ថៃបោះទុន ៣៣ ពាន់លានដុល្លារលើគម្រោងវិស័យឯកជនសាធារណៈ អំឡុង COVID-19

ថៃបោះទុន ៣៣ ពាន់លានដុល្លារលើគម្រោងវិស័យឯកជនសាធារណៈ អំឡុង COVID-19

អាស៊ាន៖ ក្រសួងហិរញ្ញវត្ថុប្រទេសថៃនឹងបោះទុនវិនិយោគគម្រោងអភិវឌ្ឍភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនដែលមានតម្លៃប្រមាណ ៣៣,៣៩ ពាន់លានដុល្លារក្នុងអំឡុងឆ្នាំ ២០២០-២០២៧ ដើម្បីស្តារសេដ្ឋកិច្ចដែលកំពុងតែញ៉ាំញ៉ីដោយជំងឺរាតត្បាតសកល COVID-19។

នេះបើតាមក្រសួងព័ត៌មាននៅថ្ងៃទី១៦ ខែមេសា ដកស្រង់ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីយប់ថ្ងៃពុធ ទី​១៥ ខែ មេសា ឆ្នាំ ២០២០។ យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ក្នុងផែនការវិនិយោគភាពជាដៃគូរវាងសាធារណៈ និងឯកជនខាងលើនេះមាន ៩២គម្រោង ដែលក្នុងនោះមាន គម្រោងអាទិភាពខ្ពស់ចំនួន១៨ ដែលផ្តោតសំខាន់លើគម្រោងការហេដ្ឋារចនាសម្ព័ន្ធមានតម្លៃ ៤៧២ពាន់លានបាត។

រដ្ឋាភិបាលថៃបាន​​​ជម្រុញឲ្យមានការវិនិយោគដើម្បីជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែងផងដែរ ខណៈប្រទេសសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ីអាគ្នេយ៍មួយនេះកំពុងជួបបញ្ហាខ្លាំងដោយតម្រូវការសកលលោកធ្លាក់ចុះ ធ្វើឲ្យការនាំចេញធ្លាក់ចុះខ្សោយ ជាពិសេសគឺវិស័យទេសចរណ៏ ខណៈប្រទេសថៃបានដាក់បម្រាមគោចរនិងបិទជើងហោះហើរថែមទៀតផង។ សូមបញ្ជាក់ថាគិតមកទល់នឹងពេលនេះប្រទេសថៃមានករណីឆ្លងជំងឺ COVID-19 សរុបទូទាំងប្រទេសចំនួន ២.៦៤៣ ករណី និងស្លាប់ ៤៣នាក់៕

អត្ថបទដោយ: Nary