អាថ៌កំបាំងនៃការសាងសង់ប្រាសាទពីរ៉ាមីត

អាថ៌កំបាំងនៃការសាងសង់ប្រាសាទពីរ៉ាមីត
មហា​ប្រាសាទ​ពីរ៉ាមីត​​នៃ​ទីក្រុង​ជីហ្សា គឺ​ជា​​អច្ឆរិយវត្ថុ​ដ៏​អស្ចារ្យ​មួយ​​ក្នុង​លោក ប៉ុន្តែ​​នៅ​តែ​មាន​ចំណោទ​ដ៏​តឹងតែង​ជាច្រើននៅឡើយ ​​ទាក់ទង​ទៅ​នឹង​ការ​ស្ថាបនា​របស់​ប្រាសាទ​ទាំងនេះ។ យោង​តាម​គេហទំព័រ Collective Evolution បាន​ឱ្យ​ដឹង​ថា មាន​ដុំឥដ្ឋ​​ចំនួន២,៥លាន​ដុំ​ត្រូវ​បាន​ប្រើ ដើម្បី​ស្ថាបនា​ប្រសាទ​ពីរ៉ាមីត ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ទំហំ១៣អា។ ប៉ុន្តែ យើង​នៅតែ​មិន​ទាន់​ដឹង​ថា​តើ ដុំ​ថ្ម​ដែល​មាន​​ទម្ងន់​ចាប់ពី២ទៅ២០តោន​ទាំងនេះ ត្រូវ​បាន​​​រំកិល​​​ដោយ​របៀបណា។ ក៏​ជា​មន្ទិល​ផង​ដែរ អំពី​វិធី​​ដែល​​​អាច​កាត់​​ឥដ្ឋ​ថ្ម​ដ៏​ធំ​ទាំងនេះ ឲ្យ​បាន​​​យ៉ាង​ត្រឹម​​ល្អ។ ការ​ប៉ាន់​ប្រមាណ​ពី​គេហទំព័រ Collective Evolution បាន​ឲ្យ​ដឹង​ថា ​ប្រសិនបើ​​កម្លាំង​កម្មករ​​ព្យាយាម​​រៀប​បន្តុប​ឥដ្ឋ​​១០ដុំ​រៀងរាល់ថ្ងៃ វា​នឹង​នៅតែ​ប្រើ​ពេល​យ៉ាង​ហោច​ណាស់៦៦៤ឆ្នាំក្នុង​ការ​ផ្គុំ​ឥដ្ឋ​ថ្មចំនួន២,៥លានដុំ​ ដើម្បី​សាងសង់​​បាន​​​ប្រាសាទ​ពីរ៉ាមីត​មួយ។ យោង​តាម​លោក​រីឆាត ខូស្លូវ Richard Coslow ដែលជាសាស្រ្តាចារ្យ មកពី​សកលវិទ្យាល័យ Cornell យល់ថា បែបនេះ​វា​​មិន​អាច​​​ទៅ​រួច​ឡើយ។ "វា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​​កែន​កម្លាំង​មនុស្ស​ប្រុសឲ្យ​បាន​គ្រប់គ្រាន់ សូម្បីតែ​ដុំ​ថ្ម​ទម្ងន់៩,០០០ផោន (៤០០គ.ក) ដែល​មាន​ទំហំ​ប្រហែល​ត្រឹមតែ៣​ហ្វីត​​កន្លះ (១ម៉ែត្រ)។ ដើម្បី​លើក​ដុំ​ថ្ម​មួយ​ដុំ​នេះ​ឡើង និង​ដាក់​មក​វិញ ​ហើយ​បន្ទាប់​មក​រំកិល​តម្រៀប​លើ​ប្រាសាទ​ពីរ៉ាមីត អាច​ប្រើ​​កម្លាំង​​មនុស្ស​បុរស​១០នាក់ ដោយ​ជ្រុង​ម្ខាងៗ២​នាក់ និង​ជ្រុង​ម្ខាងៗ​ទៀត៣នាក់។ ហើយ​នេះ​មាន​ន័យ​ថា ដុំ​ថ្ម​ទម្ងន់៩០០ផោន​នេះ​អាច​លើក​ទៅ​រួច ប្រសិនបើ​បុរស​ម្នាក់ៗ​បាន​លើក​​ព្រមគ្នា ស្មើៗគ្នា។ ជាក់ស្ដែង ការ​បង្ហាញ​​នូវ​អព្ភូតហេតុ​នៃ​កម្លាំង​បែបនេះ​​គឺ​​មិន​ត្រឹមតែ​អាច​ធ្វើ​បាន​ទេ តែ​មិន​អាច​ទៅ​រួច​ឡើយ។ ប្រាសាទ​ពីរ៉ាមីត​​​ដែល​​​បាន​កសាង​ឡើង​ដោយ​ជនជាតិ​អេហ្ស៊ីបកាលពី៤០០០ទៅ៤៥០០ឆ្នាំ​មុន​ទាំងនេះ គឺ​ជា​អច្ឆរិយ​វត្ថុ​មួយ​ក្នុង​ចំណោម​អច្ឆរិយវត្ថុ​ប្រាំពីរ​របស់​ពិភពលោក។ យោង​តាម​លោក ខូស្លូវ ប្រសិនបើ​សំដៅ​ថា ​មានឯកសារយោងផ្សេងៗដែលបញ្ជាក់ពីការប្រើប្រាស់​ម៉ាស៊ីន ​ក្នុង​ការ​​សាងសង់​ពីរ៉ាមីត ប្រហែលជាឯកសារទាំងនោះ បាន​ឆេះ​នៅ​ក្នុង​អគ្គិភ័យ​មួយ នៃ​បណ្ណាល័យ​អាឡិចសាន់ឌ្រៀនអស់ទៅហើយ (Alexandrian Library)"។ .  
អត្ថបទដោយ: Vutha