រោងចក្រស៊ីម៉ងត៍ថ្មីនឹងជួយបង្កើនសមត្ថភាពផលិតនៅកម្ពុជា

រោងចក្រស៊ីម៉ងត៍ថ្មីនឹងជួយបង្កើនសមត្ថភាពផលិតនៅកម្ពុជា
យោង​​តាមកាសែត​​ភ្នំពេញ​ប៉ុស្តិ៍​​ រោងចក្រ​ផលិត​ស៊ីម៉ងត៍​ធំ​​ចំនួនពីរ​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​ចុង​ឆ្នាំ​២០១៧នេះ។ ព័ត៌មាន​​​នេះត្រូវ​បាន​ប្រកាស​ឡើង ខណៈ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ថា កម្ពុជា​បាន​ឈាន​ដល់​ដែន​កំណត់​​របស់​ខ្លួន​សម្រាប់​ផលិតកម្ម​ស៊ីម៉ងត៍​​​ក្នុង​ស្រុក។ ជា​លទ្ធផល រដ្ឋាភិបាល​នឹង​បញ្ឈប់​ការ​ចេញ​អាជ្ញាប័ណ្ណ​ថ្មី ដើម្បី​ការពារ​ធនធាន​​ធម្មជាតិ ដែល​កំពុង​ថយ​ចុះ​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា។ ប្រធាន​នាយកដ្ឋាន​កិច្ចការ​ឧស្សាហកម្ម ​នៃ​ក្រសួង​ឧស្សាហកម្ម​ និង សិប្បកម្ម លោក​ហួត ផេង បាន​ឲ្យ​ដឹង​ថា គម្រោងនេះគឺជា​ការ​បណ្ដាក់​ទុន​រួមគ្នា​​រវាង​ក្រុមហ៊ុន​ជីបម៉ុងគ្រុប និង​ក្រុមហ៊ុន Siam City Cement Corporation (SCCC)។ លោក​ប៉េង បាន​ពន្យល់​ថា រោងចក្រ​ស៊ីម៉ងត៍​ ដែល​មាន​តម្លៃ២៦២លាន​ដុល្លារ​នេះ នឹង​ក្លាយ​ជា​រោងចក្រ​ផលិត​ស៊ីម៉ងត៍ទី៤នៅ​កម្ពុជា។ ការ​វិនិយោគ​រួម​​គ្នា​រវាង​វិនិយោគិន​កម្ពុជា និង​ចិន​​បន្ទាប់ ដែល​​ហៅ​កាត់​ថា ​( Battambang Conch Cement factory)​ នឹង​​ជា​​ក្រុមហ៊ុន​​​​​​ទី៥​។ លោក​ផេង បានពន្យល់​ថា រោងចក្រ​ស៊ីម៉ងត៍​ថ្មី​ទាំងពីរនេះ​ នឹង​បន្ថែម​សមត្ថភាព​ផលិតកម្ម នៃ​អាជ្ញាប័ណ្ណស៊ីម៉ងត៍ដែលមានស្រាប់ចំនួន៣ ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ស៊ីម៉ងត៍​កំពត រោងចក្រ​ស៊ីម៉ងត៍​ចក្រី​ទីង និង​រោងចក្រ​ថៃប៊ុនរ៉ុង។
អត្ថបទដោយ: Vutha