អគារកម្ពស់៧៨ជាន់នឹងមានវត្តមាននៅភ្នំពេញឆាប់ៗនេះ

អគារកម្ពស់៧៨ជាន់នឹងមានវត្តមាននៅភ្នំពេញឆាប់ៗនេះ
យោង​តាម​គេហទំព័រ sungo-realeastate.com អគារ​កម្ពស់៧៨ជាន់មួយ​ ដែលនឹង​មាន​​ខុនដូ ផ្សារ​ទំនើប អាផាតមិន សណ្ឋាគារ និង​ការិយាល័យ នឹង​ត្រូវ​​​សាងសង់​​​ក្នុង​រាជ​ធានី​ភ្នំពេញនាឆ្នាំនេះ។ គម្រោង​​អភិវឌ្ឍន៍ដែលមានតម្លៃ២០០លាន​ដុល្លារ​នេះ ​កំពុង​ត្រូវ​បាន​ស្ថាបនា​ឡើង ដោយ​ក្រុមហ៊ុន យ៉ុងជុង (Yung Chung) ដែល​អ្នកនាំពាក្យ​​លោក​ផូ សម្បត្តិ បាន​ឱ្យ​ដឹង​ថា ការ​សាងសង់​នឹង​ចាប់ផ្ដើម​នៅ​ចុង​ឆ្នាំ២០១៨។ អគារ The Bridge ដែលមានកម្ពស់ ៤៥ជាន់ លោក​សម្បត្តិ បាន​និយាយ​ថា ដោយសារ​​គម្រោង​​អគារ​ដែល​ស្នើ​ឡើង​នេះ​​មាន​កម្ពស់​ខ្ពស់ ដូច្នេះ​ក្រុមហ៊ុន​​​ត្រូវ​ចំណាយ​ពេល​​ច្រើន​ដើម្បី​សិក្សា ​លម្អិត​ផ្នែក​បច្ចេកទេស​នៃ​គ្រឹះ​ និង​សមាសភាគ​ផ្សេងទៀត​ដើម្បី​​កំហិត​ហានិភ័យ ​​របស់​គម្រោង និង​ធានា​ឲ្យ​បាន​ថា វា​​ស្រប​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ នេះ​បើ​យោង​តាម​​គេហទំព័រ​អចលនទ្រព្យ Sungo Real Estate។ សំណង់​​មហិមា​នេះ​​នឹង​ត្រូវ​បាន​ហៅ​​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Glory ហើយ​នឹង​ស្ថិត​នៅ​ជាប់​នឹង​ស្ពាន​ នៅ​តំបន់​ទន្លេ​បាសាក់ នៃ​រាជធានី​ភ្នំពេញ។ អគារ The Peak ដែលមានកម្ពស់ ៥៥ជាន់ លោក​សម្បត្តិ បាន​បន្ត​ថា តម្លៃ​សាងសង់​ប្រហែល២០០លាន​ដុល្លារ ហើយ​ការ​សាងសង់​នឹង​ប្រើ​ពេល​ពី៤ ទៅ៥ឆ្នាំ ដូច្នេះ​យើង​រំពឹង​ថា វា​នឹង​​បើក​ដំណើរការ​នៅ​ឆ្នាំ២០២៣ ឬ២០២៤"។ យោង​តាម​គេហទំព័រ​ Sungo Real Estate អគារ​នេះ​នឹង​ក្លាយ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ ដែល​រួមមាន​ផ្សារ​ទំនើប អាផាតមិន ខុនដូ សណ្ឋាគារ និង​ការិយាល័យ។ លោក​សម្បត្តិ ក៏​បាន​ឱ្យ​ដឹង​ថា មនុស្ស​ជាច្រើន​នឹង​សម្រេចចិត្ត​រស់នៅ​ក្នុង​ខុនដូរ​ទាំងនេះ ដោយ​សារ​តែ​ពួកគេ​​ភាគច្រើន​មិន​មាន​លទ្ធភាព​​​ទិញ​ដី​​សាងសង់​លំនៅឋានផ្ទាល់ខ្លួន។ អគារ Thai Boonrong Twin Tower Trade Center ដែលមានកម្ពស់ ១៣៣ជាន់
អត្ថបទដោយ: Medikan