
នាវាទេសចរណ៍ដែលចូលចតនៅកំពង់ផែទេសចរណ៍នៅក្រុងព្រះស៊ីហនុ
យោងតាមអត្ថបទមួយក្នុងកាសែតខ្មែរថាមស៍ ការសាងសង់កំពង់ផែទេសចរណ៍ដំបូង នៅខេត្តកំពត នៃប្រទេសកម្ពុជា នឹងត្រូវបានបញ្ចប់នៅឆ្នាំ២០១៩។ ការសាងសង់គម្រោងខ្នាតធំមួយនេះ ត្រូវបានគ្រោងជាដំបូងថានឹងចាប់ផ្ដើមនៅក្នុងខែកញ្ញា ប៉ុន្តែត្រូវបានពន្យារពេល ហើយរំពឹងថានឹងចាប់ផ្តើមសាងសង់មុនដំណាច់ឆ្នាំ២០១៧។
កំពង់ផែថ្មីនេះនឹងជាកិច្ចកិច្ចខិតខំប្រឹងប្រែងបន្ថែមមួយ ដើម្បីជំរុញវិស័យទេសចរណ៍នៅក្នុងខេត្តកំពត។ ក្រោយពីកំពង់ផែសាងសង់រួច អ្នកទេសចរពីប្រទេសថៃ ប្រទេសវៀតណាម និងខេត្តព្រះសីហនុ នឹងត្រូវបានភ្ជាប់ទៅខេត្តកំពត។
យោងតាមកាសែតខ្មែរថាមស៍ ប្រធាននាយកដ្ឋានទេសចរណ៍ខេត្ត លោកសាយ ស៊ីណយ បាននិយាយថា មន្ត្រីរដ្ឋាភិបាលកំពុងរៀបចំក្របខ័ណ្ឌច្បាប់ សម្រាប់គម្រោងសាងសង់។ លោកនាយកក៏បាននិយាយផងដែរថា រដ្ឋាភិបាលកំពុងគាំពារគ្រប់រូបភាពដល់គម្រោង ដើម្បីធានាឲ្យគម្រោងនេះនឹងដំណើរការតាមការគ្រោងទុក។
លោកស៊ីណយ បាននិយាយថា ការសាងសង់នឹងចាប់ផ្ដើមនៅដំណាច់ឆ្នាំនេះ ព្រោះក្របខ័ណ្ឌច្បាប់ និងការសិក្សាសាងសង់ កំពុងត្រូវបានរៀបចំយ៉ាងរលូន។

ទិដ្ឋភាពកំពង់ផែក្រុងព្រះស៊ីហនុ

ដៃព្រែកពីសមុទ្រនៅខេត្តកំពត