជាការលើកឡើងរបស់អ្នកជំនាញលើវិស័យអចលនទ្រព្យលោក សន សៀប ដែលជាអ្នកប្រឡូកក្នុងវិស័យនេះអស់រយៈពេលយូរមកហើយ។ ការលើកឡើងរបស់លោកបែបនេះបានធ្វើឡើងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

អ្នកជំនាញរូបនេះបានលើកឡើងបន្តថារយៈពេល ៥ឆ្នាំទៅមុខទៀតវិស័យអចលនទ្រព្យនៅកម្ពុជានឹងមានការកើនឡើងពិសេសតម្រូវការបុរីមានការកើនឡើងច្រើនជាងគេ ប៉ុន្តែដោយឡែកវិស័យអចលនទ្រព្យបច្ចុប្បន្ននៅតាមបណ្ដាខេត្តមួយចំនួននៅមានកម្រិតនៅឡើយ។ លោកបានបន្ថែមថាលក្ខណៈខ្វះខាតចំពោះសំណង់បុរី ផ្ទះល្វែង នៅកម្ពុជាមានចំណុចខ្វះខាត ៣ ចំណុចនាពេលបច្ចុប្បន្នគឺ គុណភាព រចនាបទនៃការឌីហ្សាញ និងជោគជ័យនៃការលក់។

CBRE Cambodia ក៏បានឲ្យដឹងថា ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានៅតែមានលក្ខណៈល្អប្រសើរ សម្រាប់ឆ្នាំ២០២០នេះ ។ ហើយអ្វីដែល CBRE Cambodia មើលឃើញសម្រាប់ឆ្នាំ២០២០នេះ វិស័យខុនដូ នឹងមានកំណើនគាំទ្រខ្លាំងពីសំណាកអ្នកអភិវឌ្ឍន៍ក្នុងស្រុក ហើយអាចនឹងកើនដល់ជាង១០ ០០០យូនីត សម្រាប់ដាច់ឆ្នាំ២០២០​ខាងមុខ៕

អត្ថបទដោយ: Nary