បង្គន់អនាម័យជាឱកាសទីផ្សារថ្មី
តម្រូវការសម្រាប់ធ្វើឲ្យប្រសើរឡើងអនាម័យនៅកម្ពុជាបាននាំឱ្យមានកំណើន ក្នុងការសាងសង់បង្គន់វិស័យឯកជន។ យោងតាមភ្នំពេញប៉ុស្តិ៍ បានឱ្យដឹងថា ថ្មីៗនេះ ចំនួនបង្គន់អនាម័យដែលកំពុងត្រូវបានសាងសង់នៅតាមសហគមន៍ជនបទបានកើនឡើង ប៉ុន្តែឧស្សាហកម្មនេះនៅតែមានតម្រូវការកំណើនប្រាក់ចំណេញសម្រាប់អាជីវកម្មក្នុងស្រុក។
យោងតាមរបាយការណ៍របស់អង្គការ WaterAid លោកស្រីជូលៀ វាយ (Julia White) ជាអ្នកគ្រប់គ្រងផ្នែកទីផ្សារនិងទំនាក់ទំនងនៅអង្គការ WaterSHED បានមានប្រសាសន៍ថា អាជីវកម្មក្នុងតំបន់បានចាប់ផ្ដើមលើកកម្ពស់បង្គន់អនាម័យនៅតាមសហគមន៍ជនបទ ដែលជាឧស្សាហកម្មមានប្រាក់ចំណេញច្រើន។
លោកស្រីបានមានប្រសាសន៍ថា "ការពន្លឿនអនាម័យនៅកម្ពុជាមានលក្ខណៈវិសេស ជាផ្នែកៗ ដោយសារការធ្វើទីផ្សារបង្គន់ប្រកបដោយភាពច្នៃប្រឌិត។ យើងបានជួយបង្កើតទីផ្សារបង្គន់ឲ្យមានការរីកចម្រើន ដោយការដាក់បញ្ចូលអាជីវកម្មក្នុងស្រុក ដើម្បីលើកកម្ពស់បង្គន់និងតម្រូវការប្រើប្រាស់បង្គន់"។
ឥឡូវនេះកំពុង ពាណិជ្ជកម្មបង្គន់អនាម័យចាប់ផ្ដើមទាក់ទាញកម្មករសំណង់នៅតាមសហគមន៍ជនបទ។ ភ្នំពេញប៉ុស្តិ៍បានសម្ភាសន៍កម្មករម្នាក់ ឈ្មោះប៊ុន ធឿន គឺជាអ្នកផ្គត់ផ្គង់បង្គន់និងជាកម្មករសំណង់នៅខេត្តត្បូងឃ្មុំ។
លោកធឿន បានមានប្រសាសន៍ថា "រាល់ពេលខ្ញុំគិតថ្លៃសេវា ខ្ញុំបានចំណេញ ខ្ញុំធ្វើបង្គន់ដើម្បីលើកកម្ពស់ការរស់នៅឱ្យមានសុខភាពល្អ" ។ លោកធឿន បានថ្លែងថា "ខ្ញុំផ្ដល់បង្គន់អនាម័យ១,៣ម៉ែត្រមានតម្លៃ២០០ដុល្លារ និងបង្គន់អនាម័យ២,២ម៉ែត្រមានតម្លៃ៦៥០ដុល្លារ។
យោងតាមភ្នំពេញប៉ុស្តិ៍ អង្គការ Vision Fund កំពុងផ្ដល់កម្ចីការប្រាក់ទាបដល់អាជីវកម្មមូលដ្ឋាន សម្រាប់សេវាកម្មសាងសង់បង្គន់។ លោក David Totter ប្រធាននៃក្រុមហ៊ុនទីប្រឹក្សាទីផ្សារ Emerging Markets Consulting មានជំនឿជាក់ថា ការពង្រីកឧស្សាហកម្មសំណង់បង្គន់នៅតាមជនបទ អាចជាកិច្ចខិតខំប្រឹងប្រែងដ៏មានប្រាក់ចំណេញមួយ។